ការផលិតកង់នាំចេញទៅ

កម្ពុជាចង់ឲ្យវៀតណាមបន្ដផ្គត់ផ្គង់វត្ថុធាតុដើម សម្រាប់ការផលិតកង់នាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក


មន្ត្រីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មកាលពីពេលថ្មីៗ បានជួបជាមួយថ្នាក់ដឹកនាំក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដើម្បីពិភាក្សាស្វែងរកវិធីសាស្ត្រក្នុងការបន្តភ្ជាប់ខ្សែច្រវាក់ឧស្សាហកម្មរវាងប្រទេសទាំងពីរ។ កា
ការផលិតកង់នាំចេញទៅទីផ្សារអឺរ៉ុប និងអាមេរិក (រូបភាព៖ ខេមបូណូមីស)

ការជួបចរចារនេះ ធ្វើឡើងក្រោយវៀតណាមបាត់ភាពជាសមា​ជិកក្នុងកិច្ចព្រមព្រៀងវិធានប្រភពដើមទំនិញ​រួមគ្នាជាមួយកម្ពុជា និងប្រទេសសមាជិកអាស៊ានមួយចំនួនទៀត បន្ទាប់ពីប្រទេសនេះបានចុះហត្ថលេខា និងដាក់ឲ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងសហភាពអឺរ៉ុប និងវៀតណាម។

បើតាម​ការអះអាង​របស់​មន្ត្រីជាន់ខ្ពស់​ក្រសួងពាណិជ្ជកម្ម​កម្ពុជា គោលបំណងនៃកិច្ចពិភាក្សារវាង​ភាក្រសួងពាណិជកម្ម​កម្ពុជា និង​ភាគីវៀតណាមនេះ គឺកម្ពុជា​កំពុង​បញ្ចុះបញ្ចូល​​ឲ្យវៀតណាមបន្តផ្គត់ផ្គង់វត្ថុធាតុដើម​មួយចំនួន ក្នុងការផលិតកង់នៅកម្ពុជា ដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។

ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិ​ការក្រសួងពាណិជ្ជកម្មបានជួបពិភាក្សាជាមួយឯកឧត្តម ត្រឹង វឹកខាន់ អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ថ្មីៗនេះ ដោយផ្ដោត​លើការពិភាក្សា​ជុំវិញ​បញ្ហាការបន្តតភ្ជាប់ខ្សែច្រវាក់ឧស្សាហកម្មរវាងប្រទេសទាំងពីរ។ នៅក្នុង​ជំនួបនោះ ដែរ បើតាម​ការគូសបញ្ជាក់របស់ឯកឧត្តម ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម គឺគោលបំណង ភាគី​កម្ពុជា​គឺខិត​ធ្វើយ៉ាងណា ដើម្បីរិះរកវិធី​ជំរុញឲ្យ​ប្រទេសវៀតណាម អាចបន្តផ្គត់ផ្គង់វត្ថុធាតុដើមសម្រាប់​​ក្នុងការផលិតកង់នៅកម្ពុជា ​​សម្រា​ប់នាំចេញ​ទៅកាន់​ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក។

ឯកឧត្តមបានបន្តថា ការជួបចរចាជាមួយភាគីវៀតណាមនេះ គឺបន្ទាប់ពីវៀតណាមបានបាត់បង់ភាពជាសមាជិកនៃវិធានវត្ថុធាតុដើមទំនិញរួមគ្នា ដែលមានកម្ពុជានិងប្រទេសសមាជិកអាស៊ានមួយចំនួនទៀត ក្រោយពេលដែលវៀតណាម​បានចុះហត្ថលេខា​ និងដាក់ឲ្យចូលជាធរមាននូវកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីវៀតណាម-សហភាពអឺរ៉ុបកា​ល​ពីពេលថ្មីៗ។ ឯកឧត្តម ប៉ែន សុវិជាតិ បានពន្យល់ថា វិធានវត្ថុធាតុដើមទំនិញរួមគ្នានេះ គឺជាយន្តការមួយ ដែលអនុញ្ញាតឲ្យប្រទេសជាសមាជិក​អាចនាំចូលវត្ថុធាតុដើមពីប្រទេសសមាជិកផ្សេងៗ​ដើម្បីផលិតផលិតផលអ្វីមួយសម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងសហរដ្ឋអាមេរិក ហើយ​វិធានការនេះត្រូវបានផ្តល់ដោយសហភាពអឺរ៉ុប។

អ្នកនាំពាក្យរូបនេះអះអាងថា ប្រសិនបើកម្ពុជាមិនបន្តភ្ជាប់ខ្សែចង្វាក់ឧស្សាហកម្មជាមួយវៀតណាមទេនោះ កម្ពុជាអាចនឹងជួបបញ្ហាប្រឈមក្នុងការផលិតកង់ និងផលិតផលផ្សេងៗមួយចំនួនទៀត ខណៈដែលក្នុងមួយឆ្នាំៗកម្ពុជាបាននាំចូលវត្ថុធាតុពីវៀតណាមសម្រាប់ផលិតកង់ សម្លៀកបំពាក់ និងស្បែងជើងជាដើមមានតម្លៃរាប់រយលានដុល្លារអាមេរិកឯណោះ។

បើតាមការគូសបញ្ជាក់របស់ឯកឧត្តម សុខ សុភ័ក្ត្រ រដ្ឋលេខាធិ​ការក្រសួងពាណិជ្ជកម្ម ភាគីកម្ពុជា និងវៀតណាមបានយល់ស្របគ្នា ក្នុងការរក្សាឱ្យបាននូវនិរន្តរភាពនៃខ្សែចង្វាក់តម្លៃរវាងឧស្សាហកម្មរវាងប្រទេសទាំងពីរ ដែលជាកិច្ចការដ៏ចាំបាច់និងសំខាន់បំផុត ដើម្បីរក្សាបាននូវការវិនិយោគផលិតកង់នៅកម្ពុជា សម្រាប់នាំចេញទៅកាន់ទីផ្សារអឺរ៉ុប និងអង់គ្លេស ដែលមានការនាំចូលគ្រឿងបន្លាស់មួយចំនួនដែលផលិតនៅវៀតណាម មករួមបញ្ចូលក្នុងផលិតកម្មនៅកម្ពុជា។ ឯកឧត្តមបន្តថា ការរួមគ្នាបន្តខ្សែចង្វាក់តម្លៃនេះ នឹងផ្តល់ផលចំណេញដល់ការរីកចម្រើននៃឧស្សាហកម្មនៃប្រទេសទាំងពីរ និងជំរុញឱ្យមានការតភ្ជាប់ខ្សែចង្វាក់តម្លៃក្នុងតំបន់អាស៊ានផងដែរ៕

None



អត្ថបទបន្ទាប់


មិត្តហ្វូនដាក់ឲ្យដំណើរការមជ្ឈមណ្ដលអប់រំឌីជីថល

ក្រុមហ៊ុនទូរគមនាគមន៍ និងបច្ចេកវិទ្យាឌីជីថលឈានមុខគេនៅកម្ពុជា នៅថ្ងៃនេះ បានសម្ពោធដាក់ឲ្យដំណើរការនូវ មជ្ឈមណ្ឌលអប់រំឌីជីថល ដែលជាផ្នែកមួយនៃ…

ក្នុងនាមប្រធានអាស៊ាន តើសម្តេចតេជោ ហ៊ុន សែន លើកឡើងអ្វីខ្លះ ក្នុងកិច្ចប្រជុំកំពូលថ្ងៃដំបូង អាស៊ាន-អាមេរិក?

នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ គឺជាថ្ងៃទីមួយនៃបេសកម្មរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ក្នុងការចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ