រុស្ស៊ីអាចរកច្រកចេញដើម្បីលក់មាស

តើរុស្ស៊ីអាចរកច្រកចេញដើម្បីលក់មាសជាង២ពាន់តោនរបស់ខ្លួនបានដោយរបៀបណា?


សហរដ្ឋអាមេរិកកំពុងគៀបសង្កត់ទៅលើប្រទេស រុស្ស៊ីនៅក្នុងការលក់ទុនបម្រុងអន្តរជាតិជាមាស និងការរៃអង្គាសប្រាក់របស់ខ្លួនដើម្បីទ្រទ្រង់សេដ្ឋកិច្ច ក្រោយពេលទីក្រុងម៉ូស្គូឈ្លានពានអ៊ុយក្រែន។ នេះគឺជាកិច្ចខិតខំប្រឹងប្រែងចុងក្រោយបំផុតរបស់បស្ចិមលោកដើម្បីធ្វើឱ្យកម្លាំងសេដ្ឋកិច្ចរបស់រុស្ស៊ីចុះទន់ខ្សោយទាល់ច្រកតែច្រក។ សំណួរសួរថា តើរុស្ស៊ីអាចនឹងមានច្រកចេញបែបណា ក្នុងការលក់មាសដែលខ្លួនមានបម្រុងទុកជាង២ពាន់តោន ដែលមានតម្លៃជាង១៤០ពាន់លានដុល្លារអាមេរិកនោះ ដើម្បីសង្គ្រោះសេដ្ឋកិច្ចពីទណ្ឌកម្មជុំទិសពីសំណាក់លោកខាងលិច?
តើរុស្ស៊ីអាចរកច្រកចេញដើម្បីលក់មាសជាង២ពាន់តោនរបស់ខ្លួនបានដោយរបៀបណា?

ក្រសួង​ហិញ្ញ​វត្ថុ​រអា​មេ​រិ​កបាន​បញ្ជាក់​កាលពី​ស​ប្តា​ហ៍​មុន​ថា រាល់​ប្រតិបត្តិការ​ណាមួយ​ពាក់ព័ន្ធ​នឹង​មាស​របស់​ធនាគារកណ្តាល​របស់​រុ​ស្ស៊ី គឺ​ស្ថិត​នៅ​ក្រោម​ការ​ដាក់​ទណ្ឌកម្ម ដែល​មាន​ស្រាប់​ទាំងអស់ ហើយ​នេះ​គឺជា​ជំហាន​ចុង​ក្រោយ​របស់​អា​មេ​រិ​ក​ដើម្បី​គៀបសង្កត់​កំណត់​លទ្ធភាព​នៃ​ការ​រក​ប្រាក់​របស់​ប្រទេស​រុ​ស្ស៊ី ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​។ 

ទោះបីជា​វា​ពិបាក​សម្រាប់​រុ​ស្ស៊ី​ក្នុង​ការ​លក់​មាស​របស់​ខ្លួន​ក៏​ដោយ ប៉ុន្តែ​អ្នកវិភាគ​និយាយ​ថា​បញ្ហា​ប្រឈម​នៃ​ការ​តាមដាន​ទិញ​លក់​មាស​តាម​រយៈ​ទីផ្សារ​ទិញ​លក់​មាស​បែប​ប្រពៃណី គឺ​ដាក់​តាំង​លក់​មាស​ក្នុង​ហាង គឺ​នៅ​មាន​ចន្លោះ​ប្រហោង ដូច្នេះ រុ​ស្ស៊ី​អាច​មាន​ជម្រើស​នេះ សម្រាប់​ប្រមូល​មូលនិធិ​ជា​ទុនបម្រុង​របស់​ខ្លួន​។

បើ​តាម​ក្រុមប្រឹក្សា​មាស​ពិភពលោក​បានឱ្យ​ដឹង​ថា ធនាគារកណ្តាល​របស់​រុ​ស្ស៊ី​មាន​មាស​ជាង ២ ០០០​តោន​ដែល​មាន​តម្លៃ​ប្រហែល ១៤០ ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ហើយ​នេះ​គឺជា​ឃ្លាំង​មាស​ដ៏​ធំ​បំផុត​ទី​៥​នៅ​ក្នុង​ពិភពលោក ដែល​ជា​ឃ្លាំង​មាស​ទើបបាន​បង្កើត​ឡើង​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ​ប៉ុណ្ណោះ រួម​ទាំង​ការ​ទិញ​មាស​ពី​ក្រុម​អ្នក​ផលិត​ក្នុងស្រុក​ផង​ដែរ​។ មាស​ត្រូវ​បាន​រក្សា​ទុក​នៅ​ទូ​ទាំង​ទីក្រុង​មូ​ស្គូ និង​នៅ​ជុំវិញ​ប្រទេស​រុ​ស្ស៊ី​។

មាស​បង្កើត​បាន​ប្រហែល​១​ភាគ​៥​នៃ​ទុនបម្រុង​រូបិយ​បណ្ណ​បរទេស​របស់​រុ​ស្ស៊ី​ដែល​រួម​បញ្ចូល​ផង​ដែរ​នូវ​ប្រាក់​អឺ​រ៉ូ ប្រាក់​ដុល្លារ និង​ប្រាក់​យន់​របស់​ចិន​។ នេះ​បើ​យោង​តាម​តួលេខ​ពី​ធនាគារកណ្តាល​របស់​រុ​ស្ស៊ី​។


តើ​ប្រទេស​រុ​ស្ស៊ី​អាច​លក់​មាស​របស់​ខ្លួន​ដើម្បី​រក​ប្រាក់​បាន​ដែរ​ឬទេ?

ប្រទេស​រុ​ស្ស៊ី​បាន​ដាក់​ការ​គ្រប់គ្រង​ដើមទុន​ជា​បន្តបន្ទាប់ ដើម្បី​រក្សា​ស្ថិរភាព​ប្រាក់​រូ​ប្ល​របស់​ខ្លួន​បន្ទាប់​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាងលិច​ក្នុង​គោលបំណង​រក្សា​តម្លៃ​រូបិយ​បណ្ណ​រូប​របស់​ខ្លួន​មិន​ឱ្យ​ធ្លាក់​ចុះ​។ ប្រាក់​រូ​ប្ល​បាន​ចាប់ផ្តើម​មាន​ស្ថិរភាព​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ថ្មី​ៗ​នេះ ដោយ​បង្កើន​ការ​ព្រួយបារម្ភ​ថា កម្លាំង​មួយ​ដែល​អាច​គាំទ្រ​ដល់​រូបិយប័ណ្ណ​ឲ្យ​មាន​ស្ថិរភាព​នោះ គឺ​មាន​តែ​ប្រទេស​ដែល​ទទួល​បាន​រូបិយ​បណ្ណ​បរទេស និង​លក់​រូបិយ​បណ្ណ​នេះ​ទៅ​លើ​ទីផ្សារ​។

ក្រុម​អ្នកវិភាគ​កំពុង​ងឿងឆ្ងល់​ថា តើ​លុយ​នេះ​អាច​កើនឡើង​ដោយសារ​តែ​មាស ឬ​យ៉ាងណា​បើ​ទោះជា​មានការ​ដាក់​ទណ្ឌកម្ម​ពី​សហរដ្ឋអាមេរិក និង​ប្រទេស​ផ្សេង​ទៀត​ហើយ​ក៏​ដោយ ហើយ ការ​លក់​មាស​របស់​រុ​ស្ស៊ី​ទំនងជា​ដំណើរការ​មិន​ស្រួល​នោះ​ទេ ប៉ុន្ដែ ក៏​មិនមែន​ថា មិន​អាច​ទៅ​រួច​នោះ​ដែរ ។

ទណ្ឌកម្ម​ដែល​បាន​ផ្ដាច់ទំនាក់ទំនង​អង្គភាព​របស់​សហរដ្ឋអាមេរិក​ពី​ប្រតិបត្តិការ​ជាមួយ​ធនាគារកណ្តាល​របស់​រុ​ស្ស៊ី​នោះ ក៏​បាន​គ្របដណ្តប់​លើ​ការ​លក់​មាស​នេះ​ផង​ដែរ​។ មិនតែប៉ុណ្ណោះ ច្បាប់​សហព័ន្ធ​ដែល​ស្នើ​ឡើង​ដោយ​ក្រុម​សមាជិក​ព្រឹទ្ធសភា​អា​មេ​រិ​ក​នោះ​បាន​អនុវត្ត​ទណ្ឌកម្ម​បន្ទាប់បន្សំ​ចំពោះ​អ្នក​ដែល​ធ្វើ​ប្រតិបត្តិការ ឬ​ដឹក​ជញ្ជូន​មាស​របស់​ធនាគារកណ្តាល​របស់​រុ​ស្ស៊ី​ផង​ដែរ​។

ទោះ​យ៉ាងណា​រុ​ស្ស៊ី​នៅ​តែ​អាច​រក​ឃើញ ឬ​មាន​វិធី​ផ្សេង​ៗ​ដើម្បី​លក់​ទុនបំរុង​ជា​មាស​របស់​ខ្លួន​តួយ៉ាង​ដូច​ជា​ក្នុង​ពេល​កន្លង​មក ប្រទេស​វេ​ណេ​ហ្ស៊ុ​យ​អេ​ឡា បាន​បញ្ជូន​មាស​មួយ​ចំនួន​របស់​ខ្លួន​ឆ្លងកាត់​ប្រទេស​មួយ​ចំនួន​មាន​ដូច​ជា តួ​ក​គី និង អ៊ូ​ហ្គ​ង់​ដា ជាដើម ដើម្បី​គេច​ផុត​ពី​ការ​ដាក់​ទណ្ឌកម្ម​របស់​អា​មេ​រិ​ក​។

ក្រុម​អ្នកវិភាគ​និយាយ​ថា ប្រទេស​រុ​ស្ស៊ី​អាច​នឹង​ព្យាយាម​ប្រើ​យុទ្ធសាស្ត្រ​ដូច​នៅ​ប្រទេស​វេ​ណេ​ស៊ុ​យ​អេ​ឡា​ដោយ​លក់​មាស​របស់​ខ្លួន​ទៅ​ឱ្យ​ប្រទេស​ផ្សេង​ៗ​ដូច​ជា​ចិន ឥណ្ឌា ឬ​កា​ហ្សា​ក់​ស្ថាន ជាដើម ឬ​តាម​រយៈ​អន្តរការី​របស់​ខ្លួន​។

អ្នកវិភាគ​បាន​និយាយ​ទៀត​ថា ប្រទេស​រុ​ស្ស៊ី​នៅ​តែ​អាច​មាន​មាស​ដែល​គេ​បាន​សន្សំទុក​តាំងពី​យូរយារ​ណាស់​មក​ហើយ ឬ​ក៏​មាស​ដែល​មិនមែន​ជា​ផ្នែក​នៃ​ទុនបម្រុង​ផ្លូវការ​របស់​ខ្លួន  ហើយ​រុ​ស្សី​ក៏​អាច​ប្រើប្រាស់​មាស​ជា​វត្ថុ​បញ្ចាំ ដើម្បី​ធានា​ប្រាក់​កម្ចី​ផង​ដែរ​។

លោក ជេ​ហ្វ្រេ​យ៍ គ្រី​ស្ទៀ​ន (Jeffrey Christian) ដែល​ជា​អ្នកជំនាញ​តាមដាន​ពាណិជ្ជកម្ម​មាស​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នោះ​បាន​និយាយ​ថា រុ​ស្ស៊ី ពិតជា​អាច​ស្វែងរក​វិធី​ដើម្បី​អាច​លក់​មាស​របស់​ពួក​គេ​បាន​មែន ព្រោះ​មនុស្ស​គ្រប់​គ្នា​ស្រឡាញ់​មាស​រាប់​ពាន់​ឆ្នាំ​មក​ហើយ ហើយ​ម្យ៉ាងទៀត ដោយសារ​តែ​មានការ​លាក់​ការណ៍​ជា​សម្ងាត់​របស់​ពួក​គេ​ផង​ដែរ​៕

អត្ថបទ៖ សុខជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អ៊ុយក្រែនបារម្ភថា រុស្ស៊ីអាចពុះជ្រៀកប្រទេសរបស់ខ្លួនជាពីរ ដូចកូរ៉េខាងជើងនិងខាងត្បូង

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូលូ ឌីមៀរហ្សេនលេនស្គី បានសម្ដែងពីការព្រួយបារម្ភយ៉ាងខ្លាំងថា រុស្ស៊ីអាចនឹងវាតទីយកអ៊ុយក្រែនមួយចំហៀងប្រទេស ហើយ…

បុរសខ្លាំងកូរ៉េខាងជើងប្រកាសថា នឹងបន្តអភិវឌ្ឍ «សមត្ថភាពវាយប្រហារដ៏ខ្លាំងក្លារបស់ខ្លួន»

ព័ត៌មាន
ទើបតែបានបាញ់បង្អួតមីស៊ីលឆ្លងទ្វីបដ៏ធំបំផុតមិនធ្លាប់មានរបស់ខ្លួនរួចមិនទាន់បានប៉ុន្មានថ្ងៃផង នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ មេដឹកនាំកំពូលរបស់កូ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ