#ក្រសួងសុខាភិបាល

Articles by Tag ក្រសួងសុខាភិបាល

ក្រសួងសុខាភិបាល អំពាវនាវឱ្យការពារការចម្លងវីរុសកូវីដ១៩ និងការពារសុខភាពក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់

ដោយ​ សោម ស្រីពេជ្រ
ក្រសួងសុខាភិបាល អះអាងថា វីរុសកូវីដ-១៩ មិនទាន់ទៅណាឆ្ងាយនៅឡើយទេ ជាពិសេសពពួកមេរោគបំប្លែងថ្មីអូមីក្រុង នៅតែបន្តការបំប្លែងខ្លួនរបស់វាជាបន្តបន្ទាប់ បណ្តាលឱ្យលទ្ធភាពនៃការចម្លងគឺកើតមានគ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់កន្លែងទាំងអស់។ ដើម្បីការពារកុំឱ្យមានការស្ទុះងើបឡើងវិញនិងការឆ្លងរាលដាលនៃវីរុសកូវីដ-១៩ ចូលទៅក្នុងសហគមន៍ ក្រសួងសុខាភិបាល បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ និងការពារសុខភាព ក្នុងអំឡុងពេលអាកាសធាតុចុះត្រជាក់ដែលបានកំពុងចូលមកដល់។