ការនាំចេញ

បី​ខែ​ដំបូង​ឆ្នាំ​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​អឺរ៉ុប​សម្រេច​បាន​ជាង៥០%


នៅ​ក្នុង​រយៈពេល​៣​ខែ​ដំបូង​ដើម​ឆ្នាំ​២០១៧​នេះ កម្ពុជា​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​ប្រមាណ​ជាង ៨​ម៉ឺន​តោន ខណៈ​ប្រទេស​អាស៊ាន​មាន​ចំនួន​ជាង ៥​ពាន់​តោន និង​ប្រទេស​ផ្សេង​ទៀត​ជាង ៧​ម៉ឺន​តោន ក្នុង​នោះ​ចិន​ជាង ៦​ម៉ឺន​តោន។
កម្មករ​រោង​ម៉ាស៊ីន​កិន​ស្រូវ​នៅ​កម្ពុជា។
ដោយ

ឆ្លើយ​​តប​​ទៅ​​នឹង​ការ​​សន្យា​របស់​សហភាព​អឺរ៉ុប​ថា នឹង​គាំទ្រ​​​ពេញ​​ទំហឹង​​ដល់​​ប្រទេស​​កម្ពុជា​ដើម្បី​បង្កើន​សមត្ថភាព​ប្រកួត​ប្រជែង​​លើ​គុណភាព​និង​ធ្វើ​ពិពិធកម្ម​ទីផ្សារ​កម្ពុជា​កំពុង​តែ​ផ្ដោត​ការ​យក​ចិត្ត​ទុក​ដាក់​កាន់​តែ​ខ្លាំង​​លើ​​ការ​​នាំចេញ​​អង្ករ​ទីផ្សារ​អឺរ៉ុប។

ឯកឧត្តម បណ្ឌិត ហ៊ាន វណ្ណហន អគ្គនាយក​នៃ​អគ្គនាយក​ដ្ឋាន​កសិកម្ម​បាន​ឲ្យ​ដឹង​ថា ទិសដៅ​ធំ​ក្នុង​ចំណោម​ទិសដៅ​សំខាន់​បំផុត​ដែល​កម្ពុជា​បាន​ធ្វើការនាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​នោះ គឺ​សហគមន៍​អឺរ៉ុប ជា​​ទីផ្សារ​ធំ​ទី១ និង​បន្ទាប់​មក​ប្រទេស​ចិន និង​ម៉ាឡេស៊ី។

ឯកឧត្តម George Edgar ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា​បាន​ផ្តល់​បទសម្ភាសន៍​ដល់​ ភីអិនអិន ថា ប្រទេស​កម្ពុជា​មាន​សក្តានុពល​គ្រប​ដណ្តប់​ស្ទើរ​តែ​គ្រប់​វិស័យ ប៉ុន្តែ​សក្តានុពល​ដែល​លេច​ធ្លោ​ជាង​គេ ​សម្រាប់​ថ្ងៃ​អនាគត គឺ​ការ​កែច្នែ​ផលិតផល​កសិកម្ម។

ឯកឧត្តម​ឯកអគ្គរដ្ឋ​ទូត​សហភាព​អឺរ៉ុប បាន​លើក​ឡើង​បន្ថែម​ទៀត​ថា សហភាព​អឺរ៉ុប​មាន​កិច្ច​សហប្រតិបត្តិការ​ទ្វេ​ភាគី​ជាមួយ​កម្ពុជា ជា​ច្រើន​ក្នុង​អំឡុង​ឆ្នាំ​២០១៤ និង​បន្ត​ដល់​ឆ្នាំ​២០២០ ដែល​មាន​ទំហំ​ទឹក​ប្រាក់ ៤១០​លាន​អឺរ៉ូ សម្រាប់​អភិវឌ្ឍ​ប្រទេស​កម្ពុជា​នៅ​ក្នុង​វិស័យ​អប់រំ វិស័យ​ជលផល និង​វិស័យ​អភិបាល​កិច្ច​ល្អ និង​ចុង​ក្រោយ​ក៏​បាន​ជួយ​រៀបចំ​ប្រព័ន្ធ​ចុះ​បញ្ជី​បោះឆ្នោត​នៅ​កម្ពុជា​ផង​ដែរ។

យោង​តាម​របាយការណ៍​ពី​លេខាធិការដ្ឋាន​ច្រក​ចេញ​ចូល​តែ​មួយ សម្រាប់​បំពេញ​បែប​បទ​នាំចេញ​អង្ករ បង្ហាញ​ថា ការ​នាំ​ចេញ​អង្ករ​ទៅ​កាន់​ទីផ្សារ​អន្តរជាតិ​កាល​ពី​ឆ្នាំ​២០១៦ មាន​ចំនួន​ជាង ៥៤​ម៉ឺន​តោន ក្នុង​នោះ ៦៣​ភាគ​រយ​នាំ​ចេញ​ទៅ​សហគម​អឺរ៉ុប។ 

ប៉ុន្តែ បើ​ពិនិត្យ​មើល​តួលេខ​ការ​នាំចេញ​នៅ​ដើម​ឆ្នាំ​នេះ​វិញ ទំហំ​នៃ​ការ​នាំ​ចេញ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​មាន​ការ​ថម​ថយ​បន្តិច​នៅ​ត្រីមាស​ទី១ ឆ្នាំ​២០១៧​នេះ ពោល​គឺ​ថយ​ពី​៦៤​ភាគរយ មក​នៅ​ត្រឹម​ជាង ៥០​ភាគ​រយ។ ប៉ុន្តែ យ៉ាងណា​នៅ​ឆ្នាំ​នេះ ឯកឧត្តម​បណ្ឌិត ហ៊ាន វណ្ណហន រំពឹង​ថា ការ​នាំ​អង្ករ​ទៅ​ទីផ្សារ​អឺរ៉ុប​នៅ​មាន​កំណើន​ខ្ពស់​ដូច​ឆ្នាំ​ទៅ​មុន​ដដែល៕




អត្ថបទបន្ទាប់


កម្ពុជា​នាំចេញ​កង់​ទៅ​ទីផ្សារ​អឺរ៉ុប​ធំ​បំផុត​លំដាប់​ទី​២​នៅ​លើ​ពិភពលោក

ព័ត៌មាន
មិន​គួរ​ឲ្យ​ជឿ​មែន​ទេ ដែល​ប្រទេស​កម្ពុជា គឺ​ជា​ទីតាំង​តម្លើង​និង​ផលិត​កង់​នាំចេញ​ទៅ​កាន់​ទីផ្សារ​អឺរ៉ុប​ធំ​ជាង​គេ​ទី២ នៅ​លើ​ពិភពល…

សមាគម​មីក្រូ​ហិរញ្ញ​វត្ថុ​បន្ត​ស្នើ​ក្រសួង​សេដ្ឋកិច្ច​ជួយ​ដោះស្រាយ​បញ្ហា​​កំពុង​ជាប់គាំង

ព័ត៌មាន
ប្រកាស​កំណត់​ពិដាន​អត្រា​ការ​ប្រាក់​កម្ចី​មិន​ឲ្យ​លើស​១៨​ភាគរយ ​ត្រូវ​បាន​ចាប់​ផ្តើម​អនុវត្ត​នៅ​ដើម​ខែ​មេសា​នេះ កំពុង​ជះ​ផល​មិន​ល្អ​ដ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ