នៅក្នុងការស្ទង់មតិដែលធ្វើឡើងដោយ Rough Guides អ្នកចូលរួមបោះឆ្នោតបានជ្រើសរើសកម្ពុជា ជាប្រទេសដែលរួសរាយរាក់ទាក់បំផុតទីមួយ ក្នុងចំណោមប្រទេសដែលរួសរាយរាក់ទាក់បំផុតទាំង១០ នៅលើពិភពលោក។
អ្នកចូលរួមបោះឆ្នោតបានលើកឡើងថា «ប្រជាជនកម្ពុជាឆ្លងកាត់ការលំបាកយ៉ាងច្រើន ប៉ុន្តែ ពួកគេនៅតែពោរពេញដោយស្នាមញញឹម»។
Rough Guides គឺជាស្ថាប័នបោះពុម្ពផ្សាយអំពីការធ្វើដំណើរទេសចរណ៍ឈានមុខគេមួយ នៅលើពិភពលោក។ ស្ថាប័ននេះបានធ្វើការស្ទង់មតិសហគមន៍ប្រិយមិត្តហ្វេសប៊ុក និង Twitter របស់ខ្លួន ថាតើប្រទេសណាដែលអ្នកគិតថាជាប្រទេសរួសរាយរាក់ទាក់ជាងគេបំផុត នៅលើពិភពលោក។
អ្នកឆ្លើយភាគច្រើនបំផុត បានបោះឆ្នោតជ្រើសរើសប្រទេសកម្ពុជា ជាប្រទេសដែលប្រជាជនមានភាពរួសរាយរាក់ទាក់បំផុត ក្នុងចំណោមប្រទេសចំនួន១០។
ប្រទេសផ្សេងទៀតដែលស្ថិតក្នុងចំណោមប្រទេសរួសរាយរាក់ទាក់ជាងគេបំផុត បន្ទាប់ពីកម្ពុជា រួមមាន ប្រទេសហ្វ៊ីលីពិន ជាប់លេខ២ ប្រទេសឡាវជាប់លេខ៣ ប្រទេសនេប៉ាល់ជាប់លេខ៤ ប្រទេសថៃជាប់លេខ៥ ប្រទេសមីយ៉ាន់ម៉ាជាប់លេខ៦ ប្រទេសឥណ្ឌូនេស៊ីជាប់លេខ៧ ប្រទេសហ្វ៊ីជីជាប់លេខ៨ ប្រទេសស្កុតឡិនជាប់លេខ៩ និងប្រទេសស្រីលង្ការជាប់លេខ១០។
ការស្ទង់មតិប្រទេសរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក របស់ Rough Guides ធ្វើឡើងសម្រាប់ឆ្នាំ២០១៦៕