ការវិនិយោគកៅស៊ូ

ការវិនិយោគលើដំណាំកៅស៊ូ មិនមានស្ទុះ ដោយសារតែកត្តាតម្លៃមិនសូវល្អ នៅឆ្នាំ២០១៩នេះ


មន្ត្រីជាន់ខ្ពស់នៃអគ្គនាយកដ្ឋានកៅស៊ូបានអះអាងថា អាជីវកម្ម ផលិតកម្មដំណាំកៅស៊ូ រួមទាំងតម្លៃនៅតែមិនមានសន្ទុះនៅឡើយ នៅក្នុងរយៈពេល ៣ខែដំបូងឆ្នាំ២០១៩។ ពោលទាំង ផ្ទៃដីដាំដុះ ផលិត កម្ម និង ការនាំចេញ រួមជាមួយនឹងតម្លៃមិនសូវល្អនោះទេ។
ឧកញ៉ា ម៉ុង ឫទ្ធី ចុះ​ពិនិត្យ​មើល​សកម្មភាព​ចៀរ​ជ័រ​កៅស៊ូ នៅចម្ការ​របស់​លោក។ រូបភាពពី ហ្វេសប៊ុក
ដោយ

លោក ប៉ុល សុផា អគ្គយក​នៃអគ្គនាយកដ្ឋាន​កៅស៊ូ បានគូស​បញ្ជាក់ថា តាមការនិទស្សន៍​ចាប់ពី​ឆ្នាំ២០១៩ នេះទៅ ការវិនិយោគ​លើដំណាំកៅស៊ូ​មិនមាន​ស្ទុះគួរឲ្យចាប់​អារម្មណ៍​នោះឡើយ ដោយសារតែ​កត្តាតម្លៃ​មិនសូវល្អ និងផ្ទៃដី​ដែលអាច​ពង្រីកការដាំដុះបាន គឺមិនមានច្រើន​នោះឡើយ។ ប៉ុន្តែយ៉ាងណា​ក៏ដោយ លោក ប៉ុល សុផា បានបន្តថា ផលិតកម្ម​កៅស៊ូនេះ នៅតែបន្ត​កើនឡើង​ជាបន្តបន្ទាប់​រហូតដល់​ឆ្នាំ ២០២៥ តាមការប៉ាន់ស្មាន​ផលិតផលកៅស៊ូ​នេះអាចទាញ​យកផល​បានរហូតដល់ ៤៣ម៉ឺនតោន​ក្នុងមួយឆ្នាំៗ។

បើយោងទៅតាមលទ្ធផល​ការងាររបស់​អគ្គនាយកដ្ឋាន​កៅស៊ូ​ក្នុងរយៈពេល​ត្រីមាសទី ១ ដើមឆ្នាំ​២០១៩ នេះសម្រេច​បានជា​វិជ្ជមាន ដោយក្នុងនោះ មានផ្ទៃដីកៅស៊ូ​សរុប​បានកើន​រហូតដល់ ៤៣ ម៉ឺនហិកតា ដោយអាចទាញ​យកជ័រ​កៅស៊ូបាន​ជាង ២០ម៉ឺន​ហិកតា និងបាន​បញ្ចេញ​លក់សរុប​ប្រមាណ ជាង ៤,៨ ម៉ឺន​តោន។

ក៏ប៉ុន្តែអ្វីដែលគួរ​ឲ្យកត់សម្គាល់​បើតាមរបាយការណ៍​អគ្គនាយកដ្ឋាន​កៅស៊ូ​បង្ហាញថា តម្លៃកៅស៊ូ សម្រាប់​ខែមីនាកន្លងទៅ ១តោន គិត​ជាមធ្យមថ្លៃ ១.៣៦១ ដុល្លារ។

សូមជម្រាបដែរថា ការងារអាជីវកម្ម ផលិតកម្មកៅស៊ូនេះ គឺមានការអភិវឌ្ឍ​ដោយក្រុមហ៊ុន​រដ្ឋ ក្រុមហ៊ុន​ឯកជន និង ប្រជាពលរដ្ឋ ដែលក្នុងនោះ មានក្រុមហ៊ុន​វិនិយោគ​លើសម្បទានដី​សេដ្ឋកិច្ច និងចំការកៅស៊ូ​គ្រួសារ គិតជាផ្ទៃដីធ្វើ​ចំការ​កៅស៊ូ មានជាង ៣៨,៥ ម៉ឺនហិកតា ប្រមូល​ផលកៅស៊ូ​បាន ៤,១ ម៉ឺន​តោន និងបានលក់​ចេញ​ប្រមាណជាង ៤ ម៉ឺនតោន ខណៈចំការកៅស៊ូ កសិឧស្សាហកម្ម​ឯកជនវិញ គឺ មានផ្ទៃដីធ្វើ​ចំការកៅស៊ូ  ៥ម៉ឺនហិកតា ផលិតកៅស៊ូ​បាន ជាង ៧ពាន់តោន ដោយលក់ចេញ​បាន ៧,៧​ពាន់តោន និងចំការកៅស៊ូ​កសិឧស្សាហកម្ម​របស់រដ្ឋ គឺមានផ្ទៃដី​ចំការកៅស៊ូ ៨រយ​ហិកតា ទទួលផល​បាន ៩៦តោន និងបានលក់​ចេញ ៥០តោន៕

None



អត្ថបទបន្ទាប់


ឆ្នាំ ២០១៨ ពលករខ្មែរចំណាកស្រុក បានផ្ញើប្រាក់មកគ្រួសារ ជាង ២.៣០០ លានដុល្លារ

ប៉ុន្មានឆ្នាំចុងក្រោយរលកសញ្ញានៃការចាកចេញរបស់ពលករកម្ពុជា ទៅធ្វើការនៅក្រៅប្រទេសនៅតែបន្តការកើនឡើងដដែល បើទោះបីជាតម្លៃប្រាក់ឈ្នួលកម្លាំងពលកម្មក…

អ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិ អំពាវនាវឲ្យទម្លាក់ការចោទប្រកាន់ អតីតអ្នកសារព័ត៌មានវិទ្យុអាស៊ីសេរី

លោកស្រី រ៉ូណា ស្ម៊ីត អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកសិទ្ធិមនុស្សប្រចាំកម្ពុជា បានអំពាវនាវដល់រដ្ឋាភិបាលនៅថ្ងៃសុក្រនេ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ