Advertisement
Advertisement
Advertisement
ករណីឆ្លង​កូវីដ-១៩ នៅអូស្ត្រាលី

អូស្ត្រាលីបិទទីក្រុង មែលប៊ន ៦សប្ដាហ៍ ព្រោះបារម្ភពីរលកឆ្លងកូវីដ-១៩ ជាលើកទី២


រដ្ឋាភិបាលប្រទេសអូស្ត្រាលី បានសម្រេចបិទទីក្រុងដ៏សំខាន់ទី២ របស់ខ្លួន គឺ មែលប៊ន ក្នុងរយៈពេល៦សប្ដាហ៍ ដោយសារតែមានភ័យខ្លាចបញ្ហាផ្ទុះរាលដាលជាថ្មីនៃកូវីដ-១៩ ដែលអាចនឹងបង្កហានិភ័យកើតឡើង ជារលកឆ្លងលើកទី២ នៅក្នុងប្រទេសអូស្ត្រាលី។ នេះបើតាមការរាយការណ៍ពី Bloomberg។
អូស្ត្រាលីបិទទីក្រុង មែលប៊ន ៦សប្ដាហ៍ ព្រោះបារម្ភពីរលកឆ្លងកូវីដ-១៩ ជាលើកទី២ (រូបភាព៖ Bloomberg)
ដោយ
Advertisement

អភិបាល​រដ្ឋ​ Victoria លោក Daniel Andrews បាន​និយាយ​ថា ប្រជាពលរដ្ឋ​ត្រូវតែ​ស្នាក់នៅក្នុងផ្ទះ លើកលែងតែ​ត្រូវធ្វើការងារ, សេវាកម្មសំខាន់ៗ, ការព្យាបាល​សុខភាព ឬក៏ទៅសាលារៀនតែប៉ុណ្ណោះ។ រដ្ឋ​ Victoria នេះ ត្រូវបានរកឃើញ​ករណីឆ្លងថ្មី រហូតដល់ ១៩១ ករណី ក្នុងមួយយប់ ដែលជា​ការកើនឡើង​ករណីឆ្លង​ប្រចាំថ្ងៃ​ដ៏ច្រើនបំផុត​តាំងពី​មានវិបត្តិមេរោគ​ឆ្លងនេះ​បានចាប់​ផ្ដើមឡើង។

លោក Andrews បាន​ប្រាប់​ទៅកាន់អ្នកកាសែតថា «មិនមាន​ចំនួន​ច្បាស់លាស់​ចំពោះ​ករណីថ្មី​កើន​ខ្ពស់បំផុត​នៅឡើយទេ។ នៅក្នុងកម្រិត​បែបនេះ វាមិនអាចទៅរួចទេ ក្នុងការ​ទប់ស្កាត់ និងគ្រប់គ្រង មេរោគនេះ ដោយគ្មាន​ការចាត់វិធានការ​ច្បាស់លាស់។»

ការ​ប្រកាស​ចាក់សោរ​បិទទីក្រុង​ជាថ្មីនេះ គឺ​បាន​ធ្វើឲ្យ​រាំងស្ទះ​ដល់ក្ដីសង្ឃឹម​របស់​នាយករដ្ឋមន្ត្រី​អូស្ត្រាលី លោក ស្គុត ម៉ូរីសុន ដែលមានបំណងថា នឹងដកចេញ​នូវ​វិធានការ​រឹតត្បឹត​ផ្នែក​គម្លាតសង្គម​នៅទូទាំងប្រទេស និងការបិទព្រំដែន នៅក្នុង​ចុងខែ​កក្កដានេះ ក្នុងគោលដៅ​ស្ដារ​សេដ្ឋកិច្ច ដែលកំពុង​ធ្លាក់ចុះនោះ។

ការរីករាលដាលជំងឺ​ក្នុងរដ្ឋ​ Victoria ធ្វើឲ្យមាន​ហានិភ័យ​កាន់តែខ្លាំងឡើង និងកំពុងអូសបន្លាយ​ពេល​ការធ្លាក់ចុះ​នៃសេដ្ឋកិច្ច ក្នុងរយៈពេលជិត ៣ទសវត្សរ៍​មកនេះ។

តម្លៃលុយ​ដុល្លារអូស្ត្រាលី ក៏បាន​ធ្លាក់ចុះ ០,២% ផងដែរ ដោយ​១០០ដុល្លារអូស្ត្រាលី មាន​តម្លៃ​មកនៅត្រឹម​៦៩,៥៧ ដុល្លារអាមេរិក​ប៉ុណ្ណោះ ក្រោយពីមាន​ការប្រកាស​បិទទីក្រុង​នោះ។

ក្រុមហ៊ុន IBISWorld បានបញ្ជាក់​នៅក្នុង​សេចក្ដី​ថ្លែងការណ៍​ថា «ការងើបឡើងវិញ​នៃសេដ្ឋកិច្ច​អូស្ត្រាលី​ទាំងមូល គឺរំពឹងថា នឹង​ត្រូវ​បានបង្អាក់​ដោយ​សារតែ​ការបិទជាលើក​ទី២នេះ»។ ក្រុមហ៊ុននេះ បានគូសបញ្ជាក់​​ទៀតថា រដ្ឋ​ Victoria គឺបានចូលរួម​ចំណែក​ជិត​២៤% នៃ ផលិតផល​ក្នុងស្រុក​សរុប​របស់​ប្រទេស​អូស្ត្រាលី នៅក្នុងឆ្នាំសាពើពន្ធ ២០១៩។

ការបិទនៅទូទាំង​​ទីក្រុង​មែលប៊ន គឺធ្វើឡើង​បន្ទាប់ពី មានករណីឆ្លង​ថ្មី កើនឡើងប្រចាំថ្ងៃ​ក្នុងអត្រា​កំណើន​២ខ្ទង់​ ក្នុងរយៈពេល​ជាង​២សប្ដាហ៍មកនេះ ហើយអាជ្ញាធរ​បាន​ហាមពលរដ្ឋ​ចេញពីផ្ទះ​បើមិនមានការ​ចាំបាច់ លើកលែង​តែត្រូវទៅធ្វើការ និងទិញ​ទំនិញសំខាន់ៗ​ប៉ុណ្ណោះ។

ខណៈដែលអូស្ត្រាលី ជាប្រទេសមួយ​មានការ​កំណត់​នូវ​ការរីករាលដាល​នៃមេរោគឆ្លង​បាននៅចំនួន តិចជាង ៩ពាន់ករណីនោះ ការឆ្លងរាលដាល​នៅ​ក្នុង​រដ្ឋ​Victoria គឺកំពុង​តែ​បង្ហាញពីភាព​លំបាក​កាន់តែខ្លាំង​ក្នុងការ​ទប់ស្កាត់​ បើគ្មាន​ថ្នាំវ៉ាក់សាំងទេនោះ៕ 

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ្នកជំនាញ៖ ស្រកានាគ ដំណាំមានសក្ដានុពលខ្ពស់ ងាយដាំដុះ និងមើលថែទាំ តែកម្ពុជាមិនសូវមានអ្នកដាំ!

ព័ត៌មាន
អ្នកជំនាញលើវិស័យកសិកម្មកម្ពុជា បានមានប្រសាសន៍ថា សព្វថ្ងៃស្រកានាគដែលមានលក់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នភាគច្រើនបំផុត គឺនាំចូលពីក្រៅ...

ក្រសួងកសិកម្មរំពឹងទិន្នផលវារីវប្បកម្មនឹងកើនដល់ ៧៤ម៉ឺនតោន នៅឆ្នាំ២០២៤

ព័ត៌មាន
តាមផែនការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅឆ្នាំ២០២៤ ខាងមុខនេះ ទិន្នផលវារីវប្បកម្មនឹងកើនដល់ ៧៤ ម៉ឺនតោន ក្នុងកំណើនប្រចាំឆ្នាំជាមធ្...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ