ការផ្ញើប្រាក់​មកស្រុកកំណើត

ជនជាតិវៀតណាមនៅក្រៅប្រទេស ផ្ញើប្រាក់មកស្រុកកំណើតជាង ៧១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ


នៅក្នុងរយៈពេល ៥ឆ្នាំចុងក្រោយគិតចាប់ពីឆ្នាំ ២០១៥ មកដល់ឆ្នាំ ២០២០នេះ ប្រជាជនវៀតណាម ដែលរស់នៅ និងធ្វើការក្រៅប្រទេសបានកើនឡើងដល់ ៥លាន ៣សែននាក់ នឹងបានរកប្រាក់ចំណូលជាង ៧១ពាន់លានដុល្លារអាមេរិក ផ្ញើមកកាន់ប្រទេសវៀតណាម ដែលមានកំណើនជាមធ្យម ៦% ក្នុងមួយឆ្នាំ។ នេះបើយោងតាមការចុះផ្សាយដោយសារព័ត៌មានក្នុងស្រុកវៀតណាម។
ជនជាតិវៀតណាមនៅក្រៅប្រទេស ផ្ញើប្រាក់មកស្រុកកំណើតជាង ៧១ ពាន់លានដុល្លារ ក្នុងរយៈពេល ៥ឆ្នាំ (https://hrmasia.com)
ដោយ

បើតាមក្រសួង​ការបរទេស​វៀតណាម បានគូសបញ្ជាក់ថា សហគមន៍​វៀតណាម​នៅក្រៅប្រទេស បានចាប់ផ្តើម​រីកចម្រើន​កាន់តែខ្លាំង ហើយវៀតណាម ក៏ចាប់ផ្តើម​ពង្រឹង​ជំហរ​របស់​ខ្លួន​នៅលើ​ឆាក​អន្តរជាតិដែរ។

ជាក់ស្តែង ក្នុងឆ្នាំ ២០១៥ ប្រជាជន​វៀតណាម​ជាង ៤លាន ៥សែននាក់ បានរស់នៅ​ក្នុង​ប្រទេស​ចំនួន ១០៩​ប្រទេស​និងតំបន់ ដែលមាន​ការកើន​ឡើង​ប្រមាណ ៨សែននាក់ គិតមកទល់​ឆ្នាំ​២០២០នេះ ហើយក្នុងនោះ ជនជាតិ​វៀតណាមជាង ៥សែននាក់ ធ្វើការ​នៅក្នុង​ផ្នែកជំនាញ​នៅក្រៅ​ប្រទេស។

លើសពីនេះ ប្រាក់ចំណូល​ជាង ៧១ពាន់លាន​ដុល្លារ​អាមេរិក ដែលផ្ញើមក​កាន់​ប្រទេស​វៀតណាម បានជួយធ្វើឲ្យ​ប្រសើរ​ឡើងនូវ សមតុល្យ​នៃការទូទាត់ និងជួយបង្កើន​ប្រាក់បម្រុង​រូបិយបណ្ណ​បរទេស ជាពិសេស​គឺគាំទ្រដល់ ជនជាតិវៀតណាម​ដែលរស់នៅ​បរទេស។

គួរជម្រាបដែរថា គិតត្រឹម​ខែតុលា ឆ្នាំ​២០២០នេះ ជនអន្តោប្រវេសន៍​វៀតណាម ដែលរស់​នៅក្រៅ​ប្រទេស បានចូលរួម ក្នុងគម្រោង​វិនិយោគ​ដោយ​ផ្ទាល់ចំនួន ៣៦២គម្រោង ដែលមាន​ដើម​ទុនចុះ​បញ្ជី​សរុប ១ពាន់ ៦រយ​លានដុល្លារ​អាមេរិក ហើយភាគច្រើន​នៃ​ជនជាតិ​វៀតណាម ដែលត្រលប់​មកប្រទេស​វិញ គឺបាន​បង្កើត​គម្រោង​វិនិយោគធំៗ​ជាច្រើន ជាពិសេស​គឺការពាំនាំ​មកនូវ បច្ចេកវិទ្យា និង​ចំណេះដឹងថ្មីៗ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


គណៈកម្មការមូលបត្រកម្ពុជា ផ្ដល់អត្តសញ្ញាណវិនិយោគិន កើនឡើងជាង ៣៣ភាគរយនៅត្រីមាសទី៣

ព័ត៌មាន
គណៈកម្មការមូលបត្រកម្ពុជាបានឲ្យដឹងថា ក្នុងរយៈពេលប៉ុនា្មនឆ្នាំចុងក្រោយនេះទីផ្សារមូលបត្រកម្ពុជាចាប់ផ្តើមមានភាពសកម្មខ្លាំង និងរីកចម្រើនជាបន្តបន្ទ…

ត្រីមាសទី៣ សេដ្ឋកិច្ចអាមេរិកស្ទុះងើបឡើងវិញ ក្រោយពីដាំក្បាលចុះខ្លាំងនៅត្រីមាសទី២

ព័ត៌មាន
នាយកដ្ឋានពាណិជ្ជកម្មសហរដ្ឋអាមេរិក បានបង្ហាញនៅក្នុងរបាយការណ៍សេដ្ឋកិច្ចបានឲ្យដឹងថា សេដ្ឋកិច្ចរបស់អាមេរិក នៅក្នុងត្រីមាសទី ៣ ចាប់ផ្តើមប្រសើរឡើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ