វិស័យ SME កម្ពុជា

ឧកញ៉ា តែ តាំងប៉៖ SME នឹងពិបាកងើប បើរាជ​រដ្ឋាភិបាល មិនកាត់បន្ថយការនាំចូលផលិតផលសម្រេច ពីបរទេស


សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យម រំពឹងថា ការអនុវត្តនូវគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយការនាំចូលផលិតផល​សម្រេច​ ពី​ប្រទេស​ជិតខាង នឹងជួយដល់កំណើនលូតលាស់របស់វិស័យ SME ក្នុងស្រុក។ ប៉ុន្ដែ បើការនាំចូលផលិតផល​សម្រេច​ពី​ប្រទស​ជិតខាង​នៅតែបន្ដ នោះ SME ក្នុងស្រុកនឹងពិបាករីកលូតលាស់ទៅមុខណាស់។
លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធសមាគម​ សហគ្រាសធុនតូច និងមធ្យមកម្ពុជា
ដោយ

វិស័យ​សហគ្រាស​ធុនតូច និងមធ្យម ត្រូវបាន​អ្នកជំនាញ​សេដ្ឋកិច្ច​អះអាងថា គឺជាឆ្អឹង​កង​សេដ្ឋកិច្ច​ដ៏សំខាន់​របស់​កម្ពុជាសម្រាប់​គាំទ្រដល់​កំណើន​សេដ្ឋកិច្ច ប៉ុន្ដែបច្ចុប្បន្ន វិស័យនេះ ហាក់​នៅមាន​កត្តាប្រឈម​ច្រើន ដែលទាមទារ​ឲ្យមាន​គោល​នយោបាយ និងការចូល​រួមអនុវត្ត​ជួយ​ឲ្យបាន​សកម្ម ពីសំណាក់​រាជរដ្ឋា​ភិបាល និងវិស័យ​ពាក់ព័ន្ធ​។

លោកឧកញ៉ា តែ តាំងប៉ ប្រធាន​សម្ព័ន្ធ សហគ្រាសធុនតូច និងមធ្យម​កម្ពុជា បានលើក​ឡើង​ថា ក្នុងការអនុវត្ត​គោល​នយោបាយ​របស់រាជរដ្ឋាភិបាល​កម្ពុជា​ សម្រាប់​អណត្តិ​​ក្រោយនេះ ពោលគឺនៅ​ក្រោយការ​បោះឆ្នោត ​នឹងមាន​ជំរុញ​កាន់តែ​ខ្លាំងក្លា​ថែមទៀត ជុំវិញ​​ការកាត់បន្ថយ​ការនាំចូល​ផលិត​ផលសម្រេច​ ពីប្រទេស​ជិតខាង ដើម្បី​ឲ្យវិស័យ SME ក្នុងស្រុក អាចងើប​ឡើង និងទាញ​យក​ឱកាស​នេះ​ ដើម្បីលូត​លាស់ទៅមុខ។ 

លោក​ឧកញ៉ា មាន​ប្រសាសន៍​យ៉ាង​ដូច្នេះថា «បច្ចុប្បន្ន យើងចេះ​តែនាំចូល​ផលិតផល​សម្រេច​ពីប្រទេស​ផ្សេងៗ ពិសេសពីប្រទេសថៃ ដែលវា​បានធ្វើឲ្យ​ប៉ះពាល់​ដល់ SME យើង។ រដ្ឋាភិបាល​យើង​មានគោល​នយោបាយ​រួចស្រេច​ហើយ។ បោះឆ្នោត​ហើយ រដ្ឋាភិបាល​យើងត្រៀម​លក្ខណៈ​ធ្វើម៉េច នឹងជួយ SME ដូចយើង​ដឹង​ស្រាប់ហើយ និយមន័យ SME គឺមាន ៩៩,៥ភាគរយ ហើយSME គឺជាឆ្អឹង​កង​នៃកំណើន​សេដ្ឋកិច្ចជាតិ។ បើយើងមិន​ជួយ SME ទេ ហើយគិត​តែនាំផលិត​ផលសម្រេច​ចូលពី​បរទេស តើយើង​នឹងជួយ SME បានយ៉ាង​ម៉េច?»។

លោកឧកញ៉ា តែ តាំងប៉ ក៏បាន​បន្ថែម​ទៀតថា រាជរដ្ឋាភិបាល​ក៏បាន​និងកំពុង​ជួយជំរុញ​ឲ្យ ម្ចាស់​សហគ្រាស​ធុនតូច និងមធ្យម​ទាំងអស់ អាចចុះ​បញ្ចីការ​នៅតែ​ក្រសួង​ឧស្សាហកម្ម​តែមួយ​កន្លែង​ប៉ុណ្ណោះ ព្រមជាមួយ​នឹងការ​អនុគ្រោះ​ពន្ធ និងជំរុញ​ការគាំទ្រ​ដល់ផ្នែក​ដឹកជញ្ជូន​នានា​ផងដែរ។

ប្រធានសម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និងមធ្យម​ដដែលនេះ បានគូស​បញ្ជាក់​ទៀតថា បច្ចុប្បន្ន ខាងសម្ព័ន្ធ​សមាគម ក៏បាន​ខិតខំ​ជំរុញ​ទីផ្សារ​សម្រាប់​ផលិតផល​របស់ SME កម្ពុជា​ខ្លាំងណាស់​ដែរ តួយ៉ាង ថ្មីៗ​​នេះ សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និងមធ្យម បានចុះ​កិច្ចព្រមព្រៀង​គ្នាមួយនឹង​ក្រុមហ៊ុន ស្រាម និង អែមរាម (SRAM & MRAM)​ របស់​ឥណ្ឌា ក្នុងការ​នាំចេញ​ផលិតផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក​​ ដោយខាង​ក្រុមហ៊ុន​ឥណ្ឌា នឹងជួយ​បើកផ្លូវ​ឲ្យផលិត​ផល​កម្ពុជា អាចដាក់​លក់តាម​ប្រព័ន្ធ​អនឡាញ​ដែលមាន​វិសាលភាព​ធំទូលាយ។

លោក សាលេស ឡាជូហ៊ីរ៉ានាដានី ប្រធាន​ក្រុមហ៊ុន SRAM & MRAM Group បានលើក​ឡើងថា ក្រុមហ៊ុន​ឥណ្ឌា​មួយនេះ មិនត្រឹម​តែជួយដល់​ផលិតផល​កម្ពុជា ឲ្យមាន​ដាក់លក់​នៅលើ​ប្រព័ន្ធអនឡាញ​ដ៏ធំរបស់​ខ្លួន​ប៉ុណ្ណោះទេ ប៉ុន្ដែ ក៏មាន​ការជួយ​លើការបណ្ដុះ​បណ្ដាល​ជំនាញដល់​ម្ចាស់​សហគ្រាស និងដើមទុន​ហិរញ្ញវត្ថុ ដើម្បី​អាចឈាន​ទៅផលិត​ផលិតផល​ដែល​មាន​ស្ដង់ដារ ដែលជា​តម្រូវ​ការរបស់​ពិភពលោក។

សូមជម្រាបថា បើតាមការ​គូសបញ្ជាក់​ពី ប្រធាន​សម្ព័ន្ធ​សមាគម​សហគ្រាស​ធុនតូច និងមធ្យម ទោះបីជាមាន​ការជួយ​ជ្រោមជ្រែង​ពីសំណាក់​រាជ​រដ្ឋា​ភិបាល​នាពេល​កន្លងមក​ក៏ដោយ ប៉ុន្ដែ វិស័យនេះ នៅតែមាន​កត្តាប្រឈម​ជាច្រើន ទាក់ទង​នឹងការ​ផលិត និងការ​នាំចេញ​លក់នៅលើ​ទីផ្សារ ពិសេស​គឺទីផ្សារក្រៅ​ប្រទេស។ ជាក់ស្ដែង នាពេលបច្ចុប្បន្ននេះ ការផលិត​ផលិតផល ដែលមាន​ស្ដង់ដារ ហាក់នៅ​​មានតិចតួច​​នៅ​​ឡើយ ខណៈដែល​ម្ចាស់សហគ្រាស​ភាគច្រើន​តែងជួប​បញ្ហា​កង្វះដើ​ម​ទុនបង្វិល ឬពង្រីក​ផលិតកម្ម, កង្វះបច្ចេកទេស និងចំណេះដឹង​ផ្នែក​ពាណិជ្ជកម្ម​ និងច្បាប់នានា​ជាដើម។ល។  ​ 

None



អត្ថបទបន្ទាប់


សួនសត្វភ្នំពេញសាហ្វារី នឹងបើកសម្ពោធផ្លូវការនៅថ្ងៃទី២៣ ខែមិថុនានេះ ក្រោមអធិបតីភាពសម្តេច ហ៊ុន សែន

នៅទីបំផុត សួនសត្វភ្នំពេញសាហ្វារី ដ៏ធំជាងគេបង្អស់នៅកម្ពុជា នឹងបើកសម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍ ទី២៣ ខែ មិថុនា ចុងសប្តាហ៍នេះហើយ ក្រោយពីសួនស…

ធនាគារជាតិបដិសេធ និងដកហូតអាជ្ញាបណ្ណ ពីគ្រឹះស្ថានឥណទានជនបទចំនួន២៣

ធនាគារជាតិនៃកម្ពុជា បានប្រកាសដកហូតវិញ្ញាបនបត្របញ្ជាក់ការចុះបញ្ជីពីគ្រឹះស្ថានឥណទានជនបទចំនួន១១ និងប្រកាសបដិសេធលើវិញ្ញាបនបត្របញ្ជាក់ការចុះប…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ