កម្ពុជាឈរកំពូលតារាងនៅអាស៊ានក្នុងការនាំចេញកង់

កម្ពុជាឈរកំពូលតារាងនៅអាស៊ានក្នុងការនាំចេញកង់ ខណៈ៤ខែឆ្នាំនេះរកចំណូលបាន៣០០លានដុល្លារ


នៅរយៈពេល៤ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជា ទទួលបានប្រាក់ចំណូលជាង ៣០០លានដុល្លារ ពីការនាំចេញកង់ មានការកើនឡើង ៥៤% បើប្រៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២១។ តាមរយៈតួលេខនេះ បង្ហាញឲ្យឃើញថា កម្ពុជាបានជាប់ចំណាត់ថ្នាក់លេខ១ នៅតំបន់អាស៊ាន និងជាប់ចំណាត់ថ្នាក់លេខ៥ ក្នុងពិភពលោក ក្នុងការនាំចេញកង់លក់ទៅកាន់ទីផ្សារក្រៅប្រទេស។ នេះបើតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្ម ដែលបានផ្ដល់ឲ្យសារព័ត៌មានឌីជីថលខេមបូណូមីស។
កម្មករកំពុងតំឡើងកង់

នៅ​ក្នុង​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម បាន​បង្ហាញ​ថា កម្ពុជា​ជាប់​ចំណាត់ថ្នាក់​លេខ​១ នៅ​តំបន់​អាស៊ាន ក្នុង​ការ​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស និង​ជាប់​ចំណាត់ថ្នាក់​លេខ​៥ ក្នុង​ពិភពលោក បន្ទាប់​ពី ប្រទេស​ចិន​,​តៃវ៉ាន់​,​ហូ​ឡង់ និង​អា​ល្លឺ​ម៉​ង់ ។ ឯកឧត្តម ស៊ា​ង ថៃ បាន​គូសបញ្ជាក់​ថា ការ​នាំ​ចេញ​កង់​របស់​កម្ពុជា នា​រយៈពេល ៤​ខែ ឆ្នាំ​២០២២ មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង ៣០០​លាន​ដុល្លារ ដែល​មានការ​កើនឡើង ៥៤%​។ រីឯ ការ​នាំ​ចូល​កង់​ពី​ខាងក្រៅ​ប្រទេស​វិញ គិត​ជា​ទឹកប្រាក់​ប្រមាណ ៥​លាន​ដុល្លារ ដែល​មានការ​ថយ​ចុះ ១៤​ភាគរយ​។ ក្នុង​នោះ ទីផ្សារ​សម្រាប់​នាំ​ចេញ​កង់​របស់​កម្ពុជា មាន​ដូច​ជា អា​មេ​រិ​ក​,​អា​ល្លឺ​ម៉​ង់​, បែ​ល​ហ្ស៊ី​ក​, អង់គ្លេស និង​ហូ​ឡង់​។ ខណៈ​ការ​នាំ​ចូល​កង់​របស់​កម្ពុជា​វិញ មាន​ដូច​ជា ប្រទេស​ជប៉ុន​,​ចិន​,​វៀតណាម​,​ថៃ និង​សហរដ្ឋអាមេរិក ជាដើម​។

ដ្បិតថា កម្ពុជា មាន​លទ្ធភាព​ក្នុង​ការ​នាំ​ចេញ​កង់ ទៅ​កាន់​ទីផ្សារ​ខាងក្រៅ ដោយ​ខ្លួនឯង តែ​កម្ពុជា នៅ​តែ​ពឹងផ្អែក​ក្នុង​ការ​នាំ​ចូល​វត្ថុធាតុដើម​សម្រាប់​ដំឡើង​កង់​ពី​ខាងក្រៅ​។ តួយ៉ាង ប្រទេស​វៀតណាម គឺជា​អ្នក​ផ្គត់ផ្គង់​វត្ថុធាតុដើម សម្រាប់​ផលិត​កង់​របស់​កម្ពុជា ហើយ​ប្រសិនបើ កម្ពុជា​មិន​បន្ត​ភ្ជាប់​ខ្សែ​ចង្វាក់​ឧស្សាហកម្ម ជាមួយ​វៀតណាម ទេ​នោះ កម្ពុជា ក៏​អាច​នឹង​ជួប​ប្រឈម​ហានិភ័យ​ក្នុង​ការ​ផលិត​កង់​ផង​ដែរ​។ ជាក់ស្ដែង កាលពី​ពេល​ថ្មី​ៗ​នេះ កម្ពុជា បាន​និង​កំពុង​ជំរុញ​ឲ្យ​វៀតណាម បន្ត​ផ្គត់ផ្គង់​វត្ថុធាតុដើម​មួយ​ចំនួន ក្នុង​ការ​ផលិត​កង់​នៅ​កម្ពុជា ដើម្បី​នាំ​ចេញ​ទៅ​ទីផ្សារ​អឺរ៉ុប និង​សហរដ្ឋអាមេរិក​។

សូម​បញ្ជាក់​ថា បច្ចុប្បន្ន កម្ពុជា មាន​រោងចក្រ​ដំឡើង​កង់​ចំនួន​៥ កំពុង​តែ​ដំណើរការ​ផលិត ដើម្បី​នាំ​ចេញ​កង់​ទៅ​កាន់​ទីផ្សារ​ក្រៅប្រទេស​៕

None



អត្ថបទបន្ទាប់


ការនាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅវៀតណាមធ្លាក់ចុះជាង៤០% នៅ៤ខែ ក្នុងឆ្នាំ២០២២

ទីផ្សារគ្រាប់ស្វាយចន្ទី នៅឆ្នាំនេះ ហាក់មិនសូវល្អប្រសើរនោះទេ ទាំងតម្លៃ និងទិន្នផល។ ប្រធានសមាគមស្វាយចន្ទីកម្ពុជាអះអាងថា បញ្ហាទីផ្សារ គឺជាបញ្ហា…

អាស៊ាននឹងធ្វើការងារឆ្ពោះទៅរកការទទួលស្គាល់គ្នាពីលិខិតបញ្ជាក់វ៉ាក់សាំងជំងឺកូវីដ១៩

រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីមកពីរដ្ឋជាសមាជិកអាស៊ានបានព្រមព្រៀងគ្នាធ្វើការងារឆ្ពោះទៅរកការទទួលស្គាល់គ្នាទៅវិញទៅមក ទាក់ទនឹងលិខិតបញ្ជា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ