ពាណិជ្ជកម្ម​កម្ពុជា-ជប៉ុន

មួយឆ្នាំពេញ ២០១៩ កម្ពុជានាំចេញទំនិញទៅជប៉ុនសម្រេចបានទឹកប្រាក់ប៉ុន្មានពាន់លានដុល្លារ?


អង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន ហៅកាត់ថា JETRO បានឲ្យដឹងថា ក្នុងឆ្នាំ២០១៩ កន្លងទៅនេះ កម្ពុជាសម្រេចបានការនាំចេញទៅកាន់ប្រទេសជប៉ុនក្នុងតម្លៃទឹកប្រាក់សរុបជាង ១.៧៣០លានដុល្លារអាមេរិក បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨ កើនឡើង ៧,៧ភាគរយ ដោយនៅតែនាំមុខឡាវ និងមីយ៉ាន់ម៉ា។
ទង់ជាតិ​កម្ពុជា និងជប៉ុន (រូបតំណាង)

ទំហំ​ទឹកប្រាក់​នៃ​ការ​នាំ​ចេញ​របស់​កម្ពុជា​ទៅ​ជប៉ុន​ពី​ខែមករា ដល់​ដំណាច់​ខែធ្នូ​ឆ្នាំ​២០១៩ នៅ​តែ​ខ្លាំង​ជាង ប្រទេស​ឡាវ និង​មី​យ៉ា​ន់​ម៉ា ពោល​គឺ​កម្ពុជា​ស្ថិត​នៅ​លេខ​រៀង​លំដាប់​ទី​៨ នៃ​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ដែល​បាន​នាំ​ចេញ​ទៅ​ជប៉ុន​។

ទិន្នន័យ​ពី​អង្គការ​ពាណិជ្ជកម្ម​ក្រៅប្រទេស​ជប៉ុន​បញ្ជាក់​ថា ក្នុង​រយៈពេល​១​ឆ្នាំ​ពេញ​ឆ្នាំ​២០១៩ កម្ពុជា​បាន​នាំ​ចេញ​ទំនិញ​ទៅ​ជប៉ុន មាន​តម្លៃ​ជា​ទឹកប្រាក់​ជិត ២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ដោយ​បាន​កើនឡើង​ជិត ៨% ខណៈ​ជប៉ុន​នាំ​ចូល​មក​កម្ពុជា​វិញ​ក្នុង​ទឹកប្រាក់​ជាង ៥៦២ លាន​ដុល្លារ កើនឡើង​ជាង ៣៣% បើ​ធៀប​នឹង​ឆ្នាំ​២០១៨​។

ទិន្នន័យ JETRO ដដែល​បង្ហាញ​ថា ផលិតផល​សំខាន់​ៗ ដែល​កម្ពុជា​បាន​នាំ​ចេញ​ទៅ​ជប៉ុន​មាន​ដូច​ជា​ស្បែកជើង សម្លៀក​បំពាក់ និង គ្រឿង​បង្គំ​ម៉ាស៊ីន​អគ្គិសនី ចំណែកឯ​កម្ពុជា​មាន​តម្រូវការ​នាំ​ចូល​ពី​ជប៉ុន​វិញ គឺ​ផលិតផល​គ្រឿង​ម៉ាស៊ីន​សម្រាប់​ដំណើរការ​រោងចក្រ រថយន្ត គ្រឿង​អេ​ឡិច​ត្រូ​និក គ្រឿងចក្រ​សម្រាប់​វិស័យ​កសិកម្ម និង​គ្រឿង​បរិក្ខា​សម្រាប់​លំនៅ​ដ្ឋា​ន​ជាដើម​។

ជាមួយ​គ្នា​នេះ​ទាក់ទង​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ទំនិញ​អន្តរជាតិ​របស់​កម្ពុជា​វិញ ផ្អែក​តាម​របាយការណ៍​ធនាគារជាតិ ដែល​ទទួល​បាន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សរុប​របស់​កម្ពុជា​ក្នុង​ឆ្នាំ​២០១៩ កន្លង​មក​សម្រេច​បាន​ជិត ១១​ពាន់​លាន​ដុល្លារ ខណៈ​ការ​នាំ​ចូល​មាន​ជាង ១៦​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​៕

 

© 2023 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ម៉ាកាវ គ្រោងបិទកាស៊ីណូទាំងអស់ រយៈពេល ២សប្តាហ៍ ដើម្បីបង្ការ​ការឆ្លង​វីរុស​កូរ៉ូណា

ព័ត៌មាន
កាស៊ីណូ នៅក្នុងទីក្រុងម៉ាកាវទាំងអស់ អាចនឹងត្រូវបិទជាបណ្តោះអាសន្ន រយៈពេល ១៥ថ្ងៃពេញ ដើម្បីបង្ការដល់ ការរាតត្បាតនៃជម្ងឺរលាកផ្លូវដង្ហើម រីរុ…

កំណើនសេដ្ឋកិច្ចវៀតណាមដាំក្បាលចុះក្នុងត្រីមាសទី១នេះ ដោយសារមេរោគកូរ៉ូណា

ព័ត៌មាន
ផលិតផលក្នុងស្រុកសរុប របស់វៀតណាម ត្រូវបានគេប៉ាន់ប្រមាណថា នឹងមានការថមថយចុះបន្តិច ក្នុងត្រីមាសទី ១ ឆ្នាំ ២០២០នេះដោយសារតែឥទ្ធិពលនៃមេរោគកូ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ