អ្នកជំនួញឆ្នើមនៅកម្ពុជា

អ្នកឧកញ៉ា សៀ ឫទ្ធី អ្នកការទូតពាណិជ្ជកម្មដ៏ប៉ិនប្រសប់ក្នុងការកៀរគរការវិនិយោគពីក្រៅប្រទេស


បើនិយាយពីឈ្មោះអ្នកឧកញ៉ា សៀ ឫទ្ធី សាធារណជនទូទៅប្រាកដជាបានដឹងច្បាស់ថា លោកគឺជាអ្នកវិនិយោគដ៏ល្បីល្បាញមួយរូបនៅកម្ពុជាដែលបានវិនិយោគក្នុងវិស័យសំខាន់ៗជាច្រើនពិសេសនៅក្នុងវិស័យសំណង់ អចលនទ្រព្យ និង ដឹកជញ្ជូន និង ឡូជីស្ទិក។
អ្នកឧកញ៉ា សៀ ឫទ្ធី អ្នកការទូតពាណិជ្ជកម្មដ៏ប៉ិនប្រសប់ក្នុងការកៀរគរការវិនិយោគពីក្រៅប្រទេស
ដោយ

ស្តែងឡើងតាមរយៈសកម្មភាពដ៏មមាញឹកក្នុងមុខជំនួញ អ្នកឧកញ៉ា សៀ ឫទ្ធី ត្រូវបាន​មជ្ឈដ្ឋាន​ជាតិ​និង​អន្តរជាតិ​ទទួល​ស្គាល់​ថា ជា​ពាណិជ្ជករ​ជើង​ខ្លាំងមួយរូប​ ពូកែ​ផ្នែក​ទំនាក់​ទំនង​កៀរគរ​​វិនិយោគ​បរទេស​មក​ធ្វើការ​វិនិយោគ​នៅ​កម្ពុជា។ ហើយ​ក្នុង​នោះ​ដែរ អ្នកឧកញ៉ា​ក៏​បាន​បោះទុន​វិនិយោគ​រួម​គ្នា​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ជាមួយ​នឹង​វិនិយោគិន​មក​ពី​ក្រៅ​ប្រទេស​ទាំង​នោះ​ផង​ដែរ។

បច្ចុប្បន្នអ្នកឧកញ៉ា សៀ ឫទ្ធី គឺជាប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកក្រុមហ៊ុនវើលប៊្រីដគ្រុប។ ក្រៅពីនេះអ្នកឧកញ៉ា គឺជាសមាជិកពាណិជ្ជកម្មដ៏សកម្មនៅក្នុងសភាពាណិជ្ជកម្មកម្ពុជា, សភាពាណិជ្ជកម្មអាមេរិកប្រចាំនៅកម្ពុជា, សមាជិកសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា រួមទាំងជាសមាជិកនៅក្នុងសភាពាណិជ្ជកម្មអន្តរជាតិប្រចាំនៅកម្ពុជាផងដែរ។ អ្វីដែលគួរឲ្យកត់សម្គាល់ពិសេសជាងនេះទៅទៀតនោះ អ្នក​ឧកញ៉ា សៀ ឫទ្ធី គឺជាសមាជិកនៃវេទិការសេដ្ឋកិច្ចពិភពលោក ប្រចាំនៅទីក្រុងដាវ៉ូសប្រទេសស្វីស ខណៈដែលនៅកម្ពុជាមានតែឧកញ៉ា សៀ ឬទ្ធី ម្នាក់ប៉ុណ្ណោះត្រូវបានជ្រើសរើសយ៉ាងម៉ត់ចត់ចូលជាសមាជិកនៃវេទិកាសេដ្ឋកិច្ចពិភពលោក ដ៏សំខាន់មួយនេះ។

បើតាមការសាកសួរពីឧកញ៉ាៗ និង​អ្នក​រកស៊ី​មួយ​ចំនួន ដែល​ស្គាល់​អ្នកឧកញ៉ា សៀ ឫទ្ធី បាន​ប្រាប់​សារព័ត៌មានឌីជីថល ខេមបូណូមីស ដោយ​សុំ​មិន​បញ្ចេញ​ឈ្មោះ​ថា ៖ « អ្នកឧកញ៉ា សៀ ឫទ្ធី ជា​មនុស្ស​វៃឆ្លាតណាស់ ! ពូកែ​ទាក់ទាញទំនាក់​ទំនង​រកស៊ី ជាមួយ​បរទេស ​ក្រុមហ៊ុន​គាត់វិនិយោគ​នៅ​កម្ពុជា​ស្ទើរតែ​ទាំង​អស់ បោះ​ទុន​រកស៊ី​ជាមួយ​ក្រុមហ៊ុន​បរទេស​ធំៗ​នៅ​ក្រៅ​ប្រទេស មនុស្ស​ដូចអ្នកឧកញ៉ា សៀ ឫទ្ធី មិន​សូវ​មាន​ច្រើន​ប៉ុន្មាន​ទេ នៅ​ស្រុក​ខ្មែរ​យើង​បច្ចុប្បន្ន។

ឧកញ៉ាៗ និង អ្នករកស៊ី​ដែល​ស្និទ្ធ​នឹងអ្នក​ឧកញ៉ា សៀ ឫទ្ធី បាន​ឲ្យ​ដឹង​ទៀត​ថា អ្នកឧកញ៉ា សៀ ឫទ្ធី ពិត​ជា​អ្នកជំនួញដែលមានទេពកោសល្យ វៃឆ្លាត និង ពូកែខាង​ទំនាក់​ទំនង​ប្រមែ​ប្រមូល​កៀរគរ​វិនិយោគិន​បរទេស​ជា​ច្រើន​មក​ធ្វើការ​វិនិយោគ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដោយ​នាំ​មក​ជាមួយ​នូវ​ទឹក​​ប្រាក់​វិនិយោគ​រាប់​លាន​ដុល្លារ​អាមេរិក។ មិន​តែ​ប៉ុណ្ណោះ​ក្រុមហ៊ុន​ដែល​លោក​វិនិយោគ​ជាមួយ សុទ្ធ​តែ​បាន​បង្កើត​ការងារ ផ្តល់​​ការងារ​ដល់​ប្រជាជន​ខ្មែរ​រាប់​រយ​នាក់។

នៅក្នុង​កិច្ច​សម្ភាសន៍​ពិសេស​ជាមួយ​សារព័ត៌មាន ខេមបូណូមីស កាល​ពី​ពេល​ថ្មីៗ​កន្លង​មក​នេះ អ្នក​ឧកញ៉ា សៀ ឫទ្ធី បាន​បញ្ជាក់​អះអាង​ថា លោក​មិន​ព្យាយាម​វិនិយោគ​តែ​នៅ​ក្នុង​ប្រទេស​ខ្លួន​ឯង​នោះ​ទេ។

អ្នក​ឧកញ៉ា សៀ ឫទ្ធី បាន​ពោល​ពាក្យ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​មិន​ព្យាយាម​ផឹក​ទឹក​អណ្តូង​ខ្លួន​ឯង​ទេ បើ​សិន​ជា​យើង​នាំ​គ្នា​ផឹក​ទឹក​អណ្តូង​របស់​យើង​គ្រប់​គ្នា នៅ​ថ្ងៃ​ណា​មួយ អណ្តូង​របស់​យើង​នឹង​រីង។ ដូច្នេះ ខ្ញុំ​ត្រូវ​ស្វែង​​រក​ប្រភព​ទឹក​ទន្លេ​និង​សមុទ្រ​ពី​ខាង​ក្រៅ នោះ​ទើប​យើង​មិន​ចេះ​រីង​ស្ងួត»។

នេះ​គឺ​ជា​ទ្រឹស្តី​ពាណិជ្ជកម្ម​ដែល​និយាយ​បែប​មាន​ន័យ​ធៀប។ តាម​ពិត​ន័យ​ត្រង់ លោក​ឧកញ៉ា​ចង់​បញ្ជាក់​ថា លោក​មិន​ព្យាយាម​ធ្វើការ​វិនិយោគ​​តែ​នៅ​ក្នុង​ស្រុក​ទេ ប៉ុន្តែ លោក​ត្រូវ​ស្វែងរក​ប្រភព​ជំនួញ​ពាណិជ្ជកម្ម​ធំៗ​​មក​ពី​ក្រៅ​ប្រទេស ដើម្បី​សហការ​វិនិយោគ​រួម​គ្នា នោះ​ទើប​ធ្វើ​ឲ្យ​មុខ​ជំនួញ​របស់​លោក​កាន់តែ​រីក​ចម្រើន​មិន​ចេះ​រីង​ស្ងួត ហើយ​នាំ​មក​នូវ​ចំណូល​ចូល​ជាតិ តាម​រយៈ​ការ​បង់​ពន្ធ​ផ្សេងៗ​ផង។

អ្នកឧកញ៉ា សៀ ឫទ្ធី បាន​ប្រាប់​ពី​ចំណុច​ពិសេស ២​យ៉ាង ដែល​លោក​តែងតែ​ទទួល​ជោគ​ជ័យ​ក្នុង​ការ​សហការ​ជាមួយ​ក្រុមហ៊ុន​មក​ពី​ក្រៅ​ប្រទេស។ លោក​​ថា បើ​សិន​ជា​យើង​ចង់​ទាក់ទាញ​វិនិយោគ​ក្រៅ​ប្រទេស​មក​​សហការ​ជាមួយ​យើង ទី១ យើង​ត្រូវ​តែ​កសាង​មូលដ្ឋាន​គ្រឹះ​ក្រុមហ៊ុន​ឲ្យ​រឹង​មាំ ទី២ មាន​ហិរញ្ញ​វត្ថុ​ច្បាស់​លាស់ និង​បញ្ជី​ស្នាម​ត្រឹម​ត្រូវតាមស្តង់ដារ។

នៅ​ពេល​ដែល សារព័ត៌មាន ឌីជីថល ខេមបូណូមីស សួរ​ថា តើ​អ្នក​ឧកញ៉ា​ចូលរួម​ចំណែក​អ្វី​ខ្លះ​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ​នោះ? លោក​បាន​ឆ្លើយ​យ៉ាង​ច្បាស់​ថា ជា​ការ​ពិត បើ​និយាយ​ពី​ការ​អភិវឌ្ឍប្រទេស គឺ​ជា​ការ​បោះ​ទុន​វិនិយោគ ការកសាង ការផ្តល់ជំនួយវិភាគទាន និង ផ្សេងៗទៀត។ ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ អ្នកឧកញ៉ា សៀ ឬទ្ធី ​បាន​ខិត​ខំ​កៀរគរ​វិនិយោគិនបរទេស​ជា​ច្រើនឲ្យ​មកបណ្តាក់ទុនរកស៊ីនៅ​ស្រុក​ខ្មែរ និងជាពិសេសឧកញ៉ា សៀ ឬទ្ធីបាន​អភិវឌ្ឍ​ប្រែ​ក្លាយ​ដី​ដែល​មាន​ស្មៅ ព្រៃ ដុះ​ទ្រុប​ទ្រុល ដែល​គ្មាន​តម្លៃ គ្មាន​មនុស្ស​រស់នៅ មក​ជា​ដី​ដែល​មាន​តម្លៃ​ខ្ពស់ និង​អភិវឌ្ឍ​តំបន់​នោះ​ឲ្យ​ក្លាយ​ជា​មជ្ឈ​មណ្ឌល​ពាណិជ្ជកម្ម លំនៅ​ដ្ឋាន​ប្រណីតៗ បង្កើត​ការងាររាប់ម៉ឺនកន្លែង បង្កើត​ចំណូល​ចូល​រដ្ឋ​តាម​រយៈការ​បង់​ពន្ធ និងផ្សេងៗទៀត។

ទាំង​អស់​នេះ​ហើយ​ ដែលអ្នក​ឧកញ៉ា​យល់ថា ​ជា​ការ​ចូលរួម​ចំណែក​របស់​លោក​នៅ​​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​កម្ពុជា ក៏​ដូចជា​ជួយ​កាត់​បន្ថយ​ភាព​ក្រីក្រ​ជាមួយនឹងរាជ​រដ្ឋាភិបាល​ផង​ដែរ។

បច្ចុប្បន្នក្រុមហ៊ុន​របស់អ្នក​ឧកញ៉ា សៀ ឫទ្ធី មិនតិច​ជាង ៣០​ក្រុមហ៊ុនទេ សុទ្ធតែ​រួម​សហការ​គ្នា​វិនិយោគ​ជាមួយ​ដៃគូ​មក​ពី​ក្រៅ​ប្រទេស​។ ប្រទេស​និង​ក្រុមហ៊ុន​បរទេស​ធំៗ​ល្បីៗ ដែល​អ្នក​ឧកញ៉ា សៀ ឫទ្ធី បោះទុន​រក​​ស៊ី​ជាមួយ មាន​មក​ពី​សហរដ្ឋអាមេរិក ​សឹង្ហបុរី ចិន ហុងកុង តៃវ៉ាន់ រុស្ស៊ី អាល្លឺម៉ង់ អូស្ត្រាលី ថៃ វៀតណាម និង ​ភូមា ជាដើម ៕

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាកំពុងយកចិត្តទុកដាក់លើអ្នកដំណើរពីក្រៅប្រទេស ខណៈបារម្ភពីការចម្លងមេរោគប្រភេទថ្មី «អុតស្វា»

ព័ត៌មាន
ខណៈដែលជំងឺកូវីដ១៩មិនទាន់ផុតរលត់ពីភពផែនដីផងនោះ ឥឡូវនេះ ពិភពលោកកំពុងមានការព្រួយបារម្ភថ្មីទៀត ចំពោះមេរោគឆ្លងមួយប្រភេទទៀត ដែលគេឲ្យឈ្មោះ…

វិបត្តិនៅអ៊ុយក្រែន ជាកិច្ចពិភាក្សាដំបូងគេ ក្នុងវេទិកាសេដ្ឋកិច្ចពិភពលោកនៅប្រទេសស្វីស

ព័ត៌មាន
កិច្ចពិភាក្សាជុំវិញបញ្ហាសង្គ្រាមនៅប្រទេសអ៊ុយក្រែនត្រូវបានលើកយកមកពិភាក្សាមុនគេនៃរបៀបវារៈនៃកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោកប្រចាំឆ្នាំ២០២២ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ