ពាណិជ្ជកម្ម​កម្ពុជា-ថៃ

ទំហំពាណិជ្ជកម្មកម្ពុជា-ថៃ ឆ្នាំ២០២០ សម្រេចបាន​ជាង ៧ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ២៣%


នៅឆ្នាំ២០២០ ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសថៃ សម្រេចបានជាងត្រឹមតែជាង ៧ពាន់លានដុល្លារប៉ុណ្ណោះ រអិលធ្លាក់ចុះ២៣% ធៀបនឹងឆ្នាំ២០១៩ ដែលធ្លាប់មានដល់ទៅជាង ៩ពាន់លានដុល្លារ។ នេះបើតាមតួលេខពីស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ ដែលខេមបូណូមីសទទួលបាននៅថ្ងៃទី ០៣ ខែកុម្ភៈ។ ការនាំចេញនាំចូលរវាងប្រទេសទាំងពីរ មានការធ្លាក់ចុះនេះ ត្រូវបានអ្នកជំនាញមើលឃើញថា ដោយសារតែរងនូវឥទ្ធពលអាក្រក់នៃវិបត្តិកូវីដ-១៩ ដែលកំពុងបន្ដយាយីពិភពលោកនៅឡើយ។
ទង់​ជាតិ​កម្ពុជា-​ថៃ។ រូបភាព៖ http://asianitinerary.com
ដោយ

តាមរបាយការណ៍ បាន​ឲ្យដឹងទៀតថា សម្រាប់​ការនាំចេញ​​របស់​កម្ពុជា​ទៅកាន់ប្រទេសថៃ មាន​តម្លៃ​ប្រមាណ​ជាង ១ពាន់លាន​​ដុល្លារប៉ុណ្ណោះ ដែលមាន​ការធ្លាក់ចុះ​​ដល់ទៅ ៤៩% ធៀបនឹង​ឆ្នាំ២០១៩ ខណៈដែល​ការនាំចូល​ពីប្រទេសថៃ​​មកវិញ មាន​ជាង​៦ពាន់លាន​​ដុល្លារ​ធ្លាក់ចុះ ១៥%។ តាមតួលេខ​ សបញ្ជាក់​ឲ្យឃើញថា កម្ពុជា​​មាន​ឱនភាព​​ជញ្ជីង​​ពាណិជ្ជកម្ម​​ជាមួយថៃ​ដល់ទៅ ជិត​៥ពាន់លាន​ដុល្លារអាមេរិក។

មុខទំនិញដែល​កម្ពុជា​នាំចេញ​ទៅទីផ្សារ​ថៃ ភាគច្រើន​ជា​ផលិតផលកសិកម្ម ខណៈដែល​ផលិតផល​នាំចូល​ពីប្រទេសថៃមកវិញ​​មានដូចជា ​រថយន្ដ ប្រេងឥន្ធនៈ ជីកសិកម្ម ផលិតផល​​ចំណីអាហារ និងគ្រឿងថែសម្រស់​​ជាដើម។

ដោយឡែក ទាក់ទង​នឹង​ការវិនិយោគវិញ គិតត្រឹម​ត្រីមាសទី ៣ ឆ្នាំ២០២០ ទឹកប្រាក់​​នៃការវិនិយោគ​ពីប្រទេសថៃ​មក​កាន់​កម្ពុជា មានតម្លៃ​ប្រមាណ​ជាង ៦លាន​សែន​ដុល្លារអាមេរិក កើនឡើង​៣២% ធៀបនឹងរយៈពេល​ដូចគ្នា​កាលពីឆ្នាំ២០១៩​ ដែលមាន​តម្លៃ​ជិត​៥ពាន់លានដុល្លារ។ នេះបើតាម​ទិន្នន័យ​កត់ត្រា​ដោយ​ធនាគារជាតិ​របស់ថៃ៕

None



អត្ថបទបន្ទាប់


ជំនួយអូស្ត្រាលី នឹងជួយឲ្យកម្ពុជាឆាប់សម្រេចយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឲ្យបាន៨០%

កម្ពុជាទទួលបានហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលអូស្ត្រាលីចំនួន ៣៥,៧លានដុល្លារអូស្ត្រាលី(ប្រមាណ២៨លានដុល្លារអាមេរិក) ដើម្បីទិញវ៉ាក់សាំងការពារ…

រដ្ឋមន្ត្រីក្រសួង​អប់រំ ជំរុញឲ្យគ្រប់ខេត្ត​បង្កើត​សាលាគំរូ «សុខភាពសិក្សាគ្រប់ជ្រុងជ្រោយ»

ឯកឧត្តម ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ចាត់ទុកសុខភាពជាកត្តាសំខាន់ក្នុងការកំណត់ភាពចេះដឹងរបស់សិស្ស។ ទន្ទឹងនឹងនេះ ក្រ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ