មន្ត្រីជាន់ក្រសួងពាណិជ្ជកម្ម រំពឹងថា មជ្ឈមណ្ឌពាណិជ្ជកម្មនេះនឹងក្លាយជាស្ពានក្នុងការជួយជំរុញការធ្វើពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនឲ្យកាន់តែល្អប្រសើរបន្ថែមទៀត ហើយវាក៏ជាផ្នែកមួយក្នុងការជួយសម្របសម្រួលបង្កើតឲ្យកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរផងដែរ។
ឯកឧត្តម ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនកម្ពុជាត្រូវបានបង្កើតឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយផលិតផល និងសក្តានុពលរបស់កម្ពុជាសំដៅវផ្សាយផលិតផល និងសក្តានុបលបណ្នុងសរកតពង្រឹង និងពង្រីកទីផ្សារដែលមានស្រាប់រវាងប្រទេសកម្ពុជាជាមួយជប៉ុនឲ្យកាន់តែល្អប្រសើរ។ មួយវិញទៀត ដើម្បីទាក់ទាញការវិនិយោគិនជប៉ុនឲ្យមកបោះទុនរកស៊ីនៅកម្ពុជាលើវិស័យផ្សេងៗជាពិសេសឧស្សាហកម្មផលិត ដើម្បីពង្រីកទំហំនៃការធ្វើពាណិជ្ជកម្មនៃប្រទេសទាំងពីរ។ មជ្ឈមណ្ឌលនេះក៏នឹងដើរតួនាទីជួយសម្របសម្រួល គាំទ្រ និងជំរុញឲ្យមានការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងប្រទេសទាំងពីរផងដែរ តាមរយៈការជួយផ្សព្វផ្សាយពីផលិតផលសក្តានុពលរបស់កម្ពុជាឲ្យត្រូវនឹងសន្តានុពលក្នុងតំបន់នោះ។
ឯកឧត្តមបានគូសបញ្ជាក់ទៀតថា មជ្ឈមណ្ឌលនេះនឹងក្លាយជាស្ពាន និងកន្លែងសម្រាប់ពាណិជ្ជករ វិនិយោគិននៃប្រទេសទាំងពីរជួបជុំគ្នា ដើម្បីពិភាក្សាគ្នាក្នុងការស្វែងរកឱកាសវិនិយោគនៅកម្ពុជា។ បន្ថែមលើនេះ វានឹងក្លាយជាវេទិកាសម្រាប់សធារណៈជនទូទៅមកទំនាក់ទំនងដោយផ្ទាល់ និងពិនិត្យផលិតផលសក្តានុពលកម្ពុជា ដែលមានតាំងបង្ហាញ សាកសួរព័ត៌មានច្បាប់បញ្ញត្តិ និងស្រាយចម្ងល់នានា ដើម្បីមានមូលដ្នានសម្រេចធ្វើពាណិជ្ជកម្ម វិនិយោគរវាងកម្ពុជា-ជប៉ុនផងដែរ។
បើតាមការគូសបញ្ជក់របស់ឯកឧត្តម ប៉ែន សុវិជាតិ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនមានតួនាទីប្រហាក់ប្រហែលនឹងការិយាល័យតំណាងសភាពាណិជ្ជកម្មដែរ គ្រាន់តែមជ្ឈមណ្ឌលពាណិជ្ជកម្មគ្រប់គ្រងដោយវិស័យឯកជនក្រោមការជួយគាំទ្រពីក្រសួងពាណិជ្ជកម្ម រីឯការិយាល័យតំណាងសភាពាណិជ្ជកម្មត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយសភាពាណិជ្ជកម្មកម្ពុជា។ មជ្ឈមណ្ឌលពាណិជ្ជកម្មឯកជនត្រូវបានបង្កើតឡើងនៅតាមប្រទេសផ្សេងៗជាច្រើនរួចមកហើយ។
ជាមួយគ្នានេះ ឯកឧត្តម ទុយ រី ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅកម្ពុជា ដែលធ្វើជាអធិបតីក្នុងថ្ងៃសម្ពោធដាក់ឲ្យប្រើប្រាស់មជ្ឈមណ្ឌលខាងលើបានគូសបញ្ជាក់ដែរថា មជ្ឈមណ្ឌលនេះត្រូវបានបង្កើតឡើង ដើម្បីធ្វើជាស្ពានសម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងការទូត ពាណិជ្ជកម្ម សេដ្ឋកិច្ច និងទេសចរណ៍នៃប្រទេសទាំងពីរឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាពិសេសដើម្បីឲ្យស្របតាមគោលនយោបាយការទូតសេដ្ឋកិច្ចរបស់កម្ពុជា ដើម្បីគៀងគរការវិនិយោគពីបរទេស និងរកទីផ្សារពង្រីកការនាំចេញផលិតផលកម្ពុជា។ មជ្ឈមណ្ឌលដែលបានសម្តោធដាក់ឲ្យប្រើប្រាស់កាលពីថ្ងៃទី១៨ មិថុនា កន្លងទៅនេះមានទីតាំងស្ថិតនៅទីក្រុង Atsugi នៃខេត្ត Kanagawa ប្រទេសជប៉ុន៕