ឱកាសពាណិជ្ជកម្មកម្ពុជា-ជប៉ុន

ក្រុមហ៊ុនកម្ពុជា និងជប៉ុនសរុបជាង៥០ក្រុមហ៊ុន ជួបគ្នាស្វែងរកឱកាសវិនិយោគ និងពាណិជ្ជកម្ម


លោក Takahashi Fumiaki ប្រធានសមាគមជប៉ុន-កម្ពុជា (JCA) បានដឹកនាំអ្នកវិនិយោគជប៉ុន ចំនួន ២៤ក្រុមហ៊ុន ដើម្បីជួបជុំគ្នាដោះដូរគំនិតយោបល់ជាមួយក្រុមអ្នកពាណិជ្ជករ និងវិនិយោគិនកម្ពុជាជិត៣០ក្រុមហ៊ុន ក្នុងគោលបំណងស្វែងរកឱកាសវិនិយោគបន្ថែមនៅកម្ពុជា នៅគ្រាដែលសេដ្ឋកិច្ចកម្ពុជាចាប់ផ្ដើមស្ទុះងើបឡើងវិញជាបណ្ដើរៗពីវិបត្តិកូវីដ១៩។ ការជួបជុំនេះ ត្រូវបានធ្វើឡើងនៅទីស្នាក់ការកណ្ដាលធនាគារ អេស៊ីលីដា កាលពីថ្ងៃទី ២៥ ខែមេសាឆ្នាំ២០២២។
278710942_7935090993231297_6137283147257804787_n

លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាន និងជាប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា បានគូសបញ្ជាក់ថា នេះជាលើកទី២ហើយ សម្រាប់ការជួបជុំគ្នារវាងក្រុមវិនិយោគិនជប៉ុន និងកម្ពុជា ដែលការជួបជុំលើកទី១ បានធ្វើឡើងកាលពីឆ្នាំ២០១៩ ដោយសមាគមជប៉ុន-កម្ពុជា និងធនាគារអេស៊ីលីដា បានរៀបចំកម្មវិធីនេះឡើង សម្រាប់វិនិយោគិនក្នុងស្រុក និងបរទេស ដើម្បីភ្ជាប់ទំនាក់ទំនងអាជីវកម្ម គ្នាទៅវិញទៅមក។

បើតាមបណ្ឌិត អ៊ិន ចាន់នី ក្រុមអ្នកវិនិយោគជប៉ុន ទាំង២៤ក្រុមហ៊ុន រួមមាន ការអភិវឌ្ឍន៍លំនៅឋាន, សុខាភិបាល, កាត់ដេរសម្លៀកបំពាក់ បច្ចេកវិទ្យា និងកសិកម្ម ជាដើម។ បន្ថែមលើនេះ ការជួបគ្នារវាងក្រុមហ៊ុនចម្រុះកម្ពុជា និងជប៉ុន គឺជាការបើកឱកាសបន្ថែមឲ្យភាគីទាំងពីរ បានស្វែងយល់ពីគ្នាទៅវិញទៅមក បង្កើនឱកាសវិយោគនៅកម្ពុជា និងជំរុញទំនាក់ទំនងពាណិជ្ជកម្មកម្ពុជា-ជប៉ុន ថែមទៀតផង។

បណ្ឌិត អ៊ិន ចាន់នី បានគូសបញ្ជាក់យ៉ាងដូច្នេះទៀតថា «ជាមួយនឹងគោលនយោបាយសមស្របរបស់រដ្ឋាភិបាល និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព យើងមានសេចក្តីសោមនស្សរីករាយ ដែលធនាគារអេស៊ីលីដា និង JCA អាចរៀបចំព្រឹត្តិការណ៍ផ្គូផ្គងអាជីវកម្មម្តងទៀត។» ថ្នាក់ដឹកនាំកំពូលរបស់ធនាគារអេស៊ីលីដារូបនេះ ក៏បានប្រាប់វិនិយោគិនជប៉ុន ដែរថា ប្រទេសកម្ពុជា ត្រូវបានចាត់ទុកថា ជាលំដាប់ពិភពលោក ដែលគ្រប់គ្រងកូវីដ១៩ បានល្អ ហើយសេដ្ឋកិច្ច មានភាពធន់ ដូច្នេះ ប្រជាជនអាចធ្វើដំណើរ ដោយសេរី សកម្មភាពសេដ្ឋកិច្ចកំពុងវិលទៅរកភាពធម្មតាវិញជាបណ្តើរៗ ដែលជាពេលវេលាដ៏ល្អសម្រាប់ការវិនិយោគ។

ប្រទេសកម្ពុជា ជាប្រទេសសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយនឹងកំណើនសេដ្ឋកិច្ចជាមធ្យមក្នុងរង្វង់ជាង ៧% មុនជំងឺរាតត្បាត ហើយកំណើនសេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករណ៍ដោយធនាគារអភិវឌ្ឍន៍អាស៊ីថា នឹងស្ថិតក្នុងរង្វង់ ៥,៣% ក្នុងឆ្នាំ ២០២២ និង ៦,៥% នៅឆ្នាំ ២០២៣។

សូមបញ្ជាក់ថា នៅត្រីមាសទី១ ឆ្នាំ២០២២នេះ ទំហំពាណិជ្ជកម្មរវាងប្រទេសកម្ពុជា និងជប៉ុន មានទំហំទឹកប្រាក់ប្រមាណ ៤៨០លានដុល្លារអាមេរិក ដែលមានការកើនឡើង ៣,៥% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ ក្នុងនោះ កម្ពុជា បាននាំចេញទំនិញទៅកាន់ប្រទេសជប៉ុន ក្នុងទំហំទឹកប្រាក់ប្រមាណ ៣០៥លានដុល្លារ ខណៈជប៉ុន បាននាំចូលទំនិញមកកម្ពុជាវិញ ក្នុងទំហំទឹកប្រាក់ប្រមាណ ១៧៤លានដុល្លារ។ នេះបើយោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


វិបត្តិសង្គ្រាមនៅអ៊ុយក្រែន ជំរុញឲ្យតម្លៃដូងប្រេងកើនកាន់តែខ្ពស់ ប៉ុន្ដែការដាំដុះដំណាំនេះនៅកម្ពុជាមានតិចតួច

ព័ត៌មាន
ការអូសបន្លាយនៃសង្គ្រាមរវាងរុស្សី និងអ៊ុយក្រែន បានធ្វើឲ្យមានសម្ពាធអតិផរណាកាន់តែខ្លាំង ពិសេសលើទំនិញប្រើប្រាស់ប្រចាំថ្ងៃ រួមទាំង ដូងប្រេង ជាដ…

អ្នកជំនាញ៖ ការអភិវឌ្ឍន៍គម្រោងខុនដូថ្មី បានដាំក្បាលចុះយ៉ាងគំហុក នៅមួយរយៈចុងក្រោយ

ព័ត៌មាន
អ្នកជំនាញក្នុងវិស័យអចលនទ្រព្យបានអះអាងថា វិស័យខុនដូនៅតែបន្តរងផលប៉ះពាល់ដោយសារការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩ បើទោះបីបច្ចុប្បន្នការឆ្លងថ្មីនៅ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ