ហាងបញ្ចាំ

អ្នកជំនាញ៖ កំណើនប្រជាជនចំណូលមធ្យម និងអាជីវកម្មខ្នាតតូច ជំរុញដល់សន្ទុះកំណើន​នៃវិស័យសេវាបញ្ចាំ


នៅប៉ុន្មានឆ្នាំចុងក្រោយនេះ របរបើកហាងផ្ដល់សេវាបញ្ចាំ បាននិងកំពុងបន្តនូវសន្ទុះកំណើនគួរឲ្យកត់សម្គាល់ ខណៈដែលការរឹតបន្ដឹង ក៏ដូចជាបង្ក្រាបលើអាជីវកម្មបញ្ចាំមិនស្របច្បាប់ក៏មានជាហូរហែរដែរ។ អ្នកជំនាញ ក្នុងវិស័យសេវាបញ្ចាំបានអះអាងថា កំណើននៃវិស័យសេវាបញ្ចាំនេះ កើនឡើង គឺវាដើរស្របទៅនឹងកំណើននៃប្រជាជនចំណូលថ្នាក់មធ្យម រួមជាមួយនឹងការកកើតឡើងនៃការធ្វើអាជីវកម្មខ្នាតតូចថ្មីៗ។
ហាងបញ្ចាំ​ Cash U Up សាខា​សំពៅមាស
ដោយ

វិស័យបញ្ចាំ​ត្រូវបាន គេមើលឃើញថា ជា​ដំណោះស្រាយ​ហិរញ្ញវត្ថុ​​មួយដែរ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​តម្រូវការ​សាច់ប្រាក់បន្ទាន់។ លោក ឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃក្រុមហ៊ុន​ World Bridge Group ដែលជាក្រុមហ៊ុន​មេ​របស់​ហាងបញ្ចាំ​ Cash U Up បាន​បញ្ជាក់​ថា សម្រាប់ឆ្នាំ​២០១៩នេះ លោកសង្កេត​ឃើញថា វិស័យ​សេវា​បញ្ចាំ ក៏ដូចជា​វិស័យ​ហិរញ្ញវត្ថុ​ផ្សេងទៀតដែរ គឺមានកំណើន​គួរឲ្យកត់សម្គាល់។ តួយ៉ាង នៅ​រយៈពេល​ចុងក្រោយនេះ ចំនួន​នៃការ​ស្នើសុំ​អាជ្ញាបណ្ណ​បើកហាង​បញ្ចាំ​ពីសំណាក់​ក្រសួង​សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គឺមាន​កាន់តែច្រើនឡើង។ 

លោកឧកញ៉ា សៀ ឫទ្ធី ប្រធាន​ក្រុមប្រឹក្សាភិបាល និងជាអគ្គនាយ​ក​ក្រុមហ៊ុន World Bridge Group (រូបភាព៖ ខេមបូណូមីស)

លោក ឧកញ៉ា សៀ ឫទ្ធី បាន​គូសបញ្ជាក់ទៀតថា កំណើន​នៃហាង​បញ្ចាំនេះ គឺ​ធ្វើ​ឡើង​ស្របទៅនឹង​ប្រទេស​កម្ពុជា​កំពុង​មាន​កំណើន​នៃ​ប្រជាជន​ដែលមាន​ប្រាក់ចំណូល​មធ្យម និងការ​ចាប់ផ្ដើម​អាជីវកម្មខ្នាតតូច​ថ្មីៗ។ តាមរយៈនិន្នាការនេះ តម្រូវការ​សាច់ប្រាក់​បន្ទាន់ ដែល​ផ្ដល់ដោយ​ហាង​បញ្ចាំ គឺពិតជា​មានសារសំខាន់ណាស់ សម្រាប់​ប្រជាពលរដ្ឋ​ដែលមាន​តម្រូវការ​ហិរញ្ញវត្ថុបន្ទាន់ ពិសេស​អ្នកប្រកប​របរ​អាជីវកម្ម​ខ្នាតតូច ព្រោះអាជីវកម្មខ្នាតតូច​ទាំងនោះ ពិបាក​ក្នុងការ​ស្វែងរក​ហិរញ្ញវត្ថុ​ពីធនាគារ និង​មីក្រូ​ហិរញ្ញវត្ថុ។

លោកឧកញ៉ា សៀ ឫទ្ធី បាន​បន្ថែមទៀតថា ដោយមើលឃើញ ពី​កំណើន​នៃវិស័យ​សេវា​បញ្ចាំ នៅកម្ពុជា ក្រុមហ៊ុន​ហាង​បញ្ចាំ Cash U Up របស់លោក ក៏មាន​ផែនការ​ពង្រីក​សាខា ដោយការលក់​សិទ្ធិអាជីវកម្មបន្ត ឬហៅថា Franchise ឲ្យបាន​៥សាខា​នៅឆ្នាំនេះ ខណៈដែល បច្ចុប្បន្ន ហាងបញ្ចាំ Cash U Up នេះ មាន​ចំនួន ១៧សាខា ក្នុងនោះ មាន២សាខា ជាការ​លក់ Franchise ។ 

អ្នកជំនាញ៖ កំណើនប្រជាជនចំណូលមធ្យម និងអាជីវកម្មខ្នាតតូច ជំរុញដល់សន្ទុះកើនឡើងនៃវិស័យសេវាបញ្ចាំ (រូបភាព៖ ខេបូណូមីស)

បើយោងតាម​របាយការណ៍​ពីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានបង្ហាញថា រហូតមកដល់​បច្ចុប្បន្ន នេះមានក្រុមហ៊ុន ឬហាងបញ្ចំា​ចុះបញ្ជី​ស្របច្បាប់​កំពុងតែ​ប្រតិបត្តិការ​ធ្វើអាជីវកម្ម​នៅទូទាំង​ប្រទេស​កម្ពុជាចំនួន​ប្រមាណ​ជាង ៥០០ អាជីវកម្ម​ដោយមិនរាប់បញ្ចូល​ហាងបញ្ចំ ឬកុងស៊ី​បញ្ចំខុសច្បាប់​ជាច្រើន​នោះឡើយ។

ហាងបញ្ចាំ Cash U Up ដែលជា​ហាងបញ្ចាំ​ស្របច្បាប់ និង​មានបទពិសោធន៍​ចាស់ទុំ​ជាងគេ​ក្នុងទីផ្សរនោះ កាលពីឆ្នាំ២០១៨ បាន​ផ្ដល់ទុនបង្វិល​សម្រាប់​ការទទួលបញ្ចាំ​​ប្រមាណ ១២០ លាន​ដុល្លារអាមេរិក ដែលមាន​កំណើន​ប្រមាណ​២០%។ នេះបើតាម​ការបញ្ជាក់​ពីលោក ឧកញ៉ា សៀ ឫទ្ធី៕

None



អត្ថបទបន្ទាប់


នាយករដ្ឋមន្រ្តី​អំពាវនាវ​ឲ្យ​ក្រុមហ៊ុន​ចិន​បន្ត​វិនិយោគ ​ទោះ​បី​​​មាន​​ការ​ដក EBA ក៏ដោយ

នាយករដ្ឋមន្រ្តី សម្តេច ហ៊ុន សែន នៅថ្ងៃ​អង្គារ ទី៨ ខែ​តុលា បាន​អំពាវនាវ​សូម​ឲ្យ​ក្រុមហ៊ុន​ចិន​ដែល​កំពុង​ដាក់​ទុនវិនិយោគ​នៅ​កម្ពុជា បន្ត…

គម្រោងខុនដូតម្លៃសមរម្យ អារ៉ាខាវ៉ា ប្ដេជ្ញាបញ្ចប់ការសាងសង់អគារឲ្យបាន ១០ នៅត្រឹមឆ្នាំ២០២០

គម្រោងខុនដូ អារ៉ាខាវ៉ា ដែលជាលំនៅដ្ឋានស្ដង់ដារជប៉ុន នៅកម្ពុជា ដោយបាន​ចំណាយ​ទុន​វិនិយោគប្រមាណ ៧០លានដុល្លារនោះ គ្រោងនឹងបញ្ចប់ការសាងសង់អ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ