វិស័យ​សហគ្រាស​ធុនតូច និងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ចំនួន២ នឹងផ្ដល់មូលនិធិ ៥០ម៉ឺនដុល្លារ ជួយឲ្យ SME ចេះធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក


រាជរដ្ឋាភិបាលកម្ពុជា ក្រោមការឧបត្ថម្ភរបស់កម្មវិធីពង្រឹងក្របខណ្ឌសមាហរណកម្ម (EIF) និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) នឹងផ្ដល់ជំនួយជាថវិកា និងការបណ្ដុះបណ្ដាលអំពីរបៀបធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក តាមរយៈការវិនិយោគថ្មីក្នុងទឹកប្រាក់ចំនួន ៥០ម៉ឺនដុល្លារអាមេរិក សម្រាប់សហគ្រាសធុនតូច និងមធ្យមចំនួន ១២៥ សហគ្រាស ក្នុងគោលដៅជួយឲ្យពួកគេងាកមកធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ នេះបើតាមប្រភពពីក្រសួងពាណិជ្ជកម្មកម្ពុជា។
ដំណឹងល្អ! អេស៊ីលីដាម៉ូបាលនឹងផ្ដល់ជម្រើសកាន់តែឆ្លាតវៃ ពិសេសឥតគិតថ្លៃចាប់ពីឆ្នាំ២០២១!
ដោយ

មូលនិធិ​ ៥០ម៉ឺនដុល្លារអាមេរិកនេះ នឹង​ផ្ដល់​ការគាំទ្រ​ដល់​ការ​បណ្ដុះបណ្ដាល​គំនិត​អាជីវកម្ម និងគំនិត​ផ្ដួចផ្ដើម​បែបនវានុវត្តន៍ និងកម្មវិធី​ផ្ដល់​ថវិកា​គាំទ្រ​ខ្នាត​តូច​រយៈពេល ០៦ខែ ដើម្បី​ជួយ​សហគ្រាស​ធុនតូច និងមធ្យម​ ក្នុងការ​ផ្លាស់​ប្ដូរទៅប្រើប្រាស់​ប្រព័ន្ធ​អេឡិចត្រូនិក​លក់ ផលិតផល និងសេវាកម្ម​តាមប្រព័ន្ធ​អនឡាញ និងជួយដល់​សហគ្រាស​មួយចំនួន​ដែលលក់​ផលិតផល​ និងសេវាកម្ម​ទៅឲ្យ​អតិថិជន​នៅក្រៅប្រទេស តាមថ្នាល​បច្ចេកវិទ្យា​ថ្មីមួយ ដែលកំពុង​បង្កើតឡើង​ដោយ​ក្រសួង​ពាណិជ្ជកម្ម។

ឯកឧត្តម ប៉ាន សូរស័ក្ដិ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បាន​មាន​ប្រសាសន៍ថា គម្រោង​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅកម្ពុជាននេះ ត្រូវបាន​ប្រកាស​ចាប់ផ្ដើម​អនុវត្ត​ចំពេល​ជួនគ្នា​ជាមួយនឹង​ការអនុម័ត​ច្បាប់​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក និងការប្រកាស​ដាក់ឲ្យ​អនុវត្ត​នូវ​យុទ្ធសាស្ត្រ​ស្ដីពី​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក។ គម្រោងនេះ នឹងផ្ដល់​នូវ​អត្ថប្រយោជន៍​ជាច្រើន​ទៀត ដូចជា​បង្កើន​ផលិតភាព​ នវានុវត្តន៍ ការពង្រីក​អាជីវកម្ម  ព្រមទាំង​ការបង្កើត​ការងារ​នៅកម្ពុជាផងដែរ។

តាមរយៈគម្រោងនេះ មានគោលដៅ នឹង​បង្កើតការងារ​ថ្មី​ឲ្យបាន​លើស​១ម៉ឺន​ការងារ​នៅត្រឹមឆ្នាំ២០២២​ ខាងមុខ។

លោក រតនាការ អាឌីការី នាយកប្រតិបត្តិ​នៃ​លេខាធិការដ្ឋាន​របស់​ EIF ប្រចាំ​អង្គការ​ពាណិជ្ជកម្ម​ពិភពលោក បានលើកឡើងថា កម្ពុជា​គឺជា​ប្រទេស​មួយ ដែលមាន​សក្ដានុពល​ខ្ពស់​ក្នុង​វិស័យ​ពាណិជ្ជកម្ម​តាមប្រព័ន្ធ​​អេឡិចត្រូនិក​។

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និងមធ្យម បាន​លើកឡើងដែរថា ការធ្វើពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក នឹងជួយ​ដល់​វិស័យ​ SME ជាច្រើន ដូចជា​ពង្រីក​សក្ដានុពល​សម្រាប់​ផលិតផល​ខ្មែរ​ទាំងក្រៅ និងក្នុងប្រទេស ធ្វើឲ្យ​អ្នកទិញ​មានភាពងាយស្រួល​ និងចំណេញ​ពេលវេលា​ និងថវិកា ហើយវា​ក៏ជួយ​ឲ្យ​សហគ្រាស​ផលិត​ងាយស្រួល​ក្នុងការ​គ្រប់គ្រង​ទិន្នន័យលក់ចេញ និងចូល​យ៉ាងមាន​ប្រសិទ្ធភាព។ 

ឧកញ៉ា តែ តាំងប៉ ដែលជា​ប្រធាន​សមាគម មូលនិធិ​សម្តេច​តេជោ ដើម្បី​អភិវឌ្ឍន៍​សហគ្រាស​ធុនតូច និងមធ្យម នៅកម្ពុជាដែរនោះ ក៏បាន​បន្ថែមទៀតថា ការធ្វើ​ពាណិជ្ជកម្ម​​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅក្នុង​វិស័យ​ SME មាន​ស្ទុះកើនឡើង​មួយកម្រិត​ ក្រោយពេល​រាជរដ្ឋាភិបាល​ជំរុញ​បន្ថែមទៀតពីបច្ចេកវិទ្យា ៤.០។ យ៉ាងណាមិញ នៅឆ្នាំ២០២១ សម្ព័ន្ធសមាគម​សហគ្រាស​ធុនតូច និងមធ្យម ក៏នឹង​បង្កើត​ App FASMEC ដើម្បីជួយលក់​ផលិតផល​ SME ផងដែរ។

យ៉ាងណាក៏ដោយចុះ SME នៅតែ​មាន​បញ្ហា​ប្រឈម​ច្រើន​ទាក់ទង​នឹង​ធ្វើពាណិជ្ជកម្មតាម​ប្រព័ន្ធ​អេឡិចត្រូនិកនេះ។ ពិសេស​គឺបញ្ហា​ចំណេះដឹង របស់សហគ្រាស និងការ​ចូលរួម​របស់​សហគ្រាស។ សហគ្រាស​មួយចំនួន មិនទាន់មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗនោះទេ។ មួយវិញទៀត គឺខ្វះការចូលរួម ដោយ​ពួកគាត់​គិតថា គាត់​នៅប្រើប្រាស់​របៀប​លក់​បែបគាត់​ដដែលបាន មិនចាំបាច់​ត្រូវ​ប្រើបច្ចេកទេស​អីច្រើន​នោះទេ នាំតែចំណាយលុយច្រើន។ នេះបើតាម​ការគូសបញ្ជាក់​របស់​លោកឧកញ៉ា តែ តាំងប៉។

វិស័យ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅកម្ពុជា​មាន​ការ​រីកចម្រើន​យ៉ាងខ្លាំង នៅក្នុង​ទសវត្សចុងក្រោយនេះ ហើយ​ការគាំទ្រ​បន្ថែម​ទាំងនេះ ត្រូវបាន​ផ្ដល់​ក្នុង​ពេល​ដែលមាន​ការរាតត្បាត​ជាសកល​នៃជំងឺ​កូវីដ-១៩ ដែលបាន​ជំរុញ​ឲ្យ​អាជីវកម្ម​កាន់តែច្រើន​ងាក​ទៅប្រើប្រាស់​ប្រព័ន្ធ​អនឡាញ។ ពាណិជ្ជកម្ម​តាមប្រព័ន្ធ​អេឡិចត្រូនិក និងឌីជីថលភាវូបនីយកម្ម ត្រូវបាន​ចាត់ទុកថា មានតួនាទី​សំខាន់ ដើម្បី​ឲ្យមាន​ការស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​ឲ្យបាន​ពេញលេញ​ ឆាប់រហ័ស និង​ប្រកបដោយ​ចីរភាព​សម្រាប់​កម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ក្រុម​កម្ពុជា​ទទួល​ជ័យ​ជម្នះ​ជា​លើកដំបូង​ក្នុង​ការ​ប្រកួត​ហ្គេម eSports លើ​ឆាក​អន្តរជាតិ

ព័ត៌មាន
ក្រុមកម្ពុជា បានយកឈ្នះលើក្រុមចំនួន៧ដែលមកពីទូទាំងតំបន់ ហើយបានក្លាយជាក្រុមជើងឯក ក្នុងការប្រកួតហ្គេម eSports ដ៏ធំបំផុតមួយប្រចាំតំបន់អាស៊ី…

កម្ពុជានាំចេញកៅស៊ូកើនឡើងទាំងបរិមាណ និងតម្លៃ ចំពេលមានវិបត្តិកូវីដ-១៩!

ព័ត៌មាន
នៅជិតពេញមួយឆ្នាំ២០២០នេះ ការនាំចេញជ័រកៅស៊ូរបស់កម្ពុជា ទៅកាន់ទីផ្សារក្រៅប្រទេសសម្រេចបានកំណើនល្អគួរឲ្យកត់សម្គាល់ទាំងបរិមាណ និងតម្លៃ បើទោះ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ