ការវិនិយោគបន្ថែមលើកការខ្វះខាតការផលិតបន្ទះឈីប

ក្រុមហ៊ុនផលិតបន្ទះឈីបពិភពលោក បង្កើនការវិនិយោគរាប់ពាន់លានដុល្លារជំរុញការផលិតដែលកំពុងខ្វះខាត


ក្រុមហ៊ុនផលិតបន្ទះឈីបធំៗជាច្រើននៅជុំវិញពិភពលោកកំពុងរៀបចំការវិនិយោគធំៗ តម្លៃរាប់ពាន់លានដុល្លាររបស់ខ្លួននៅក្នុងកន្លែងស្រាវជ្រាវ និងអភិវឌ្ឍន៍របស់ពួកគេ ក្នុងកិច្ចខិតខំប្រឹងប្រែង ដើម្បីបំពេញតម្រូវការកង្វះខាតបន្ទះឈីបសកលដែលកំពុងកើនឡើង ស្របពេលដែល រដ្ឋាភិបាលនៃប្រទេសមហាអំណាចធំៗពិសេស អាមេរិក និងចិនក៏កំពុងរៀបចំច្បាប់ និងការជំរុញលើកទឹកចិត្តជាច្រើនដើម្បីគាំទ្រដល់ការផលិតបន្ទះឈីបនេះផងដែរ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
ការវិនិយោគបន្ថែមលើកការខ្វះខាតការផលិតបន្ទះឈីប

ក្រុមហ៊ុនផលិតបន្ទះឈីបធំជាងគេបំផុតរបស់ពិភពលោក TSMC បានប្តេជ្ញាក្នុងការវិនិយោគរហូតដល់ទៅ ១០០ ពាន់លានដុល្លារក្នុងរយៈពេល ៣ ឆ្នាំ ដើម្បីបង្កើនការផលិតបន្ទះឈីបដ៏ទំនើបគុណភាពខ្ពស់បំផុតរបស់ខ្លួន។ កាលពីខែមករា ក្រុមហ៊ុនតៃវ៉ាន់មួយនេះ បាននិយាយថា ការចំណាយដើមទុនរបស់ខ្លួននឹងកើនឡើងរហូតដល់ ៤៧% ក្នុងឆ្នាំ ២០២២ ដោយក្រុមហ៊ុនគ្រោងនឹងចំណាយចន្លោះពី ៤០ ពាន់លានដុល្លារ ទៅ ៤៤ ពាន់លានដុល្លារ នៅឆ្នាំនេះ ដែលនឹងកើនឡើងពីការចំណាយ ៣០ ពាន់លានដុល្លារកាលពីឆ្នាំមុន។

សូមជម្រាបថា ក្រុមហ៊ុនផលិតបន្ទះឈីបរបស់តៃវ៉ាន់ TSMC មានទីផ្សារមូលធនសរុបជិត ៦០០ ពាន់លានដុល្លារ ហើយបច្ចុប្បន្នក៏កំពុងតែសាងសង់រោងចក្រតម្លៃ ១២ ពាន់លានដុល្លារនៅទីក្រុងហ្វីនិច រដ្ឋរដ្ឋ Arizona និងមួយទៀតនៅប្រទេសជប៉ុន ដើម្បីបង្កើនសមត្ថភាពផលិតបន្ទះឈីបរបស់ខ្លួនផ្គត់ផ្គង់ទៅកាន់ពិភពលោក។

ទន្ទឹមនះ ក្រុមហ៊ុន Intel ក៏បានប្រកាសកាលពីខែមីនាឆ្នាំមុនផងដែរថា ខ្លួនគ្រោងនឹងចំណាយប្រាក់ចំនួន ២០ ពាន់លានដុល្លារលើរោងចក្រផលិតបន្ទះឈីបថ្មីចំនួនពីរនៅរដ្ឋ Arizona ដូចក្រុមហ៊ុន TSMC ដែរ ខណៈក្រុមហ៊ុន Intel មានវត្តមាននៅក្នុងរដ្ឋមួយនេះ អស់រយៈពេលជាង ៤០ ឆ្នាំមកហើយ។

ក្រៅតែពី TSMC និង Intel គេសង្កេតឃើញថា ក្រុមហ៊ុនSamsung ដែលជាក្រុមហ៊ុនធំជាងគេរបស់កូរ៉េខាងត្បូង ក៏បង្ហាញពីមហិច្ឆតាធំក្នុងការពង្រីកការផលិតបន្ទះឈីបរបស់ខ្លួនផងដែរ។ បើទោះបីជា មិនមានការលើកឡើងអ្វីថ្មីសម្រាប់ឆ្នាំ ២០២២ ប៉ុន្តែ កាលពីខែមុន ក្រុមហ៊ុនSamsung បានបង្ហាញថាខ្លួនបានចំណាយជាង ៩០% នៃការចំណាយដើមទុនប្រចាំឆ្នាំ ២០២១ របស់ខ្លួនជាង ៤០ពាន់លានដុល្លារ ដើម្បីប្រើប្រាស់ទៅលើការជំរុញអាជីវកម្មបន្ទះឈីប។

ក្រៅពីនេះ ក្រុមហ៊ុនផលិតបន្ទះឈីបមួយចំនួនផ្សេងទៀត ក៏គ្រោងនឹងបង្កើនការចំណាយរបស់ពួកគេនៅឆ្នាំនេះផងដែរ។

សូមជម្រាបថា នៅឆ្នាំ ២០២១ ក្រុមហ៊ុនផលិតបន្ទះឈីបធំៗនៅទូទាំងពិភពលោកបានចំណាយ ១៤៦ ពាន់លានដុល្លារ ក្នុងការកសាងសមត្ថភាពផលិតកម្មថ្មី និងលើការស្រាវជ្រាវការផលិតបន្ទះឈីប ដែលមានការកើនឡើងជិតទ្វេដងក្នុងរយៈពេល ៥ ឆ្នាំ ចាប់ពី២០២១-២០២៥ ធៀបនឹងរយៈពេល ២០១៦-២០២០។ ក្នុងនោះ TSMC, Samsung និង Intel ដែលសុទ្ធសឹងតែជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏ធំបំផុតរបស់ពិភពលោក៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ចិនថាការដំឡើងពន្ធរបស់អាមេរិកលើផលិតផលសូឡា បានប៉ះពាល់ដល់ពាណិជ្ជកម្មវិស័យថាមពលថ្មីៗរបស់ខ្លួន

ព័ត៌មាន
ក្រសួងពាណិជ្ជកម្មចិនបាននិយាយថា ការបន្តពន្យារសុពលភាព លើរនាំងពន្ធគយពីសហរដ្ឋអាមេរិក មកលើផលិតផលថាមពលសូឡារបស់ចិន បានធ្វើឱ្យខូចខាតដល់ពាណិជ្ជ…

អ្នកឧកញ៉ា គិត ម៉េង ទិញភាគហ៊ុនជាង៤០% របស់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញក្នុងតម្លៃជាង១៦លានដុល្លារ

ព័ត៌មាន
ក្រុមហ៊ុនអ៊ិនធើ ឡូជីស្ទីក ខេមបូឌា ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុមរបស់អ្នកឧកញ៉ា គិត ម៉េង បានទិញភាគហ៊ុនជាង៤០% តម្លៃជាង១៦លា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ