នៅក្នុងសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ៖ កម្ពុជានៅតែបន្តរក ឃើញនូវករណីមេរោគបំប្លែងថ្មីមួយនេះជាបន្តបន្ទាប់ ដោយគិតចាប់ពីករណីរកឃើញដំបូងចាប់ពីថ្ងៃទី ០៣ មីនា រហូត មកដល់ ថ្ងៃទី០៤ ខែកញ្ញា កន្លងមកនេះ កម្ពជា បានរកឃើញភាគច្រើនគឺនៅក្នុងខេត្តបន្ទាយមានជ័យ និងរាជធានីភ្នំពេញ ដោយនៅក្នុងខេត្តបន្ទាយមានជ័យ រកឃើញភាគច្រើនលើពលករមកពីប្រទេសថៃ រួមទាំងការឆ្លងនៅក្នុងសហគមន៍ផងដែល ចំណែកឯនៅក្នុងរាជាធានីភ្នំពេញវិញ គឺភាគច្រើនជាការនាំចូលមកពីបរទេស បុគ្គលិកសុខាភិបាល អាជីវករ មន្រ្តីរាជការ យោធា ពិរុទ្ធជន អ្នកបកប្រែភាសា ជនជាតិបរទេស បុគ្គលិករោងចក្រកាត់ដេរ បុគ្គលិកធានាគារ និង សិស្សានុសិស្សជាដើម ។
គួរបញ្ជាក់ផងដែរថា សរុបករណីឆ្លងមេរោគបំប្លែងថ្មី ប្រភេទ ឌែលតា ដែលកម្ពុជាបានរកឃើញសរុបទាំងអស់មានចំនួន ២.៦៤៧ នាក់ហើយ។ ទនឹ្ទម និងការរកឃើញជាបន្តបន្ទាប់នេះដែល ក្រសួងសុខាភិបាល ប្រចាំកម្ពុជា នៅតែអំពាវនាវទៅដល់ប្រជាជននៅទូទាំងប្រទេស មានការប្រុងប្រយ័ត្នខ្ពស់ រួមទាំងកុំភ្លេចនូវវិធានការ ការពារដែលក្រសួងបានដាក់ជូន ៣កុំ ៣ ការពារ ឲ្យបានខ្ជាប់ខ្ជួន ព្រមទាំងបន្តចូលរួមនូការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ទាំងអស់គ្នាដើម្បីបង្កានៃការឆ្លងផងដែរ។
អត្ថបទ៖ ហួន ស្រីនីត