អត្ថបទក្រុមហ៊ុន

ក្រុមហ៊ុនផលិតផលក្នុងស្រុក និងអតិថិជនជួបគ្នាក្នុងពិព័រណ៍ផលិតផលខ្មែរនៅក្រុងសៀមរាប និងរាជធានីភ្នំពេញ


ក្រុមអ្នករៀបចំព្រឹត្ដិការណ៍ពិព័រណ៍ផលិតផលក្នុងស្រុកដែលនឹងប្រព្រឹត្ដិទៅនៅរយៈពេល ២ខែទៀត ទាំងនៅខេត្ដសៀមរាប និងរាជធានីភ្នំពេញ ធ្វើការអញ្ជើញក្រុមហ៊ុនផលិតនូវផលិតផលខ្មែរទាំងអស់ «បង្ហាញនូវផលិតផលរបស់ខ្លួនប្រកបដោយមោទនភាព»។
ពិព័រណ៍ផលិតផលខ្មែរ

ក្រុមហ៊ុន លើសពី​អាជីវកម្ម​លក់​រាយកម្ពុជា ឫ (Beyond Retail Business Cambodia)  ដែល​ត្រូវបាន​ចាត់តាំងដោយ​​សហគ្រាស​ខ្មែរ ជា​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ អញ្ជើញ​ក្រុមហ៊ុន​ផលិតផល​ខ្មែរ​ទាំងអស់​ចាប់ពី​​បរិក្ខា​​ផ្ទះ​សម្បែង ហ្វាសសិន និង​​គ្រឿង​តុបតែង​នានា​ ចំណីអាហារ និង​កសិឧស្សាហកម្ម ក៏ដូចជា​ផលិតផល​សុខភាព និង​គ្រឿង​ក្រអូប​ ​​តាំង​បង្ហាញ​ផលិតផល​​របស់ខ្លួន​ក្នុង​ពិព័រណ៍​ជា​ស៊េរី​មួយ​នៅ​​ក្រុង​សៀមរាប និង​បេះដូង​រាជធានី​ភ្នំពេញ​​ក្នុង​ខែ​មករា និង​កុម្ភៈ​ខាង​មុខ​។

ក្រុម​អ្នករៀបចំ​ព្រឹត្ដិការណ៍​នេះ ក៏​អំពាវនាវ​ឱ្យ​​​អតិថិជន​​ជា​ពលរដ្ឋ​ខ្មែរ និង​អ្នក​កំពុង​ស្នាក់​នៅ​ប្រទេស​កម្ពុជា​​ទាំងអស់​គាំទ្រ​ក្រុមហ៊ុន​ផលិតផល​ក្នុង​​ស្រុក​ ដោយ​ការ​ចូលទស្សនា​ពិព័រណ៍​​​​ និង​ទិញ​ផលិតផល​ក្នុង​ស្រុក​ទាំង​នោះ​។

ពិព័រណ៍​ផលិតផល​ខ្មែរ​លើកទីមួយ​ នឹង​ត្រូវបាន​រៀបចំ​ឡើង​នៅ​អង្គរប៉ាវីស ក្នុង​ក្រុង​សៀមរាប នៅថ្ងៃទី ៨ ខែ​មករា ឆ្នាំ​២០២២​។ ពិព័រណ៍​លើក​ទី ២ នឹង​ប្រព្រឹត្ដិទៅ​នៅ​ផ្សារ​ទំនើប​ជីបម៉ុង Noro Mall រាជធានី​ភ្នំពេញ​ នៅថ្ងៃទី ២២ ខែ​មករា​។ ចំណែក​ឯ​ពិព័រណ៍​លើកទី ៣ ​គ្រោង​​រៀបចំ​ឡើង​នៅ​ផ្សារ​ទំនើប​ជីបម៉ុង​ Sen Sok Mall នៅថ្ងៃទី ២៩ ខែ​មករា។

លោក Romano Pierre-Andre ជា Founding Partner ​ក្រុមហ៊ុន​ លើសពី​អាជីវកម្ម​លក់​រាយ​ (BRB) Cambodia បាន​ថ្លែង​ថា​​៖ «កម្ពុជា​មាន​ផលិតផល​ច្រើន​សន្ធឹក​សន្ធាប់​សម្រាប់​ផ្ដល់​ជូន​អតិថិជន​​របស់ខ្លួន និង​មាន​ផលិតផល​គួរជា​មោទនៈជា​ច្រើន​ថែម​ទៀត នៅពេល​ផ្ដោត​លើ​ផលិតផល​សិប្បកម្មដោយ​បច្ចេកវិទ្យា និង​ដោយ​ដៃផ្ទាល់​»។

លោក បាន​​មាន​ប្រសាសន៍​ថា​៖ «​ពិព័រណ៍​របស់​យើង​ទាំង​នៅ​សៀមរាប និង​ភ្នំពេញ​គឺជា​ឱកាស​ដ៏​ល្អ​បំផុត​ក្នុង​ការ​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​ប្រកប​ដោយ​មោនទភាព​។ ដូច្នេះ យើង​លើកទឹកចិត្ដ​ក្រុមហ៊ុន​​កម្ពុជា​ទាំងអស់​ចូលរួម​ជាមួយ​យើង​ក្នុង​ការ​តាំង​បង្ហាញ​ផលិតផល​របស់ខ្លួន​។ យើង​ក៏​អញ្ជើញ​ពលរដ្ឋ​ខ្មែរ​ និង​ជនបរទេស​នៅ​កម្ពុជា​ទាំងអស់​រីករាយ​ជាមួយ​កម្ពុជា និង​ផលិតផល​កម្ពុជា ក៏ដូចជា​មក​ជួប​ជាមួយ​ម្ចាស់​អាជីវកម្ម​ផង​ដែរ​»។

ពិព័រណ៍​នេះ​ត្រូវបាន​រៀបចំ​ឡើង​ដោយ​មាន​ការគាំទ្រពី​សហគ្រាន​កម្ពុជា ជា​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ដើម្បីបញ្ជាក់ថា ផលិតផល​ខ្មែរ​ទំនើប​មាន​កម្រិត​ស្ដង់ដារ​ខ្ពស់ ដែលអាច​ប្រកួត​ប្រជែង​ជាមួយ​ផលិត​ផល​នាំ​ចូល​ពី​បរទេស។ 

យោងតាម​ក្រុម​អ្នករៀបចំ​ព្រឹត្ដិការណ៍​ពិព័រណ៍ផលិតផល​ខ្មែរ បាន​ឱ្យដឹងថា ក្រុមហ៊ុន​ផលិតផល​ខ្មែរ​ដែល​មាន​បំណង​ចង់​រួម​ក្នុង​ការ​តាំង​បង្ហាញ​ផលិតផល​នេះ នឹង​តម្រូវ​ឱ្យ​បំពេញ​នូវ​លក្ខណៈវិនិច្ឆ័យ​មួយ​ចំនួន​ រួមទាំង​ ការ​ធ្វើតេស្ដ​ទាក់ទង​នឹង​ប្រភព​ និងគុណភាព​នៃ​ផលិតផល​។ ក្រុមហ៊ុន​ទាំង​នោះ​ក៏​តម្រូវ​ឱ្យ​ផ្ដល់​ព័ត៌មាន​អំពី​​​ការ​ទទួល​ខុសត្រូវ​ចំពោះក្រម​សីលធម៌​របស់​ក្រុមហ៊ុន​ផង​ដែរ។

​ក្រុមហ៊ុន​កម្ពុជា​ណាដែល​មាន​បំណង​ចង់​ដាក់ពាក្យ​ចូលរួម​​ទទួល​ការ​ជ្រើស​រើស​ដើម្បីបានតាំងបង្ហាញ​និង​លក់​ផលិតផល​របស់ខ្លួន​ ​អាច​ធ្វើ​ការ​ទាញ​យក​ និង​ដាក់ពាក្យ​សុំ​តាមរយៈ​តំណរភ្ជាប់​នេះ https://forms.gle/v89G3maFY1E6yn7Z8។​

លោក Romano Pierre-Andre ជា Founding Partner ​ក្រុមហ៊ុន​ លើសពី​អាជីវកម្ម​លក់​រាយ​ (BRB) Cambodia បាន​មាន​ប្រសាសន៍​ថា៖ «​អ្នកដែល​​ចូលរួមទស្សនា និង​ទិញ​ផលិតផល​ក្នុង​ស្រុក អាច​ទទួល​បាន​នូវ​ការ​ធានាថា រាល់​ផលិតផល​ទាំង​អស់​ត្រូវតែ​គោរពតាម​ស្ដង់ដារ និង​ការ​ទទួល​ខុសត្រូវ​ប្រកប​ដោយ​​ក្រម​សីលធម៌»។

លោកបាន​បន្ដថា៖ «​លើសពីនេះ គោល​បំណង​របស់​យើង​គឺ​​ចង់​បង្ហាញ​ថា ផលិតផល​ដែល​បំពេញ​តាម​ស្ដង់ដារ​គុណភាព​ទាំង​នោះ​សុទ្ធតែ​អាច​ធ្វើការ​ប្រកួត​ប្រជែង​ជាមួយ​ផលិតផល​នាំ​ចូល​ពី​បរទេស​បាន។ យើង​ធានាថា អតិថិជិន ដែល​ចូលរួម​ក្នុង​ពិព័រណ៍​នេះ នឹង​ពេញចិត្ដ​ចំពោះ​ផលិតផល​ដែល​ដាក់​តាំង​បង្ហាញ​ទាំង​អស់​នោះ​»។

Chip Mong, Food Panda និង Angkor Tavi គឺជា​ម្ចាស់​ឧបត្ថម្ភពិព័រណ៍ «មោនទភាព​កម្ពុជា​»។

អំពីសហគ្រិន​ខ្មែរ៖ គឺជា​អង្គភាព​ក្រោម​ចំណុះ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ ជាមួយ​ការ​គ្រប់​គ្រង​ស្វ័យភាព​ ក្នុង​ការ​អនុវត្ដ​កម្មវិធី​គាំទ្រ​ និង​ធ្វើការ​ដោយ​ផ្ទាល់​ជាមួយ​ស្ថាប័​នដៃគូ​ និង​​អត្ថគាហកៈ ដើម្បីកសាង​គ្រប់​សកម្មភាពរបស់​វិស័យ​សហគ្រិនភាព។

ទំនាក់ទំនង​៖ http://www.khmerenterprise.info

អំពី​ក្រុមហ៊ុន​លើសពី​អាជីវកម្ម​លក់រាយ​កម្ពុជា (B.R.B. Cambodia) គឺជា​ក្រុមហ៊ុន​ឯកជន​បង្កើតឡើង​ដោយអ្នក​ជំនាញ​ផ្នែក​លក់​រាយ សិល្បៈ និង​សិប្បកម្ម ក៏ដូចជាទីផ្សារ​នៃ​ផលិតផល​វប្បធម៌ ដែល​មាន​បេសកកម្ម​លើក​ស្ទួយ​ពលរដ្ឋ​ខ្មែរ​ដែលមាន​ទេពកោសល្យ និង​ចំណេះដឹង​។ ពួកគេ​ប្រតិបត្ដិ​តាម​រយៈ​គំនិត​ផ្ដួចផ្ដើម​សកម្មភាព​ចម្បង ៣ គឺ​៖ ព្រឹត្ដិការណ៍ និងការ​ប្រឹក្សា​យោបល់ ការ​ទទួល​ការ​ផ្គត់ផ្គង់​​ និង​ទីភ្នាក់ងារ​លក់កណ្ដាល ក៏ដូចជា​ផលិតផល​ផ្គត់ផ្គង់តាម​តម្រូវការ​ផង​ដែរ។

ទំនាក់ទំនង៖ http://www.brb-cambodia.com
None



អត្ថបទបន្ទាប់


ក្រុមហ៊ុន Century Pacific Food, Inc. ផ្តល់សិទ្ធិជូនក្រុមហ៊ុន VBSH Trading Co., ltd ធ្វើជាតំណាងចែកចាយផ្តាច់មុខនៅកម្ពុជា

ក្រុមហ៊ុន CPFI បានចុះកិច្ចព្រមព្រៀងផ្តល់សិទ្ធដល់ក្រុមហ៊ុន VBSH ជាដំណាងចែកចាយម៉ាកសញ្ញាផលិតផលទាំងនេះផ្តាច់មុខជាផ្លូវការ និងមានអជ្ញាប័ណ្ណត្រ…

ដំណើរកម្សាន្តមហាគ្រួសារ Ford ពេញដោយភាពសប្បាយរីករាយមិនអាចបំភ្លេចបាន

មហាគ្រួសារ Ford បានធ្វើដំណើរកម្សាន្តទៅកាន់ខេត្តពោធិ៍សាត់ ស្រុកវាលវែង ដែលនេះគឺជាដំណើរកម្សាន្តសម្រាប់អតិថិជន Ford តែម្តង គឺគ្រប់អតិថិជនរប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ