លិខិតបញ្ជាក់វ៉ាក់សាំងជំងឺកូវីដ១៩

អាស៊ាននឹងធ្វើការងារឆ្ពោះទៅរកការទទួលស្គាល់គ្នាពីលិខិតបញ្ជាក់វ៉ាក់សាំងជំងឺកូវីដ១៩


រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងមន្ត្រីមកពីរដ្ឋជាសមាជិកអាស៊ានបានព្រមព្រៀងគ្នាធ្វើការងារឆ្ពោះទៅរកការទទួលស្គាល់គ្នាទៅវិញទៅមក ទាក់ទនឹងលិខិតបញ្ជាក់ពីការចាក់វ៉ាក់សាំងជំងឺកូវីដ១៩ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរអន្តរជាតិឲ្យកាន់តែរលូន។ នេះបើតាមការះអាងរបស់ក្រសួងសុខាភិបាលសិង្ហបុរី ដែលបានបញ្ជាក់កាលពីថ្ងៃអាទិត្យ ទី១៥ឧសភា។
:មីយ៉ាន់ម៉ាសោកស្តាយដែលមិនបានប្រជុំអាស៊ាន

ការ​ព្រមព្រៀង​លើ​ការ​ទទួលស្គាល់​ទៅ​វិញ​ទៅ​មក​ចំពោះ​លិខិតបញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​នេះ ត្រូវ​បាន​គេ​មើលឃើញ​ថា នឹង​ក្លាយជា​យន្ដការ​ដ៏​សំខាន់​ក្នុង​ការ​ចូលរួម​ស្ដារ​វិស័យ​ទេសចរ​នៅ​ក្នុង​តំបន់​ឡើង​វិញ ខណៈ​ដែល​បច្ចុប្បន្ន​ប្រទេស​នៅ​តំបន់​អាស៊ាន​ដូច​ជា កម្ពុជា ថៃ និង​សិង្ហ​បុរី​ជាដើម បា​នប​ន្ថូ​រ​បន្ថយ​លើ​ការ​ធ្វើ​ដំណើរ​ចេញចូល​ប្រទេស​កាន់តែ​ប្រសើរ​ជាង​មុន​។

កិច្ចព្រមព្រៀង អំពី​ការ​ទទួលស្គាល់​លិខិតបញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សុខាភិបាល​អាស៊ាន​លើក​ទី​១៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​ធ្វើ​ឡើង​កាលពី​ថ្ងៃ​សៅរ៍​ដល់​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៍​មុន​នេះ​នៅ​កោះ​បាលី​នៅ​ប្រទេស​ឥណ្ឌូ​នេ​ស៊ី​។

ក្រសួងសុខាភិបាល​សិង្ហ​បុ​រិ​បាន​និយាយ​ថា ដោយ​អាស៊ាន​កំពុង​មានការ​ងើបឡើង​ពី​ជំងឺ​រាតត្បាត​កូ​វី​ដ​១៩ និង​បានការ​បើក​ព្រំដែន​របស់​ពួក​គេ​ទៅ​កាន់​ពិភពលោក​ឡើង​វិញ​ផង​ដែរ​នោះ វា​ពិតជា​មាន​សំខាន់​ណាស់​ក្នុង​ការ​បង្កើត​ការ​ធ្វើ​ដំណើរ​ដោយ​រលូន​នៅ​ទូ​ទាំង​តំបន់​ដូច​ជា​ការ​ប្រើប្រាស់​បច្ចេកវិទ្យា​ឌី​ជី​ថ​ល ដើម្បី​ទទួលស្គាល់​គ្នា​ទៅ​វិញ​ទៅ​មក​អំពី​លិខិតបញ្ជាក់​ពី​ការ​ចាក់​វ៉ាក់សាំង​នៅ​ទូ​ទាំង​ប្រទេស​ទាំង​អស់នេះ​។

គណៈរដ្ឋមន្ត្រី​សុខាភិបាល និង​មន្ត្រីជាន់ខ្ពស់​អាស៊ាន​បាន​យល់ព្រម​ធ្វើការ​ឆ្ពោះទៅ​រក​យន្តការ​ផ្ទៀងផ្ទាត់​ជា​សកល​របស់​អាស៊ាន ដើម្បី​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​អន្តរជាតិ​ដោយ​រលូន​ខណៈ​កំពុង​ការពារ​ទិន្នន័យ​ឯកជន​ភាព និង​សុវត្ថិភាព​របស់​រដ្ឋ​ជា​សមាជិក​អាស៊ាន​នីមួយ​ៗ​។

ក្នុងអំឡុងពេល​នៃ​កិច្ចប្រជុំ​នោះ​ដែរ រដ្ឋ​ជា​សមាជិក​បាន​ចែករំលែក​ព័ត៌មាន​ថ្មី​ៗ និង​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​ស្តី​ពី​ការ​ពង្រឹង​ភាព​អត់ធ្មត់​នៃ​ប្រព័ន្ធ​សុខាភិបាល​និង​ការ​ពង្រឹង​ការ​ត្រៀមខ្លួន​ជា​សមូហភាព និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ជំងឺ​រាតត្បាត​នេះ​។

រដ្ឋមន្ត្រី​សុខាភិបាល​សិង្ហ​បុរី​លោក Ong Ye Kung បាន​គូសបញ្ជាក់​នៅ​ក្នុង​កិច្ចប្រជុំ​ថា រដ្ឋ​ជា​សមាជិក​អាស៊ាន​អាច​ទប់ទល់​នឹង​ជំងឺ​កូ​វី​ដ​១៩​បាន ដោយសារ​តែ​កិច្ច​សហប្រតិបត្តិការ​ជិត​ស្និទ្ធ​របស់​ពួក​គេ ប៉ុន្តែ​អាស៊ាន​ត្រូវ​តែ​រឹង​មាំ និង​ប្រុង​ប្រយ័ត្ន​ជាប់​ជា​និច្ច​។

លោក Ong បាន​និយាយ​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ខាង​មុខ​ទៀត​នេះ រដ្ឋ​សមាជិក​អាស៊ាន​ទំនងជា​នឹង​ឃើញ​រលក​ថ្មី​នៅ​ពេល​ភាពស៊ាំ​ក្នុង​រាង​កាយ​របស់​មនុស្ស​ដែល​បាន​មក​ពី​វ៉ាក់សាំង​ត្រូវ​បាន​ចុះ​ខ្សោយ ឬ​ក៏​មាន​មេរោគ​ប​ម្លែ​ង​ថ្មី​មួយ ដែល​ជំរុញ​ឱ្យ​មានការ​ឆ្លង​ជំងឺ​នេះ​ឡើង​វិញ ដូច្នេះ គេ​ត្រូវ​មាន​វិធានការ​ដើម្បី​ត្រៀម​ទប់ទល់​លើ​បញ្ហា​នេះ​ឲ្យ​បាន​ទាន់​ពេល​។

សូម​បញ្ជាក់​ថា បន្ទាប់​ពី​កិច្ច​ពិភាក្សា​ស្តី​ពី​ការ​បង្កើត​ប្រព័ន្ធ​ទទួលស្គាល់​គ្នា​របស់​អាស៊ាន​សម្រាប់​លិខិតបញ្ជាក់​ពី​ការ​វ៉ាក់សាំង​នេះ​ហើយ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​សិង្ហ​បុរី​ជឿជាក់​ថា គម្រោង​នេះ​អាច​នាំ​ឱ្យ​អាស៊ាន​ឈាន​ទៅ​អនុវត្ត​ប្រព័ន្ធ​ស្រ​ដៀង​គ្នា​នេះ ជាមួយ​តំបន់​ផ្សេង​ទៀត​រួម​មាន​សហរដ្ឋអាមេរិក ចិន ឥណ្ឌា និង​សហភាព​អឺរ៉ុប​ផង​ដែរ​៕

អត្ថបទ៖ សុខ ជា

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាឈរកំពូលតារាងនៅអាស៊ានក្នុងការនាំចេញកង់ ខណៈ៤ខែឆ្នាំនេះរកចំណូលបាន៣០០លានដុល្លារ

ព័ត៌មាន
នៅរយៈពេល៤ខែ ក្នុងឆ្នាំ២០២២នេះ កម្ពុជា ទទួលបានប្រាក់ចំណូលជាង ៣០០លានដុល្លារ ពីការនាំចេញកង់ មានការកើនឡើង ៥៤% បើប្រៀបនឹងរយៈពេលដូចគ្នាកា…

សេដ្ឋកិច្ចចិនថមថយចុះខ្លាំងកាលពីខែមេសា ប៉ុន្ដែរដ្ឋាភិបាលរំពឹងថា កំណើននឹងស្ទុះងើបឡើងវិញនៅខែឧសភានេះ

ព័ត៌មាន
សកម្មភាពសេដ្ឋកិច្ចរបស់ប្រទេសចិនបានថមថយចុះខ្លាំងកាលពីខែមេសាកន្លងទៅនេះ ខណៈដែលការពង្រីកវិធានការបិទខ្ទប់ទីក្រុងសំខាន់ៗ ដើម្បីទប់ស្កាត់ការរា…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ