ផលិតផលខ្មែរអាចលក់នៅហាង 7-Elevenប្រទេសថៃ

ផលិតផលខ្មែរមានសង្ឃឹមនឹងអាចលក់បាននៅតាមហាង 7-Eleven ក្នុងប្រទេសថៃ?


ថ្នាក់ដឹកនាំជាន់ខ្ពស់នៃក្រុមហ៊ុន CP All Group បានបញ្ជាក់ប្រាប់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃថា ក្រុមហ៊ុន CP All សន្យាថា នឹងជួយសម្របសម្រួលជួយឲ្យផលិតផលខ្មែរ អាចដាក់លក់នៅតាមហាង 7-Eleven នៅក្នុងប្រទេសថៃបានកាន់តែច្រើនថែមទៀត។ ការអះអាងរបស់ថ្នាក់ដឹកនាំក្រុមហ៊ុន CP All យ៉ាងដូច្នេះ ធ្វើឡើងនៅក្រោយពេលដែលលោកបានជួបជាមួយនឹងខាងស្ថានទូតកម្ពុជាប្រចាំប្រទេសថៃ និង មានការស្នើសុំពីខាងកម្ពុជាផងដែរ។
ហាង 7-Eleven នៅប្រទេសថៃ
ដោយ

លោកូរសាក់ ឆៃរ៉ាស្មីសាក់ (Korsak Chairasmisak) អនុប្រធានជាន់ខ្ពស់ក្រុមហ៊ុន CP ALL Group បានលើកឡើងថា ថ្មីៗនេះ រូបលោកបានជួបជាមួយនឹងខាងឯកអគ្គរដ្ឋាទូតរបស់កម្ពុជាប្រចាំប្រទេសថៃ ដោយភាគីទាំងពីរបានពិភាក្សាគ្នាជាច្រើនអំពីការវិនិយោគផ្សេងៗ ដើម្បីជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ លោកបានបន្ថែមទៀតថា ពិតជាមានក្តីពេញចិត្តនិងស្វាគមន៍ជាខ្លាំង និង បានសន្យាជួយធ្វើឱ្យផលិតផលខ្មែរមានវត្តមាននៅតាមហាង 7-Eleven ក្នុងប្រទេសថៃផងដែរ។

ក្រុមហ៊ុន CP ALL Group គឺជាក្រុមហ៊ុនដែលទទួលបានអាជ្ញាបណ្ណ (License) ពីក្រុមហ៊ុនមេរបស់ហាង 7-Eleven នៅសហរដ្ឋអាមេរិក ដើម្បីប្រតិបត្តិការអាជីវកម្មហាងទំនិញនេះនៅប្រទេសថៃ ហើយក្រុមហ៊ុន CP All ក៏ទទួលបានអាជ្ញាបណ្ណសម្រាប់បើកហាង 7-Eleven នៅប្រទេសកម្ពុជាផងដែរ។ បច្ចុប្បន្ន ហាង 7-Eleven មានសាខាងជាង១ម៉ឺនកន្លែងនៅក្នុងប្រទេសថៃ ខណៈដែលនៅកម្ពុជាវិញមានជិត១០សាខាហើយ បន្ទាប់ពីបានបើកសាខាលើកដំបូងនៅកម្ពុជាកាលពីឆ្នាំ២០២១៕

អត្ថបទ សោម ស្រីពេជ្រ 

None



អត្ថបទបន្ទាប់


តើការផ្តល់ឥណទាន និងទទួលប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុឆ្នាំ២០២២ អាចស្ទុះងើបកម្រិតណា?

មន្ត្រីជាន់ខ្ពស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាបានគូសបញ្ចាក់ថា ការផ្តល់ប្រាក់កម្ចី និងទទួលប្រាក់បញ្ញើក្នុងវិស័យមីក្រូហិរញ្ញវត្ថុក្នុងរយៈពេលជាង៣ខ…

អ៊ុយក្រែនរងការខូចខាតហេដ្ឋារចនាសម្ព័ន្ធតម្លៃ៥០០ពាន់លានដុល្លារ ដោយសារសង្គ្រាមឈ្លានពានពីរុស្ស៊ី

ភាគីអ៊ុយក្រែនបាននិយាយថា ការឈ្លានពានរបស់រុស្ស៊ីបានធ្វើឱ្យខូចខាត និងបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធក្នុងប្រទេសអ៊ុយក្រែន រហូតដល់៣០% ដែលគិតជ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ