ការចាក់វ៉ាក់សាំងកូវីដ-១៩

កម្ពុជាចាក់វ៉ាក់សាំងដល់ប្រជាជនបានជាង១០% នៃប្រជាជនសរុបហើយ ទោះបីករណីឆ្លងនៅបន្ដមានខ្ពស់


ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជាមិនទាន់ស្រាកស្រាន្តនៅឡើយទេ ដោយចំនួនអ្នកឆ្លងនៅតែរក្សាលេខបីខ្ទង់ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ ដែលបានធ្វើឲ្យចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជាសរុបបានកើនឡើងជិតដល់ជិត ២ម៉ឺននាក់ហើយ គិតត្រឹមថ្ងៃទី ៩ ឧសភា ឆ្នាំ២០២១ម្សិលមិញ ខណៈអ្នកស្លាប់ដោយសារជំងឺនេះបានឡើងដល់ជាង១០០នាក់ហើយ។ ដោយឡែក បើមើលទៅលើចំនួនអ្នកចាក់វ៉ាក់សាំងរួចមានចំនួនជាង១,៧លាននាក់ ដែលបាន​ចាក់ដូសទី១ គឺស្មើនឹងជាង១០ភាគរយនៃចំនួនប្រជាជនសរុប ខណៈដែល​អ្នកចាក់បាន២ដូសមានជាង​១លាន២សែននាក់។ នេះបើតាមតួលេខពីក្រសួងសុខាភិបាល។
ពលរដ្ឋកំពុងអង្គុយរងចាំការចាក់វ៉ាក់សាំង
ដោយ

តួលេខអ្នកជំងឺកូវីដ-១៩ នៅកម្ពុជានៅតែមានកំណើនខ្ពស់ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ប៉ុន្ដែ ​រាជរដ្ឋាភិបាល​​បាន​​មានការបន្ធូរបន្ថយ​ការបិទខ្ទប់​ជាងមុន លើកលែងតែ​តំបន់មានការផ្ទុះឆ្លងខ្លាំង គឺនៅបន្ដបិទខ្ទប់តឹងរឹងដដែល។ ជាក់ស្តែង តួលេខ កាលពីថ្ងៃទី ៩ ឧសភា ម្សិលមិញនេះ កម្ពុជារកឃើញអ្នក​ឆ្លងថ្មី​ចំនួន ៥២០នាក់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងកូវីដសរុបនៅកម្ពុជាកើនឡើងដល់ជិត​២ម៉ឺននាក់។

យើងសង្កេតឃើញថា ចំនួនអ្នកឆ្លងកូវីដ-១៩ នៅកម្ពុជាបានកើនឡើងយ៉ាងគំហុក បន្ទាប់ពីកម្ពុជាទទួល​រងនូវការឆ្លងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលបានអូសបន្លាយអស់រយៈពេលជាង​ពីរ​ខែកន្លងមក។ ក្នុងរយៈពេលជាងពីរខែនេះ​កម្ពុជាមានអ្នកឆ្លងកូវីដ-១៩ រហូតដល់ជាង១ម៉ឺន៨ពាន់នា​ក់​ឯណោះ។

ទន្ទឹមនឹងនេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នៅកម្ពុជាបានកើនឡើងដល់១២០នាក់ ខណៈអ្នក​ជំងឺ​ជាង១ម៉ឺន១ពាន់នាក់កំពុងសម្រាកព្យាបាល និងជាង៧ពាន់៦នាក់បានព្យាបាលជាសះស្បើយ។    

ទន្ទឹមនឹងដាក់ចេញវិធានការការពារ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ រាជរដ្ឋាភិបាល​កម្ពុជា​កំពុង​មមាញឹកជាមួយយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋដែលកំពុងរស់នៅ និងស្នាក់នៅ​ក្នុង​តំបន់ ដែលប្រឈមខ្ពស់ក្នុងការចម្លង និងឆ្លងជំងឺកូវីដ-១៩។

ជាក់ស្តែង គិតត្រឹមថ្ងៃម្សិលមិញ កម្ពុជាមានអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ សរុបជាង ១លាន៧១ម៉ឺន​នាក់ ក្នុងនោះអ្នកចាក់រួចពីរលើកមានចំនួនជាង១លាន១០ម៉ឺននាក់។ ដោយឡែកយុទ្ធនាការចាក់វ៉ាក់​សាំងជូនពលរដ្ឋរស់នៅតំបន់ក្រហមសម្រេចបានជាង ៥ម៉ឺន១នាក់។ បើគិតមកទល់ពេលនេះ កម្ពុជាមានវ៉ាក់សាំងកូវីដ-១៩ សរុបជាង៣លានដូសហើយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


សហភាពអឺរ៉ុប​យល់ព្រមលើ​កិច្ចសន្យា​ទិញវ៉ាក់សាំង Pfizer ប្រហែល ១,៨ពាន់លានដូស

ព័ត៌មាន
សហភាពអឺរ៉ុប នៅថ្ងៃសៅរ៍ ទី៨ ខែឧសភានេះ បាន​ឯកភាព​លើ​ការបន្ត​កិច្ចសន្យា​ដែលនឹង​បើក​ផ្លូវ​ដល់​ការទិញ​វ៉ាក់សាំង​កូវីដ-១៩ ដែល​ផលិត​ដោយ​…

កូរ៉េខាងត្បូង និងអ៊ីស្រាអែល នឹងចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយគ្នាឆាប់ៗនេះ

ព័ត៌មាន
ប្រទេសកូរ៉េខាងត្បូង និងចុះហត្ថលេខាលើកកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយនឹងប្រទេសអ៊ីស្រាអែលក្នុងសប្ដាហ៍នេះ ដែលនេះ គឺជាកិច្ចព្រមព្រៀងលើកដំបូង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ