អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនហាងបញ្ចាំ ឃែស យូ អាប់ ចុះកិច្ចព្រមព្រៀងផ្ដល់សិទ្ធិអាជីវកម្មសម្រាប់សាខា ហ្វ្រែនឆាយ ទី៦ នៅស្រុកឧដុង្គ


ក្រុមហ៊ុន ឃែស យូ អាប់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន WorldBridge Group របស់អ្នកឧកញ៉ា សៀ ឫទ្ធី បានចុះកិច្ចព្រមព្រៀងផ្ដល់សិទ្ធិអាជីវកម្ម ហ្វ្រ៊ែនឆាយស៍ សម្រាប់ហាងបញ្ចាំ ឃែស យូ អាប់ សាខាទី៦ ដែលមានទីតាំងក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀង ទិញ-លក់ សិទ្ធិអាជីវកម្មរវៀងក្រុមហ៊ុន ឃែស-យូ-អាប់ ជាមួយនឹងលោក ឡេង ដារ៉ា ប្រធានក្រុមហ៊ុន ឃែស-យូ-អាប់ ឧដុង្គ ឯ.ក នៅថ្ងៃទី៨ មីនា ២០២២ នៅឃែស យូ អាប់ សាខាដូនពេញ។
ដោយ

ពិធីចុះកិច្ចព្រមព្រៀងផ្ដល់សិទ្ធិអាជីវកម្មនេះ ធ្វើឡើងនៅទីស្នាក់ការក្រុមហ៊ុន​ ឃែស យូ អាប់ សាខាដូនពេញ នាថ្ងៃទី៨ មីនា ឆ្នាំ២០២២ ។ 

លោក ឡេង ដារ៉ា ប្រធានក្រុមហ៊ុន ឃែស យូ អាប់ ឧដុង្គ បានបង្ហាញចំណាប់អារម្មណ៍ អំពីការជ្រើសរើសយកហ្វ្រែនឆាយ ឃែស យូ អាប់ ថា ឃែស យូ អាប់ គឺជា​ក្រុមហ៊ុនផ្ដល់សេវាបញ្ចាំស្របច្បាប់ឈានមុខគេមួយនៅកម្ពុជា ដែល​ផ្ដល់​សេវា​ប្រកប​ដោយ​ទំនុកចិត្តខ្ពស់ និងទទួល​បាន​ការស្គាល់ច្រើនពីសំណាក់មហាជន ។

លោក ឡេង ដារ៉ា៖ «ដោយសារខាងខ្ញុំ មើលឃើញពីកំណើតតម្រូវការរបស់ប្រជាជននៅក្នុងឧដុង្គហ្នឹង ភាគច្រើនគាត់ត្រូវការដើមទន់យកទៅបង្វិលរកស៊ី ធ្វើអាជីវកម្ម មុខរបររបស់គាត់។ អ៊ីចឹងគាត់ត្រូវការទំនុកចិត្តជាចាំបាច់ ហើយឃែស យូ អាប់ អាចផ្ដល់ឱ្យ ព្រោះជាក្រុមហ៊ុនបញ្ចាំស្របច្បាប់នៅកម្ពុជា»។

ក្នុងឱកាសនោះដែរ លោក គុជ សេដ្ឋា ប្រធានគ្រប់គ្រងទូទៅ នៃក្រុមហ៊ុន ឃែស យូ អាប់ ប្រសាសន៍ថា ឃែស យូ អាប់ មានបំណងចង់ឱ្យប្រជាពលរដ្ឋទូទៅ ជាពិសេស ប្រជាជន ដែលរស់នៅក្នុងតំបន់ឧដុង្គ បានទទួលសេវាកម្មល្អ និងស្របច្បាប់ ពីក្រុមហ៊ុន ឃែស យូ អាប់ ឧដុង្គ។

លោក គុជ សេដ្ឋា៖ «ឃែស យូ អាប់ គឺជាក្រុមហ៊ុនមួយ ដែលពេញនិយម ប្រជាជនទូទៅបានស្គាល់ គ្រាន់តែនិយាយអំពី ឃែស យូ អាប់ គេអាចដឹងថាជាសេវាកម្ម បុគ្គលិកមានវិជ្ជាជីវៈ មានទ្រព្យសម្បត្តិ ដែលអាចទទួលបញ្ចាំបានច្រើន។ ទន្ទឹមនឹងនេះទៀត ការអនុវត្តរបស់យើង​ ស្របតាមច្បាប់ នៃការចេញរបស់ក្រសួងសេដ្ឋកិច្ច។ របស់ណា ដែលទទួលមកមិនស្របច្បាប់ គឺយើងអស់ទទួលបញ្ចាំទេ។ យើងចៀសវាងណាស់ ដែលគេចោទប្រកាន់ថា ក្រុមហ៊ុនបញ្ចាំហ្នឹង រកស៊ីរបស់ចោរកម្ម កេងបន្លំអី គឺយើងអត់ចង់ឱ្យមានទេ។ យើងចង់ធ្វើម៉េចឱ្យមានការទទួលបញ្ចាំហ្នឹង គឺមានអត្ថប្រយោជន៍ដល់អ្នកដែលមកទទួលសេវាបញ្ចាំផង ដល់អ្នកដែលផ្ដល់សេវាទទួលបញ្ចាំផង»។

ចំណែកលោក កែវ និមិត្ត អ្នកគ្រប់គ្រងផ្នែក​ ហ្វ្រ៊ែនឆាយស៍ បានថ្លែងថា នេះ​ជាមោទនភាពថ្មីមួយទៀត សម្រាប់ ឃែស យូ អាប់ ដែលបានឈានជើងចូលតំបន់ឧដុង្គ ដែលជាទីប្រជុំជនមានសក្ដានុពលមួយ មានការអភិវឌ្ឍលូតលាស់បន្តបន្ទាប់ ជាពិសេស ឃែស យូ អាប់ ជាក្រុមហ៊ុនបញ្ចាំស្របច្បាប់ដំបូងមួយ ក្នុងតំបន់នេះ។

លោក កែវ និមិត្ត៖ «ការឈានជើងទៅដល់ទីតាំងក្រុងឧដុង្គ គឺជាមោទនភាពមួយ មួយទៀតជាការបោះជំហានថ្មី ដើម្បីផ្ដល់សេវា ជួយលើកស្ទួយដល់ជីវភាពរស់នៅរបស់ប្រជាជននៅក្នុងស្រុកឧដុង្គ។ ហើយខ្ញុំសង្ឃឹមថា អ្នកទទួលសិទ្ធិហ្រ្វែនឆាយ នឹងទទួលបានការរីកចម្រើន។ ដោយសារយើងជាក្រុមហ៊ុន ដែលមានស្ដង់ដារ មានទំនុកចិត្តខ្ពស់ ពីប្រជាជន ហើយជាក្រុមហ៊ុន ដែលធំជាងគេក្នុងប្រទេសកម្ពុជា បើគិតមកដល់បច្ចុប្បន្ននេះ។ ហើយការឈានជើងចូលទាន់ពេលវេលា មុនគេ អាចដណ្ដើមយកចំណែកទីផ្សារបានធំតទៅទៀត»។

គួរបញ្ជាក់ថា ឃែស យូ អាប់ គឺ​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាបញ្ចាំ​ស្របច្បាប់ ដែល​ដំណើរការនៅ​កម្ពុជា ជាង ១១ឆ្នាំមក​ហើយ ។ បច្ចុប្បន្ន ឃែស យូ អាប់ មានជាង ២០សាខា ដោយ ១៥សាខាជាសាខាក្រុមហ៊ុនផ្ទាល់ និង៦សាខា ជាសាខាហ្វ្រែនឆាយ​ រួមទាំងសាខាថ្មី ឧដុង្គ ។

បើតាមលោក កែវ និ​មិត្ត, ឃែស យូ អាប់ នឹងពង្រីកសាខាហ្វ្រែនឆាយ ៦សាខា លើទីតាំងផ្សេងៗបន្ថែមទៀត នៅ​ក្នុងឆ្នាំ២០២២នេះ ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


មន្ទីរបញ្ចកោណអាមេរិក៖ រុស្ស៊ីកំពុងកែនទ័ពមកពីស៊ីរី ដើម្បីជួយប្រយុទ្ធនៅអ៊ុយក្រែន

ព័ត៌មាន
មន្ទីរបញ្ចកោណអាមេរិកបានអះអាង ថា រុស្ស៊ីកំពុងកែនជនជាតិ ស៊ីរី និងយុទ្ធជនបរទេសផ្សេងទៀតមកជួយប្រយុទ្ធក្នុងប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រ…

កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលគ្រោងនឹងធ្វើឡើងនៅចុងខែនេះ ត្រូវលើកទៅពេលក្រោយវិញ

ព័ត៌មាន
កិច្ចប្រជុំពិសេសអាស៊ាន-អាមេរិក ដែលសហរដ្ឋអាមេរិកធ្វើជាម្ចាស់ផ្ទះត្រូវបានលើកពេលប្រជុំទៅខែក្រោយនេះវិញ បន្ទាប់ពីមេដឹកនាំអាស៊ានមួយចំនួនមិនឯ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ