មេរោគឌែលតានៅកម្ពុជា

កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ឌែលតា សរុប៨៣៦ករណីហើយ!


យោងតាមលទ្ធផលនៃការវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជាតាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ និងវិទ្យាស្ថានជ្រាវសុខភាពសាធារណៈ រហូតមកដល់ថ្ងៃទី១៩ ខែសីហា បានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីឌែលតាក្នុងប្រទេសសរុបចំនួន ៨៣៦ករណីហើយ ក្នុងនោះ បានរកឃើញនៅ២៣រាជាធានី-ខេត្ត។ នេះបើយោងតាមសេចក្ដីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល។
កម្ពុជាបានរកឃើញមេរោគបំប្លែងខ្លួនថ្មី ឌែលតា សរុប៨៣៦ករណី

មេរោគបំប្លែងថ្មីឌែលតាកំពុងបន្តកើនឡើង​ក្នុងប្រទេសកម្ពុជា បើគិតចាប់តាំងពីថ្ងៃទី៣១ ខែមីនា ឆ្នាំរហូតមកដល់ថ្ងៃទី១៩ ខែសីហា២០២១ បានរកឃើញករណីឆ្លងមេរោគបំប្លែងថ្មីនេះសរុប ៨៦៣ ករណីហើយ ទាំងលើអ្នកដំណើរមកពីបរទេសតាមជើងហោះ ពលករខ្មែរត្រឡប់ពីប្រទេសថៃ ពីវៀតណាម និងប្រជាជនក្នុងសហគមន៍។

សូមជម្រាបថា មេរោគបំប្លែងថ្មីនេះបានប៉ះពាល់ហូតដល់ទៅ ២៣រាជធានី-ខេត្ត លើកលែងតែ២ខេត្តខេត្តប៉ុណ្ណោះគឺខេត្តកែប និងខេត្តក្រចេះ នៅមិនទាន់រកឃើញ​ករណីមេរោគបំប្លែងថ្មី ឌែលតានៅឡើយទេ។ ក្នុងនោះ រាជធានី-ខេត្តចំនួន ៤ ដែលត្រូវបានរកឃើញករណីឆ្លង​មេរោគឌែលតា​ច្រើនជាងគេ គឺរាជធានីភ្នំពេញ មានចំនួន ១៦៨ករណី, ខេត្តឧត្តរមានជ័យ ១៦៥ករណី, ខេត្តសៀមរាប ១៣០ករណី និង បន្ទាយមានជ័យ ១១៦ករណី។ 

យោងតាមលទ្ធផលខាងលើនេះបង្ហាញថា មេរោគបំប្លែងថ្មីឌែលតា បាននិងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍​ជាពិសេស រាជធានីភ្នំពេញ ខេត្តឧត្តរមានជ័យ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ កណ្ដាល បន្ទាយមានជ័យ និងបណ្ដាខេត្តមួយចំនួនទៀត។

ទន្ទឹមនេះ ក្រសួងសុខភិបាល​នៅតែបន្តអំពាវ​នាវឱ្យប្រជាជន​បន្ត​ប្រុងប្រយ័ត្នខ្ពស់ ការពារខ្លួន អនុវត្តវិធាំនការ ៣ការពារ ៣កុំ បើទោះបីជាប្រជាជនបានទទួលការចាក់វ៉ាក់សាំងហើយក្ដី ដើម្បីបង្ការ គ្រប់គ្រង និងកាត់ផ្ដាច់នូវខ្សែចម្លងនៃជំងឺកូវីដ១៩ ជាពិសេសមេរោគបំប្លែងថ្មីឌែលតាដែលអាចកើតឡើងជាយថាហេតុណាមួយ។

សូមបញ្ជាក់ថា គិតត្រឹម​ថ្ងៃទី ២៩​ខែសីហា កម្ពុជា​មានអ្នកឆ្លងសរុប​កើនដល់​ជាង៨ម៉ឺន៨ពាន់នាក់ហើយ អ្នកជាសះស្បើយមានជាង​៨ម៉ឺន៣ពាន់នាក់ និងអ្នកស្លាប់មានជាង​១ពាន់​៧រយនាក់៕

អត្ថបទ៖ ស៊ើង និមល់ 

None



អត្ថបទបន្ទាប់


វៀតណាមសម្រេចដកយកស្បៀងបម្រុងជាតិ ដើម្បីចែកជូនពលរដ្ឋរងគ្រោះដោយសារកូវីដ-១៩

រដ្ឋាភិបាលវៀតណាមបានសម្រេចប្រើប្រាស់ទុនបំរុងស្បៀងអាហារបម្រុងរបស់ជាតិ ហើយនឹងពិចារណាប្រើប្រាស់មូលនិធិសហជីពពាណិជ្ជកម្ម ដើម្បីផ្តល់ជំនួយសង្គ្រោ…

លោក ចូ បៃឌិន រកបានអ្នកស័ក្ដិសមតំណែងឯកអគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិនហើយ ក្រោយតំណែងនេះទំនេរជិត១ឆ្នាំ!

នៅទីបំផុតលោកចូ បៃឌិន ប្រធានាធិបតីអាមេរិក រកបានបុគ្គលដែលស័ក្ដិសមនឹងតំណែងឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំប្រទេសចិនហើយ ក្រោយពីតំណែងនេះ ត្រូវប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ