បច្ចុប្បន្នភាព កូវីដ-១៩

កម្ពុជានៅមានអ្នកជំងឺ កូវីដ-១៩ កំពុងព្យាបាលតែចំនួន ១៥នាក់ប៉ុណ្ណោះ គិតត្រឹមថ្ងៃទី ២០ ខែមេសានេះ!


ក្រោយពីក្រសួងសុខាភិបាលបានប្រកាសនូវករណីជាសះស្បើយពីជំងឺកូវីដ-១៩ ជាបន្ដបន្ទាប់ ខណៈករណីឆ្លងថ្មីបានថយចុះ និងថ្ងៃខ្លះ ពុំមានរកឃើញករណីឆ្លងទៀតនេះ គេសង្កេតឃើញថា ចំនួន អ្នកជំងឺកូវីដ-១៩ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ គិតមកទល់ថ្ងៃទី ២០ ខែមេសានេះ គឺនៅមានចំនួន ត្រឹមតែ ១៥នាក់ប៉ុណ្ណោះ ខណៈដែលអ្នកជាសះស្បើយសរុបបានកើនដល់ ១០៧នាក់ ក្នុងចំណោមចំនួនករណីឆ្លងសរុប ១២២នាក់។
ក្រសួងសុខាភិបាលបកស្រាយជុំវិញករណីអ្នកជំងឺកូវីដ-១៩ម្នាក់ ជាហើយ បែរជាលាប់វិញ(រូបភាពពីCDC)
ដោយ

បើតាម​ក្រសួង​សុខាភិបាល នៅព្រឹកថ្ងៃទី ២០ ខែមេសានេះដែរ ករណី​ជាសះស្បើយ​ថ្មី មានចំនួន ២ករណីទៀត ខណៈដែល​ករណីឆ្លង​ថ្មី គឺពុំមានរកឃើញនោះទេ។

ក្រសួង​សុខាភិបាល បាន​ឲ្យដឹងទៀតថា គិតចាប់ពីខែ​មករា ដល់ថ្ងៃទី ១៩ ខែមេសា ចំនួន​សរុប​វត្ថុសំណាក ដែលបាន​ធ្វើវិភាគ​ទាំងអស់​មានចំនួន ៩.៧៩២ សំណាក នៅទូទាំងប្រទេស ដែលក្នុងចំណោម​ប្រជាជន​មួយលាននាក់ កម្ពុជា​បាន​ធ្វើការវិភាគ​វត្ថុសំណាក​ចំនួន ៦១២ សំណាក ហើយ​ចំនួន បង្ហាញថា កម្ពុជា​បានអនុវត្ត​ធ្វើតេស្ដ​រកវីរុស​កូវីដ-១៩ បានច្រើនជាង​បណ្ដា​ប្រទេស​មួយចំនួន​ក្នុង​តំបន់អាស៊ាន ដូចជា​ភូមា, ឡាវ, ឥណ្ឌូនេស៊ី, និងហ្វីលីពីន។

យោងតាម​ប្រសាសន៍សម្តេច ហ៊ុន សែន បានគូសបញ្ជាក់ថា «ទោះបីពេលនេះ ប្រទេសយើង​គ្មាន​ការដាក់​បម្រាម​ហាមឃាត់​តឹងតែង​ក្នុងការ​ធ្វើដំណើរ​ពីខេត្ត​មួយ ទៅកាន់​ខេត្តមួយក្ដី បង​ប្អូន​ប្រជាពលរដ្ឋ​ត្រូវមានការ​ប្រុង​ប្រយ័ត្ន​យកចិត្តទុកដាក់​ចំពោះ​សុវត្ថិភាព​សុខភាព​ជាប្រចាំ ហើយ​ត្រូវចងចាំគ្រប់ពេលថា ជំងឺឆ្លង​កូវីដ-១៩ គឺជា​ជំងឺ​ឆ្លង​រាតត្បាត​ដ៏កាចសាហាវ​បំផុត ដែលក្នុងតែមួយ​ប៉ព្រិចភ្នែក​ប៉ុណ្ណោះ វា​អាច​បង្ក​វិនាសកម្ម​បានយ៉ាង​ឆាប់រហ័ស»៕

None



អត្ថបទបន្ទាប់


អម្រឹត ពន្យារពេល​ការសង​បំណុល ដល់​អតិថិជន​ជាង១២ម៉ឺននាក់ ដែល​ប៉ះពាល់​​ដោយ​​ជំងឺ​កូវីដ១៩

គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ អម្រឹត បាន​និង​កំពុង​ជួយ​សម្រួល​បន្ទុក​ដល់​អតិថិជន​ឥណទាន ដែល​ជួប​ការលំបាក​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ១៩។ ន…

IMF ព្យាករថា កម្ពុជា និងប្រទេស៣ផ្សេងទៀតនៅអាស៊ាន មានកំណើនសេដ្ឋកិច្ចដាំក្បាលចុះ «ដកក្រោមសូន្យ» នៅឆ្នាំ២០២០!

សេដ្ឋកិច្ចពិភពលោក នៅឆ្នាំ២០២០ នេះ ត្រូវបានអុកឡុក យ៉ាងខ្លាំងដោយសារតែបញ្ហាការរីករាលដាលនៃមេរោគ កូវីដ-១៩។ មិនថាតែ ប្រទេសសេដ្ឋកិច្ចយក្សៗ ឬប្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ