តម្លៃប្រេងឥន្ធនៈ

តម្លៃប្រេងសាំងកម្ពុជា ទើបតែធ្លាក់ចុះ​​បាន​ប៉ុន្មាន​ថ្ងៃ ស្រាប់តែ​​​ទីផ្សារ​​ប្រេង​​ឆៅពិភពលោក​ចាប់ផ្ដើម​​កើន​ឡើងវិញ


តម្លៃប្រេងឥន្ធនៈ កាលពីមួយរយៈកន្លងទៅនេះ បានឡើងថ្លៃខ្ពស់គួរឲ្យកត់សម្គាល់ ដែលកាលពីពាក់កណ្ដាលខែតុលាកន្លងទៅ មានតម្លៃជាង ៤ពាន់រៀលក្នុងមួយលីត្រ។ លុះមកដល់ ខែវិច្ឆិកា បានថយចុះមកនៅក្រោម ៤ ពាន់រៀលក្នុងមួយលីត្រ។ យ៉ាងណាមិញ ចូលមកដល់ខែធ្នូ ឆ្នាំនេះ តម្លៃប្រេងឥន្ធនៈ បានបន្តធ្លាក់ចុះខ្លាំងគួរឲ្យកត់សម្គាល់ ពោលគឺមានតម្លៃមកនៅត្រឹមតែ ៣.៥០០ រៀលប៉ុណ្ណោះ សម្រាប់សាំងធម្មតា ១លីត្រ។ នេះបើតាម សេចក្ដីប្រកាស របស់ក្រសួងពាណិជ្ជកម្មកម្ពុជា។
សកម្មភាពចាក់ប្រេងរថយន្ដ (www.moneycrashers.com)
ដោយ

បើតាម​ក្រសួង​ពាណិជ្ជកម្ម តម្លៃប្រេង​សាំង​ធម្មតា ដែលលក់​ចាប់​ពីថ្ងៃទី ១ ដល់ថ្ងៃទី ១៥ ខែធ្នូនេះ មានតម្លៃ​ត្រឹមតែ ៣.៤៥០ រៀល​ប៉ុណ្ណោះ​ក្នុងមួយលីត្រ ខណៈដែល​តម្លៃប្រេង​ម៉ាស៊ូត​វិញ មាន​តម្លៃ ៣.៥០០រៀល ក្នុងមួយ​លីត្រ។

បើធៀបនឹង​តម្លៃ​​ប្រេង​​ឥន្ធនៈ ដែល​បានដាក់​លក់ កាលពី​​ខែ​វិច្ឆិកា ឃើញថា ការលក់​ប្រេង​នៅដើមខែ​ធ្នូ​នេះ បានធ្លាក់​ចុះ​គួរ​ឲ្យកត់​សម្គាល់ ពោលគឺ តម្លៃប្រេង​សាំង បានធ្លាក់​ចុះថ្លៃ ២០០រៀល ក្នុងមួយ​លីត្រ និងប្រេងម៉ាស៊ូត​វិញ បានធ្លាក់​ចុះថ្លៃ ៣០០ រៀល​ ក្នុងមួយ​លីត្រ។

ក្រសួងពាណិជ្ជកម្ម បានគូស​បញ្ជាក់ថា ការធ្លាក់​ចុះថ្លៃប្រេង​ឥន្ធនៈ​នេះ គឺដោយ​សារតែ តម្លៃប្រេង​នៅក្នុង​តំបន់ និងអន្តរជាតិ មានការ​ប្រែប្រួល។ 

ដ្បិតថា តម្លៃប្រេង​​ឥន្ធនៈ​ក្នុងស្រុក​មាន​និន្នាការ​ថយចុះ​ក៏ពិតមែន តែបើក្រឡេក​ទៅមើល​​និន្នាការ​​តម្លៃ​​ប្រេងឆៅ​នៅលើ​ទីផ្សារ​ពិភពលោក​វិញ ហាក់​បង្ហាញ​ពីការ​ចាប់ផ្ដើម​កំណើន​ឡើង​វិញ។ ជាក់ស្ដែង កាលពីដើមសប្ដាហ៍​កន្លង​ទៅ តម្លៃប្រេង​​បាន​កើនឡើង ខណៈដែល​​ប្រទេស​​មហា​អំណាច​សេដ្ឋកិច្ច​អាមេរិក និងចិន ​ព្រមព្រៀង​គ្នា​ផ្អាក​​ការតំឡើង​ពន្ធ​បន្ថែម​ទៅទំនិញ​នៃប្រទេស​ទាំងពីរ។ មួយវិញ​ទៀតនោះ ប្រទេស​​កាតា ដែល​ជាអ្នក​ផលិត​ប្រេង​​ធំមួយ​របស់​ពិភពលោក​នោះ បាន​​សម្រេចចិត្ត បញ្ចប់​​ភាព​ជា​សមាជិក​ ក្នុងរយៈពេល ៥៧ ឆ្នាំ​របស់​ខ្លួន ពីអង្គការ OPEC។ 

ទោះយ៉ាងណា បើតាម​​អ្នក​ជំនាញ ប្រសិន​បើ​តម្លៃ​ប្រេងឆៅ​ពិភពលោក​​នៅតែបន្ដ​កើនឡើង​យូរបន្តិច​ទៀត នោះ តម្លៃប្រេង​ឥន្ធនៈ​នៅ​កម្ពុជា ក៏អាច​នឹងប្រែប្រួល​ឡើងថ្លៃ​ទៅតាម​​នោះដែរ។

គិតត្រឹមថ្ងៃ អង្គារ​ម្សិលមិញនេះ តម្លៃ​ប្រេង​​ឆៅ​​ប្រ​ភេទ West Texas Intermediate ដែល​ជា​​តម្លៃ​​គោល​​របស់​​អា​មេ​រិក​ បាន​កើន​​ឡើង ២ដុល្លារ ​​​ដែលបាន​ធ្វើឲ្យ​តម្លៃ​ប្រេងឆៅ ១បារ៉ែល មានតម្លៃ ៥២ដុល្លារ ៩៥សេន។ រីឯ​ប្រេង​​ឆៅ​​ប្រ​ភេទ Brent ដែល ជា​តម្លៃ​​ប្រេង​គោល​​របស់​​អឺរ៉ុប​​បាន​​ឡើង​ថ្លៃ ២ដុល្លារ ២៣សេន ​ដែល​ធ្វើតម្លៃ​ប្រេង​កើន​ដល់ ៦១ដុល្លារ ៦៩សេន ក្នុង​ ១ ​បា​រ៉ែល​៕ 

None



អត្ថបទបន្ទាប់


សន្និបាត​ក្រុមហ៊ុន​អចលនទ្រព្យ​លំដាប់​ពិភព​លោក​បាន​ធ្វើ​ឲ្យ​ទីផ្សារ​កាន់​តែមាន​ទំនុក​ចិត្ត

សន្និបាតក្រុមហ៊ុនអចលនទ្រព្យលំដាប់ពិភពលោក Century21 Cambodia និងក្រុមគ្រួសារ21 office មានសេចក្តីរីករាយ និងមោទនភាព ដែលបានរៀបចំសន្និបាត…

ជនជាតិចិន នឹងទទួលបាន ទិដ្ឋាការអេឡិចត្រូនិក ដំបូងគេបង្អស់ ពីប្រទេសថៃ

ស្របពេលដែលប្រទេសខ្លះ នៅតំបន់អាស៊ីអាគ្នេយ៍ហាក់កំពុងព្រួយបារម្ភ ពីលំហូរវិនិយោគ និងទេសចរ ពីប្រទេសប្រទេសចិននោះ ប្រទេសថៃឯណោះវិញ បាននិងកំពុ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ