Advertisement
Advertisement
Advertisement
ប្រាក់ឧបត្ថម្ភ​ជួយដោះស្រាយបញ្ហាកូវីដ-១៩

ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចូលរួមវិភាគទានព្រះរាជទ្រព្យ ២លានដុល្លារជូនរាជរដ្ឋាភិបាល


ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណាព្រះបាតសម្តេចព្រះបរមនាថ នរោត្ត សីហមុនី និងសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ សីហនុ បានសព្វព្រះរាជហឫទ័យ ចូលរួមវិភាគទានព្រះរាជទ្រព្យរបស់ព្រះអង្គទាំងទ្វេរ ក្នុងចំនួនទឹកប្រាក់សរុបចំនួន ២លានដុល្លារអាមេរិក ជូនចំពោះរាជរដ្ឋាភិបាលកម្ពុជា ជាលើកទី២ សម្រាប់សកម្មភាពបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ដែលកំពុងរាដាលក្នុងពេលបច្ចុប្បន្ននេះ។ នេះបើយោងតាមតាមលិខិត ដែលបានចេញផ្សាយដោយទូរទស្សន៍ជាតិកម្ពុជា។
ព្រះមហាក្សត្រ នរោត្តម សីហមុនី និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ចូលរួមវិភាគទានព្រះរាជទ្រព្យ ២លានដុល្លារ ជូនរដ្ឋាភិបាល
ដោយ
Advertisement

ក្នុងនោះ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រ​កម្ពុជា ព្រះករុណា​ព្រះបាត​សម្តេច​ព្រះ​បរមនាថ​ នរោត្ត សីហមុនី បាន​ចូលរួម​វិភាគទាន​ព្រះរាជទ្រព្យ​របស់ព្រះអង្គ​ចំនួន ១លាន​ដុល្លារអាមេរិក ខណៈដែល សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថ​ សីហនុ  ក៏បាន​ចូលរួម​វិភាគទាន​ព្រះរាជទ្រព្យ​របស់ព្រះអង្គ​ចំនួន ១លាន​ដុល្លារអាមេរិក​ផងដែរ។

ការចូលរួម​វិភាគទាន​ព្រះរាជទ្រព្យ​របស់​ព្រះមហាក្សត្រ​ និងព្រះមហាក្សត្រីនាពេលនេះ គឺជាលើកទី២ហើយ ដោយក្នុងលើកទី១ ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជូបត្ថម្ភចំនួន ៣០ មុឺនដុល្លារអាមេរិក ។

សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២៤ ខែមិថុនានេះ កម្ពុជា​មានអ្នកឆ្លង​កូវីដ-១៩ សរុប​ចំនួន ២៣០ នាក់ ខណៈដែលអ្នកបានជាសះស្បើយមានចំនួន​២៨នាក់ និងកំពុង​សម្រាកព្យាបាល​មានចំនួន ២នាក់។ 

Advertisement
© 2021 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើ​ការបង់ពន្ធ​ប្រថាប់ត្រា​លើ​ការផ្ទេរ​កម្មសិទ្ធិ​យានយន្ត​ ត្រូវ​​ធ្វើដូចម្តេច​ខ្លះ?

ព័ត៌មាន
ការបង់ពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិយានយន្ត ឬហៅយ៉ាងខ្លីថា ពន្ធប្រថាប់ត្រាឡាន ពិតជាមានភាពចាំបាច់ខ្លាំងណាស់ នៅពេលដែលអ្នកចង់ស្នើសុំផ្ទេ...

កម្ពុជាត្រៀមខ្លួនរួចរាល់ហើយ ដើម្បីចុះកិច្ចព្រមព្រៀង RCEP ដែលមានទំហំ GDP សរុបជិត ១៤០ ពាន់លានដុល្លារ នៅចុងឆ្នាំនេះ

ព័ត៌មាន
កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ ហៅកាត់ថា RCEP ដែលមានសមាជិកចរចានាពេលបច្ចុប្បន្នចំនួន ១៥ ប្រទេសនោះ ត្រូវបានរំពឹងថា ...
ច្រើនទៀត

អត្ថបទស្រដៀង


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ