ប្រទេសវៀតណាម

វៀតណាម ពិចារណាលើកលែងពន្ធជាង ៩០០លានដុល្លារ ដើម្បីសម្រាលបន្ទុកសេដ្ឋកិច្ច


រដ្ឋាភិបាលវៀតណាម កំពុងតែពិចារណាទៅលើ ការលើកលែងពន្ធអាករលើតម្លៃបន្ថែម និងពន្ធលើប្រាក់ចំណូល ដែលមានទំហំជាង ៩៣២លានដុល្លារអាមេរិក ដើម្បីជួយស្រោចស្រង់ដល់សេដ្ឋកិច្ចជាតិ ដែលរងគ្រោះដោយរលកឆ្លងទី ៤ នៃមេរោគកូវីដ១៩។ នេះបើយោងតាមការចេញផ្សាយនៅថ្ងៃនេះ ដោយ សារព័ត៌មាន Vietnam Express។
រោងចក្រ ដេរសម្លៀកបំពាក់ នៅក្នុង ប្រទេសវៀតណាម
ដោយ

 បច្ចុប្បន្ន​នេះ រដ្ឋសភា​វៀតណាម កំពុង​សិក្សា​ទៅ​លើ សំណើ​របស់​រដ្ឋាភិបាល​វៀតណាម ក្នុង​ការ​កាត់​បន្ថយពន្ធ​អាករ​លើ​តម្លៃបន្ថែម ៣០% នៅ​ក្នុង​ត្រីមាស​ទី ៤ ឆ្នាំ ២០២១​នេះ​។

វិស័យ​ដែល​មាន​សិទ្ធិ​ទទួល​បានការ​កាត់​បន្ថយពន្ធ​នេះ រួម​មាន​វិស័យ​ដឹក​ជញ្ជូន​, វិស័យ​សេវាកម្ម​ស្នាក់​នៅ​, វិស័យ​ចំណីអាហារ និង​ភេសជ្ជៈ​, វិស័យ​ផ្សព្វផ្សាយ និង​វិស័យ​ទាក់ទង​និង​ការ​កម្សាន្ត​។

ជាក់ស្តែង ប្រទេស​វៀតណាម កំណត់​ពន្ធ​អាករ​លើ​តម្លៃបន្ថែម ១០% សម្រាប់​តម្លៃ​ទំនិញ​ទូទៅ និង ១៥% សម្រាប់​ទំនិញប្រណិត ហើយ​ការ​កាត់​បន្ថយ​ប្រភេទ​ពន្ធ​នេះ នឹង​ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម បាត់បង់​ប្រាក់​ចំណូល​ប្រមាណ ២២០​លាន​ដុល្លារ​អា​មេ​រិ​ក​។

លោក ហូ ឌឹ​ក​ភុ​ក រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​វៀតណាម បាន​លើក​ឡើង​ថា ការ​លើកលែង​ពន្ធ​នេះ នឹង​ផ្តល់​អត្ថប្រយោជន៍​ទៅ​ដល់ អ្នក​ប្រើប្រាស់ ដោយសារ​តែ​វា​ជួយ​កាត់​បន្ថយ​តម្លៃ​ទំនិញ និង​ជំរុញ​ការ​លក់​ឲ្យ​កាន់តែ​សកម្ម​។

ទន្ទឹម​គ្នា​នេះ រដ្ឋាភិបាល​វៀតណាម ក៏​បាន​រៀបចំ​សំណើសុំ​កាត់​បន្ថយពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម​ប្រមាណ ៣០% សម្រាប់​អាជីវកម្ម ដែល​មាន​ប្រាក់​ចំណូល​ទាប​ជាង ៨​លាន ៨​សែន​ដុល្លារ​អា​មេ​រិ​ក ក្នុង​ឆ្នាំ ២០២១​នេះ ហើយ​ការ​ដាក់​លក្ខខណ្ឌ​នេះ សម្រាប់​តែ អាជីវកម្ម​ឡាយ​ណា ដែល​រង​ផល​ប៉ះពាល់​ដោយសារ​កូ​វី​ដ​១៩ ពិតប្រាកដ​តែ​ប៉ុណ្ណោះ​។

ពិត​ណាស់ វៀតណាម បាន​កំណត់​ពន្ធ​លើ​ប្រាក់​ចំណូល​សាជីវកម្ម​ប្រចាំឆ្នាំ រង្វង់ ២០% ទៅ ២២% ហើយ រដ្ឋាភិបាល​វៀតណាម នឹង​បាត់បង់​ប្រាក់​ចំណូល​ប្រមាណ ៩៦​លាន​ដុល្លារ​អា​មេ​រិ​ក ពី​ការ​លើកលែង​ពន្ធ​នេះ​។

ក្រៅពី​នេះ រដ្ឋាភិបាល​វៀតណាម ក៏​បាន​រៀបចំ​សំណើ​សម្រាប់​បុគ្គល និង​អាជីវកម្ម​គ្រួសារ ដើម្បី​ទទួល​បាន ពន្ធ​សូន្យ​លើ​ប្រាក់​ចំណូល ការ​លើកលែង​ពន្ធ​អាករ​លើ​តម្លៃបន្ថែម និង​ពន្ធ​ជា​ច្រើន​ប្រភេទ​ទៀត នៅ​ក្នុង​ត្រីមាស​ទី ៣ និង​ទី ៤ ឆ្នាំ ២០២១​នេះ​។

វៀតណាម ក៏​មាន​បំណង​លុប​ចោលការ​ប្រមូលប្រាក់​ពិន័យ​ពី ការ​បង់ពន្ធ​យឺតយ៉ាវ​របស់​អាជីវកម្ម​ដែល​មានការ​ខាតបង់​ក្នុង​ឆ្នាំ ២០២១​នេះ ដែល​ចំណុច​ទាំងអស់​ខាងលើ ធ្វើ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ខាតបង់​ប្រាក់​ចំណូល​សរុប​ប្រមាណ ៩៣២​លាន​ដុល្លារ​អា​មេ​រិ​ក​៕

អត្ថបទ​៖ វណ្ណ វុ​ឌ្ឍ​វិវឌ្ឍន៍ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ថៃគ្រោងបើកទទួលទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចចាប់ពីខែតុលា តើអាចទៅរួចទេ?

ព័ត៌មាន
ក្រោយមើលឃើញពីភាពវិជ្ជមាននៃលំហូរភ្ញៀវទេសចរអន្តរជាតិ តាមរយៈកម្មវិធី បើកកោះភូកេត និងតំបន់ទេសចរណ៍មួយចំនួនទៀតរបស់ថៃ រដ្ឋាភិបាលក្រុងបាងកក…

រដ្ឋបាលស្រុកមង្គលបូរី៖ កម្រិតទឹកស្ទឹងមង្គលបូរីហក់ឡើងខ្លាំងអាចនឹងបង្គគ្រោះទឹកជំ នន់នាពេលខ្លីខាងមុខនេះ

ព័ត៌មាន
កាលពីពេលថ្មីនេះៗ រដ្ឋបាលស្រុកមង្គលបូរី នៃខេត្តបន្តាយមានជ័យបានចេញសេចក្ដីប្រកាសជូនព័ត៌មានជូនប្រជាជនឲ្យបានជ្រាបថានៅពេលនេះ កម្រិតទឹកស្ទឹងមង្គល…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ