អត្ថបទក្រុមហ៊ុន

សហគមន៍ធុរកិច្ចកម្ពុជាអបអរសាទរវីរជនដែលនៅពីក្រោយយុទ្ធនាការប្រមូលដបត្រឡប់មកវិញ


វេទិកាធុរកិច្ចបៃតងប្រចាំឆ្នាំរបស់គណៈកម្មាធិការធុរកិច្ចបៃតងនៃ សភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានប្រមូលផ្តុំអ្នកដឹកនាំដែលមកពីវិស័យឧស្សាហកម្ម អាជីវកម្ម អ្នកផ្តួចផ្តើមគំនិត និងអ្នកបង្កើតគោលនយោបាយដើម្បីពិភាក្សាអំពីវិធីពន្លឿនវឌ្ឍនភាពរបស់ប្រទេសកម្ពុជាឆ្ពោះទៅរកគោលដៅសេដ្ឋកិច្ចបៃតងរបស់ខ្លួន នាថ្ងៃទី ៩ ខែមិថុនា ។
សហគមន៍ធុរកិច្ចកម្ពុជាអបអរសាទរវីរជនដែលនៅពីក្រោយយុទ្ធនាការប្រមូលដបត្រឡប់មកវិញ

វេទិកានេះក៏បានបង្ហាញអំពីការចាប់ផ្តើមនៃយុទ្ធនាការការប្រមូលដបត្រឡប់មកវិញនៅក្នុងប្រទេសកម្ពុជាដែលយុទ្ធនាការនេះបានដាក់សាកល្បងនៅតាមវិស័យអាហារនិងភេសជ្ជៈ និងអាជីវកម្មបដិសណ្ឋារកិច្ចក្នុងស្រុកនៅក្នុងទីក្រុងភ្នំពេញចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២៣។ ក្រោមអធិបតីថ្នាក់ដឹកនាំប្រទេសកម្ពុជានិងភាពជាដៃគូជាមួយក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា វេទិកានេះត្រូវបានបញ្ចប់ដោយការប្រារព្ធពិធីអបអរសាទរដល់ធុរកិច្ច និងសហគ្រិនកម្ពុជាចំនួន ១៤ រូបសម្រាប់​ការចូលរួមរបស់ពួកគេក្នុងយុទ្ធនាការការប្រមូលដបត្រឡប់មកវិញ។

ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថានដែលអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាធុរកិច្ចបៃតងបានមានប្រសាសន៍ថា៖ «កម្មវិធីដែលយើងប្រារព្ធថ្ងៃនេះជាកម្មវិធីដែលមានសក្តានុពលក្នុងការត្រួសត្រាយ ឱ្យមានលទ្ធភាពក្នុងការប្រមូលមកវិញ និងការប្រើប្រាស់ឡើងវិញបន្ថែមនៅក្នុងប្រទេសកម្ពុជា។ ធនធានធម្មជាតិរបស់យើងមិនស្ថិតស្ថេរនោះទេ។ ប្រសិន​បើ​យើង​ចង់​បន្ត​មានការរីក​ចម្រើន ​និង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជា​ក្លាយ​ជា​កន្លែង​រស់​នៅ​ដ៏​គួរ​ឱ្យ​ទាក់​ទាញ យើង​ត្រូវ​ផ្លាស់​ប្តូរ​ទៅ​រក​គំរូ​អាជីវកម្ម​ដែល​ប្រើ​ធនធាន​​ប្រកបដោយនិរន្តភាព។ សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព​​គឺជាផ្នែកចម្បងនៃដំណោះស្រាយ។ ខ្ញុំមានអារម្មណ៍រំភើបពេលដែលឃើញអាជីវកម្មជាអ្នកផ្តួចផ្តើមគម្រោងនេះ ហើយខ្ញុំមានជំនឿថាការផ្តួចផ្តើមនេះនឹងលើកទឹកចិត្តអាជីវកម្មដទៃជ្រើសយកសកម្មភាពនេះជាគំរូ។ ដូច្នេះការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាព និងការប្រមូលដបត្រឡប់មកវិញអាចអនុវត្តបានយ៉ាងទូលំទូលាយនាពេលអនាគត»។

ក្រោមអធិបតីភាព ឯកឧត្តម ជួប ប៉ារីស៍ អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន និង ឯកឧត្តម កែន សេរីរដ្ឋា អគ្គនាយកនៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន ព្រមទាំងលោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានប្រគល់ពានរង្វាន់ទៅដល់អាជីវកម្មដើម្បីទទួល​ស្គាល់​ជា​ផ្លូវ​ការ​ដល់​វីរជន​កម្ពុជា​នៅក្នុងយុទ្ធនាការប្រមូលដបត្រឡប់មកវិញដែលរួមមាន៖ V-Friend, Prel Leap, Traino-Pabu, Royal 214, Gold Pub, KC Restaurant & Sky Bar, Kiri Pub, Color Cup, Le Moon Rooftop, Prime Distributors Asia, Leng Channa, Ly Huy, Ly Kiet, និង KCV ។

លោក Tassilo Brinzer ប្រធានសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា (EuroCham Cambodia) បានមានប្រសាសន៍ថា៖«វេទិកាប្រចាំឆ្នាំនេះបានគូសបញ្ជាក់អំពីតម្រូវការបន្ទាន់ដើម្បីទទួលបានអនាគតមួយដែលការអនុវត្តប្រកបដោយនិរន្តរភាពក្លាយជាទម្លាប់។ តម្រូវការនេះជាចក្ខុវិស័យដែលទាមទារឱ្យមានសកម្មភាពរួបរួមកាន់តែច្រើន។ ការទទួលបានវិធីសាស្រ្តត្រឹមត្រូវនឹងបើកឱកាសថ្មីអោយមានការលូតលាស់ក្នុងការវិនិយោគ ដែលប្រកបទៅដោយពណ៌បៃតងដើម្បីផ្តល់នូវតម្លៃសេដ្ឋកិច្ចប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា»។

ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានផ្តួចផ្តើមយុទ្ធនាការមួយដែលលើកទឹកចិត្តអតិថិជនឱ្យប្រគល់ដបមកវិញក្នុងការគាំទ្រកម្មវិធី «ធ្វើឱ្យពិភពលោកកាន់តែប្រសើរ» របស់ក្រុមហ៊ុន។ គំនិតផ្តួចផ្តើមនេះបានកំណត់គោលដៅប្រកបដោយមហិច្ឆិតាក្នុងការបង្កើនការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពនិងកាត់បន្ថយការបំភាយឧស្ម័នកាបូនិចមិនត្រឹមតែនៅក្នុងផលិតកម្មរបស់ក្រុមហ៊ុនត្រឹមឆ្នាំ ២០៣០ ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទូទាំងខ្សែសង្វាក់ផលិតកម្មរបស់ក្រុមហ៊ុនទាំងមូលត្រឹមឆ្នាំ ២០៤០។ ការវេចខ្ចប់គឺជាការរួមចំណែកចម្បងដែលជួយដល់បរិស្ថាន ដូច្នេះការបង្កើនការប្រើប្រាស់ធនធានវេចខ្ចប់ដែលអាចប្រមូលត្រឡប់មកវិញបានមានសារៈសំខាន់ណាស់ដើម្បីសម្រេចបាននូវគោលដៅរយៈពេលវែងទាំងនេះ។ ការសហការគ្នាជាមួយវិស័យម្ហូបអាហារនិងភេសជ្ជៈ ព្រមទាំងវិស័យបដិសណ្ឋារកិច្ចគឺជាយុទ្ធសាស្ត្រមួយដើម្បីឈានទៅរកគោលដៅរបស់ក្រុមហ៊ុនពីព្រោះវិស័យទាំងនេះមានចំណែកធំមួយដែលប្រើប្រាស់ដបរបស់ផលិតផលក្រុមហ៊ុនច្រើននៅលើទីផ្សារ។

លោក Samson Wong នាយកគ្រប់គ្រងក្រុមហ៊ុនហ៊ិននីគែន ខេមបូឌាបានមានប្រសាសន៍ថា៖ «យុទ្ធនាការប្រមូលដបមកវិញគ្រាន់តែជាការចាប់ផ្តើមនៃកិច្ចខិតខំប្រឹងប្រែងរបស់យើងក្នុងដំណើរប្រើប្រាស់ឡើងវិញប៉ុណ្ណោះ។ លោក Wong បានមានប្រសាសន៍បន្ថែមថា៖ «យើងទទួលស្គាល់ថាដំណើរឆ្ពោះទៅរកការប្រើប្រាស់ធនធានប្រកបដោយនិរន្តរភាពនឹងមានភាពលំបាកនិងជាដំណើរវែងឆ្ងាយ ហើយក្រុមហ៊ុនមិនអាចសម្រេចគោលដៅនេះបានតែឯងនោះទេ។ ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានរៀបចំរួចរាល់ក្នុងការបង្កើតប្រព័ន្ធដែលអាចគាំទ្រយុទ្ធនាការប្រមូលដបមកវិញដែលយុទ្ធនាការនោះអាចមានទ្រង់ទ្រាយធំជាងមុននាពេលអនាគត។ ដបផលិតផលរបស់យើងទាំងអស់គឺអាចប្រគល់ត្រឡប់មកវិញបាននាពេលបច្ចុប្បន្ន។ ទោះជាយ៉ាងណាក៏ដោយ យើងត្រូវការមនុស្សបន្ថែមទៀតដើម្បីចូលរួមយុទ្ធនាការប្រមូលដបមកវិញ និងធ្វើឱ្យយុទ្ធនាការនេះធំជាងនេះ។ យើងស្វាគមន៍ក្រុមហ៊ុនផលិតភេសជ្ជៈផ្សេងទៀតចូលរួមសហការជាមួយគ្នាដើម្បីឆ្ពោះទៅរកការបង្កើតខ្សែសង្វាក់ប្រកបដោយនិរន្តភាព» ។

លោកស្រី Shereen Teh ប្រធានផ្នែកពាណិជ្ជកម្មនៅក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា បានមានប្រសាសន៍ថា៖ «នៅពេលដែលយុទ្ធនាការប្រមូលដបមកវិញចាប់ផ្តើមទទួលបានសន្ទុះ អ្នកប្រើប្រាស់នឹងឃើញហាងនិងភោជនីយដ្ឋានដែលពួកគេចូលចិត្តកាន់តែច្រើនប្រគល់ដបភេសជ្ជៈទៅក្រុមហ៊ុនវិញក្នុងកិច្ចខិតខំប្រឹងប្រែងកាត់បន្ថយកាកសំណល់។ គោលបំណងរបស់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា គឺភ្ជាប់ទំនាក់ទំនងមនុស្ស ខណៈពេលដែលយើងកំពុងធ្វើឱ្យពិភពលោកកាន់តែប្រសើរឡើង ។ យើង​ក៏​សង្ឃឹម​ដែរ​ថា សកម្មភាពនេះ​នឹងអាច​ធ្វើ​ជា​គំរូ​ទៅអាជីវកម្ម​ផ្សេង​ទៀតក្នុងវិស័យនេះ»៕




អត្ថបទបន្ទាប់


ធនាគារិករុស្ស៊ីដ៏មានឥទ្ធិពលមួយរូបនិយាយថា ទីបញ្ចប់នៃអំណាចប្រាក់ដុល្លារអាមេរិកជិតមកដល់ហើយ

ចុងបញ្ចប់នៃការត្រួតត្រាគេរបស់ប្រាក់ដុល្លារអាមេរិកជិតមកដល់ហើយ ខណៈដែលប្រាក់យន់របស់ចិនងើបឡើងជារូបិយប័ណ្ណអន្តរជាតិ ហើយពិភពលោកទាំងមូលបានឃ…

ធនាគារ ឌីជីប៊ី បានសម្រេចបើកដាក់ឲ្យដំណើរការសាខាទី១០របស់ខ្លួន ដើម្បីបង្ខិតទៅកាន់តែជិតអតិថិជន

ធនាគារ ឌីជីប៊ី ដែលជាធនាគារពាណិជ្ជមានការវិនិយោគទុនពីវិនិយោគិនកូរ៉េខាងត្បូង បាននិងកំពុងបង្កើនប្រតិបត្តិសេវាធនាគារ និងហិរញ្ញវត្ថុនៅកម្ព…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ