សេដ្ឋកិច្ច

កម្ពុជានឹង​បាន​ប្រយោជន៍​អ្វី​ខ្លះ​ពី​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ក្នុង​ឆ្នាំ​នេះ?


កម្ពុជា​បាន​ត្រៀម​រៀបចំ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន នៅ​ក្នុង​ខែ​ឧសភា ឆ្នាំ​២០១៧ ខាង​មុខ​នេះហើយ ដើម្បី​បង្ហាញ​ពី​ឱកាស​ និង​សក្តានុពល​វិនិយោគ​នៅ​កម្ពុជា ទៅ​កាន់​ពិភពលោក។ នេះគឺ​ជា​លើក​ទី​១​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៃ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក។
នាយករដ្ឋមន្ត្រី​កម្ពុជា សម្ដេចតេជោ ហ៊ុន សែន (ខាង​ស្ដាំ) ក្នុង​ឱកាស​ចូលរួម​វេទិកា​សេដ្ឋកិច្ច​ពិភព​លោក នៅ​ទីក្រុង​ដាវ៉ូស ប្រទេស​ស្វ៊ីស កាល​ពី​ដើម​ឆ្នាំ២០១៧។ រូបថត AKP
ដោយ

វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​នេះ នឹង​ប្រព្រឹត្ត​ទៅ រយៈពេល​៣​ថ្ងៃ ក្រោម​ប្រធានបទ៖ «យុវជន បច្ចេកវិទ្យា និង​ការរីកចម្រើន» ដែល​មាន​ការ​ចូលរួម​ពី​មេដឹកនាំ​ និង​វិនិយោគិន​កំពូលៗ ប្រមាណ​ជាង ៧០០​នាក់។ 

វេទិកា​នេះ ដឹកនាំ​ដោយ​ឯកឧត្តម​ទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន។ វេទិកា​សេដ្ឋកិច្ច​ពិភពលោក​នៅ​កម្ពុជា​ឆ្នាំនេះ ​ធ្វើ​ឡើង​ក្នុង​គោល​បំណង​ដើម្បី​បង្ហាញ​ពី​សក្តានុពល​នៃ​ការ​អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ និង​ទេសចរណ៍​របស់​កម្ពុជា ទៅ​ដល់​មន្រ្តី​ថ្នាក់​ដឹកនាំ​ពិភពលោក និង ​ក្រុមហ៊ុន​ល្បី​ល្បាញ ដើម្បី​ទាក់ទាញ​ផល​ចំណេញ​ពី​ការ​វិនិយោគ​បន្ថែម​ទៀត។ ហើយ​ពិសេស គឺ​​ចង់​បង្ហាញ​ពី​សមាសភាព​អ្នក​គ្រប់គ្រង​តាម​ផ្នែក​នីមួយៗ ឲ្យ​បាន​ស្គាល់​គ្នា​និង​ពិភាក្សា​ធ្វើ​យ៉ាង​ណា​ឲ្យ​កម្មវិធី​វេទិកា​សេដ្ឋកិច្ច​ពិភពលោក​ស្តីពី​អាស៊ាន​នា​ពេល​ខាង​មុខ ប្រព្រឹត្ត​ទៅ​ដោយ​រលូន។

ក្រុម​អ្នក​ជំនាញ​សេដ្ឋកិច្ច​បាន​អះអាង​ថា វេទិកា​សេដ្ឋកិច្ច​ពិភព​លោក​ស្ដីពី​អាស៊ាន​ដែល​ធ្វើ​នៅ​ប្រទេស​​កម្ពុជា​​នេះ  នឹង​ផ្ដល់​ឲ្យ​កម្ពុជា​អាច​ទទួល​បាន​ផល​ប្រយោជន៍​ជា​ច្រើន ពី​មេដឹកនាំ​ប្រទេស​អភិវឌ្ឍន៍​សេដ្ឋកិច្ច​ខ្លាំង​ខ្លា​មក​ពី​ជុំវិញ​ពិភព​លោក និង​ប្រធាន​អគ្គនាយក ​ក្រុមហ៊ុន​លំដាប់​ថ្នាក់​ពិភព​លោក​ជា​ច្រើន​ផង​ដែរ ដើម្បី​ធ្វើការ​ទំនាក់​ទំនង​កិច្ច​សហប្រតិបត្តិការ​ផ្នែក​សេដ្ឋកិច្ច​និង​ពាណិជ្ជកម្ម។

សូម​បញ្ជាក់​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០១៦ ត្រូវ​បាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ IMF អះអាង​ថា បន្ត​កើន​ឡើង​ក្នុង​​រង្វង់ ៧​ភាគ​រយ ហើយ​នៅ​ឆ្នាំ​២០១៧ នៅ​តែ​រក្សា​បាន​កំណើន​ ៧% ដដែល។ ដោយឡែក ធនាគារ​ពិភពលោក​បាន​បង្ហាញ​ថា ក្នុង​ឆ្នាំ​២០១៦ សេដ្ឋកិច្ច​កម្ពុជា​កើន​ឡើង​៧​ភាគរយ ហើយ​ឆ្នាំ​២០១៧ និង​២០១៨ នឹង​កើន​ឡើង ៦,៩​ភាគរយ និង​ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ថា សេដ្ឋកិច្ច​កម្ពុជា​កើន​បាន ៧% ក្នុង​ឆ្នាំ​២០១៦ និង​នៅ​ឆ្នាំ​២០១៧ នឹង​កើន​ឡើង ៧,១ភាគរយ៕




អត្ថបទបន្ទាប់


តើ​ការរៀន​ផង ធ្វើការផង ផ្ដល់​ប្រយោជន៍​អ្វីខ្លះ?

សម័យ​បច្ចុប្បន្ន នៅ​ក្នុង​ទីផ្សារ​ការងារ​ មាន​ការប្រកួត​ប្រជែង​កាន់តែ​ខ្លាំង​ឡើងៗ។ និស្សិត​បញ្ចប់​ការសិក្សា​ក្នុង​មួយ​ឆ្នាំៗ មាន​ចំនួន​ច្រ…

ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​ជាង​គេ​បំផុត​របស់​ថៃ គ្រោង​បើក​ផ្សារ​ទំនើប​ធំ​បំផុត​នៅ​កម្ពុជា​

ក្រុមហ៊ុន​សិនត្រាល់ គ្រុប (CENTRAL Group) គឺ​ជា​ក្រុមហ៊ុន​លក់រាយ​ដ៏​ធំ​ជាង​គេ​បំផុត​នៅ​ប្រទេស​ថៃ នឹង​ចូល​មក​បោះទុន​វិនិយោគ សាងសង់…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ