ទុរេនថៃ

ចិនរកឃើញមេរោគកូវីដ-១៩នៅលើទុរេននាំចូលពីប្រទេសថៃ


ទើបតែត្រូវចិនបិទមិនឲ្យនាំចូលមៀនមិនទាន់បានប៉ុន្មានផង ឥឡូវនេះ ថៃកំពុងជួយបញ្ហាធំថ្មីមួយទៀតហើយ។ បញ្ហាថ្មីៗនេះ គឺកើតមានលើផ្លែទុរេននាំចូលទៅចិនវិញម្ដង ដោយផ្សារនៅក្នុងទីក្រុងកាងស៊ូ ប្រទេសចិនបានរាយការណ៍ថា បានរកឃើញករណីវិជ្ជមានមេរោគកូវីដ-១៩ នៅលើផ្ទៃនៃកញ្ចប់ទុរេនដែលបាននាំចូលពីប្រទេសថៃ។ នេះបើតាមការអះអាងរបស់ការិយាល័យកិច្ចការកសិកម្មស្ថិតក្រោមស្ថានទូតថៃប្រចាំនៅក្នុងទីក្រុងប៉េងកាំងប្រទេសចិន។
បុរសម្នាក់ដឹកជញ្ជូនផ្លែទុរេនដែលទើបនឹងបេះ នៅខេត្តចន្ថាបុរីរី ប្រទេសថៃនៅថ្ងៃទី ២០ ខែឧសភាឆ្នាំ ២០២០ ។ (Xinhua / Rachen Sageamsak)
ដោយ

បើតាម​ប្រភពព័ត៌មាន​បានឲ្យដឹងទៀតថា ការត្រួតពិនិត្យ​ និងរកឃើញ​មេរោគកូវីដ-១៩​នៅលើ​កញ្ចប់​វេចខ្ចប់​ទុរេននាំចូលពី​ប្រទេសថៃនេះ​គឺបាន​កើតឡើងនៅក្នុង​ផ្សារ​ Haudongcheng កាលពីថ្ងៃទី ១៣ ខែសីហា។

មនុស្ស​ទាំងអស់ដែលបាន​ប៉ះពាល់​ជាមួយនឹង​កញ្ចប់​វេចខ្ចប់ទុរេន​ដែលមានវិជ្ចមានកូវីដ-១៩នោះ ត្រូវបាន​ដាក់ឲ្យធ្វើចត្តាឡីស័ករួចហើយ ហើយពួកគេ​ក៏ត្រូវបាន​តេស្ដរួចហើយដែរ ជាមួយលទ្ធផល​អវិជ្ជមាន។

ដោយឡែក កញ្ចប់ទុរេន​ផ្សេងទៀត​ក៏ត្រូវបាន​យកទៅរក្សាទុក​ក្នុងកន្លែង​សុវត្ថិភាព ខណៈដែលផ្លែឈើ​មួយចំនួនទៀត ដែលជាប់ពាក់ព័ន្ធ​ក៏ត្រូវបាន​បាន​យកទៅលាងសម្អាត​សម្លាប់មេរោគផងដែរ។

ការិយាល័យ​កិច្ចការកសិកម្ម​ថៃ បាន​អះអាងថា ខ្លួនក៏បាន​ពិភាក្សា​បញ្ហានេះ ជាមួយនឹង​រដ្ឋបាល​គយចិន​រួចហើយដែរ។ អាជ្ញាធរចិន​បាន​អះអាងថា ការនាំចូល​ផលិតផល​ពី​ប្រទេសថៃ​នឹងមិនត្រូវបាន​ផ្អាកនោះទេ ដោយសារការរកឃើញ​ករណីវិជ្ជមាន​កូវីដ-១៩​លើទុរេនថៃនេះ គឺនៅតំបន់​ត្រួតពិនិត្យ​ក្នុងស្រុក​របស់​ប្រទេសចិន មិនមែន​នៅប៉ុស្ដិ៍​ត្រួតពិនិត្យ​មុននាំចូល​ក្នុងប្រទេសចិននោះទេ។
ទោះយ៉ាងណា ការរកឃើញ​ករណីកូវីដ-១៩​នៅលើទុរេនថៃនេះ ជៀសមិនផុត​ពីការ​ធ្វើឲ្យប៉ះពាល់​ដល់​តម្រូវការទុរេនថៃ​ក្នុងទីផ្សារចិននោះឡើយ ដ្បិតថា មានការផ្សព្វផ្សាយ​ព្រោងព្រាត​ពីបញ្ហានេះ​នៅលើបណ្ដាញសង្គមរួចទៅហើយ។

សូមបញ្ជាក់ថា ថ្មីៗនេះ ប្រទេសចិន​ក៏ទើបតែបាន​ហាមឃាត់​ការនាំចូល​ផ្លែមៀន​របស់​ប្រទេសថៃ​ផងដែរ ក្រោយពេល​រកឃើញថា​ផ្លែមៀនទាំងនោះ មានសត្វល្អិតចង្រៃ។ ការបិទនាំចូល​មៀនរបស់ថៃនេះ ក៏បានធ្វើឲ្យប៉ះពាល់ដល់​ផ្លែមៀនប៉ៃលិន ឬតាង៉ែន​របស់​កម្ពុជាដែរ ត្បិតថា​ថៃថ្មីៗនេះ ក៏បាន​សម្រេច​ផ្អាក​ការនាំចូល​មៀនប៉ៃលិន​ពីកម្ពុជា​ដូចគ្នា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឥណ្ឌូនេស៊ី កំពុងខិតខំរក្សាតុល្យភាព រវាងវិស័យសុខភាពសាធារណៈ និងសេដ្ឋកិច្ច ចំពេលកូវីដ-១៩បន្ដរាតត្បាតខ្លាំង

ព័ត៌មាន
ស្ថានភាពកូវីដ១៩ នៅប្រទេសឥណ្ឌុនេស៊ីនៅរយៈចុងក្រោយនេះកាន់តែដុនដាបខ្លាំងឡើងៗ ទន្ទឹមនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ីបាននិយាយថា អ្វីដែលរដ្ឋាភិប…

Bluebell ដែលមានបទពិសោធន៍ជាង៦០ឆ្នាំ នឹងនាំម៉ាកយីហោល្បីៗមកអង្រួនទីផ្សារលក់រាយនៅកម្ពុជា

ព័ត៌មាន
ក្រុមហ៊ុន Bluebell Group ដែលជាក្រុមហ៊ុនចែកកាយ និងជាប្រតិបត្តិករម៉ាកយីហោពហុបណ្ដាញល្បីៗ ឈានមុខគេមួយនៅតំបន់អាស៊ីបានប្រកាសដាក់ឱ្យដំណើរកា…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ