ទិន្នផលវារីវប្បកម្មកម្ពុជា

ទិន្នផលវារីវប្បកម្មកម្ពុជាសម្រេចបានជិត៣ម៉ឺនតោន ធ្លាក់ចុះជាង៧៥% នៅឆមាសទី១ឆ្នាំ២០២២


វិស័យវារីវប្បកម្មរបស់កម្ពុជា នៅតែជួបប្រឈមនឹងបញ្ហាជាច្រើននៅមួយរយៈចុងក្រោយកន្លងមកនេះ ពិសេសអំឡុងពេលកូវីដ១៩តែម្ដង ដែលវាបានធ្វើឲ្យទិន្នផលនៃវិស័យនេះ ក៏មានការធ្លាក់ចុះច្រើនគួរឲ្យកត់សម្គាល់ដែរគិតមកទល់ពេលនេះ។ ជាក់ស្ដែង របាយការណ៍ប្រឆាំឆមាសទី១ របស់ធនាគារជាតិបានបង្ហាញថា ផលវារីវប្បកម្ម របស់កម្ពុជាសម្រេចបានត្រឹមតែជិត៣ម៉ឺនតោនប៉ុណ្ណោះ ធ្លាក់ចុះដល់ទៅជាង៧៥% បើទោះបីជា ផលនេសាទសមុទ្រកើនជិត១%ក្ដី។
ស្រះចិញ្ចឹមត្រី រូបភាព៖ សមាគមវារីវប្បកម្មកម្ពុជា

ទោះយ៉ាងណា មន្ត្រីផ្នែកជលផល​នៃក្រសួងកសិកម្ម​អះអាងថា តួលេខធ្លាក់ចុះនេះ គឺដោយសារតែនៅអំឡុងពេល៦ខែដំបូងនៅឆ្នាំនេះ ប្រជាពលរដ្ឋ​មានការប្រមូលផលត្រីយឺត ប៉ុន្ដែ រំពឹងថា នៅប៉ុន្មានខែទៅមុខនេះ ទិន្នផលត្រី​អាចនឹង​ប្រមូលផល​ច្រើនឡើងវិញ។

លោក ថាយ សុមុនី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផល បានអះអាងថា ផលវារីវប្បកម្មមានការថយចុះក៏ពិតមែន ប៉ុន្តែការថយចុះហាក់មិនមានតួរលេខច្រើន ដល់ទៅជាង ៧៥% ដូចរបាយការណ៍របស់​ធនាគារជាតិនោះទេ។ លោក ថាយ សុមុនី ពន្យល់ថា ការប្រមូលផលរបស់កសិដ្ឋា្ននចិញ្ចឹមត្រីនីមួយៗ​មានកម្រិតដោយមិនបានប្រមូលផលម្ដងទាំងអស់នោះទេ ដោយកសិដ្ឋានខ្លះត្រី​មិនទាន់ធំអាចប្រមូលផលបានជាដើម។ ទោះយ៉ាងណា​ រហូតដល់ដាច់ឆ្នាំ ២០២២ ទើបគេអាច​ធ្វើការបូកសរុបតួលេខ​ជាក់លាក់បាន ហើយរំពឹងថា ការប្រមូលផល​ត្រីនឹងមានច្រើនឡើងវិញ។

ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផលរូបនេះ​បានបញ្ជាក់ថា ចំពោះ​ទីផ្សារត្រីនៅពេលបច្ចុប្បន្នវិញ ហាក់មានការប្រែប្រួលតិចតួច តែ​មានភាពល្អប្រសើរជាងមុនអំឡុងពេលជំងឺកូវីដ១៩ រីករាលដាលធ្ងន់ធ្ងរ ពោលគឺបច្ចុប្បន្នមានការបើកសេដ្ឋកិច្ចឡើងវិញគ្រប់វិស័យ ជាក់ស្តែងដូចជាបើកឲ្យមាននូវពិធីមង្គលការ ពិធីបុណ្យ ពិធីជប់លៀងនានាជាដើម ដែលធ្វើឲ្យមានតម្រូវការត្រីកើនឡើងវិញ ដែលធ្វើឲ្យអ្នកចិញ្ចឹមមានឱកាសចំណញឡើងវិញ បើទោះបីជាពេលកន្លងមក មានជួបនូវបញ្ហាខាតបង់នានា ដោយសារស្ទះត្រីក៏។ ទោះយ៉ាងណា លោក ថាយ សុមុនី គូសបញ្ជាក់ថា នៅពេលបច្ចុប្បន្ន តម្លៃចំណីត្រីមានការកើនឡើង តម្លៃប្រេងក៏មានការកើនឡើង ដែលធ្វើឲ្យប៉ះពាល់ដល់កំណើន ការផលិតរបស់វារីវប្បកម្មផងដែរ។ ​

លោក រ៉េន គឹមអុល អ្នកចិញ្ចឹមត្រី នៅក្នុងខេត្តកំពង់ចាម បានបញ្ជាក់ឲ្យដឹងថា ​ទីផ្សារត្រីនៅពេលបច្ចុប្បន្នហាក់មានតម្លៃទាប ដោយសារមានត្រីនាំចូលពីខាងក្រៅប្រទេសច្រើន ហើយមានតម្លៃថោកជាងត្រីក្នុងស្រុកផងដែរ ដែលធ្វើឲ្យទីផ្សារត្រី​ក្នុងស្រុក​មិនអាចកើនតម្លៃបាន។ ទីផ្សារត្រីមានតម្លៃទាបថេរ ដោយត្រីប្រាមានតម្លៃ ៤៣០០ រៀលក្នុងមួយគីឡូក្រាម ត្រីពោមានតម្លៃប្រមាណ ៨.៥០០រៀលក្នុងមួយគីឡូក្រាម។ ស្របពេលតម្លៃត្រីនៅមានទាប លោក រ៉េន គឹមអុល គូសបញ្ជាក់ថា ចំណីត្រីវិញកាន់តែមានតម្លៃខ្ពស់ទៅៗ ដោយកន្ទួកក្នុងមួយបេ កាលពីមុនមានតម្លៃត្រឹមតែ ៥ម៉ឺនរៀលឡើងដល់ទៅជាង ៧ម៉ឺនរៀលក្នុងមួយបេ។

ជុំវិញរឿងការចិញ្ចឹមត្រីនេះដែរ លោក ចាន់ សីហា អ្នកនាំពាក្យធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានបញ្ជាក់ឲ្យដឹងផងដែរថា ការផ្តល់កម្ចីឥណទានក្នុងវិស័យចិញ្ចឹមត្រីនេះ ​គឺមានភាគរយខ្ពស់គួរសមផងដែរ បន្ទាប់ពីការចិញ្ចឹមសត្វ ហើយគម្រោងកម្ចីក្នុងវិស័យចិញ្ចឹមត្រីនេះ គឺជាគម្រោងពិសេសមួយរបស់រាជរដ្ឋាភិបាលផងដែរ។ លោកបន្ថែមថា ចំពោះការផ្តល់កម្ចីឥណទាននេះ មកទល់ពេលបច្ចុប្បន្នហាក់មិនមានអ្វីប្រែប្រួលនោះទេ ដោយសារតែការការផ្តល់កម្ចីឥណទាននេះ មានរយៈពេលយូររហូតដល់រយៈពេល២ឆ្នាំឯណោះ ដូចនេះទុនបង្វិលដែលអ្នកចិញ្ចឹមត្រីបានខ្ចី គឺអាចនៅប្រីប្រាស់ទុនទាំងនោះជាបន្ត​បន្ទាប់បាន ហើយខាងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មនៅតែបន្តជួយគាំទ្រពួកគាត់ ដើម្បីឲ្យពួកគាត់​មានអាជីវកម្មមួយដែលពិតប្រាកដ ដែលនេះជាគោលនបាយចម្បងរបស់ធានាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម។

សូមបញ្ជាក់ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយនិងដ្ឋបាលជលផល នៅតែបន្តជំរុញការបង្រៀននូវបច្ចេកទេសក្នុងការចិញ្ចឹមត្រី និងការសម្របសម្រួល ដោយសហការជាមួយសមាគមវារីវប្បករកម្ពុជា ក្នុងការពង្រឹងដល់អ្នកចិញ្ចឹមត្រី​ទ្រង់ទ្រាយ មធ្យម និងធំ ឲ្យស្វែងយល់ពីទីផ្សារ ពោលគឺអ្នកផលិត និងអ្នកទិញត្រូវមានការសហការជាគ្នា។ មិនតែប៉ុណ្ណោះ កន្លងមក ​រដ្ឋបាល​ជលផល ក៏ដូចជាវារីវប្បករកម្ពុជាបានជំរុញ​ឲ្យអ្នកចិញ្ចឹមត្រីមានឱកាស ក្នុងការទទួលនូវឥណទាន​សម្រាបធ្វើវារីវប្បកម្ម ពីធានាគារអភិវឌ្ឍជនបទ និងកសិកម្ម ក្នុងកម្រិតអត្រាការប្រាក់ល្អ ដើម្បីបន្តជំរុញការចិញ្ចឹមត្រីនេះផង។ នេះបើតាម​ការអះអាង​របស់ លោក ថាយ សុមុនី ប្រធាន​នាយកដ្ឋាន​អភិវឌ្ឍន៍​វារីវប្បកម្ម​នៃ​រដ្ឋបាល​ជលផល៕




អត្ថបទបន្ទាប់


ក្រសួងអប់រំ យុវជន និងកីឡា និង ក្រុមហ៊ុន ប៉េង ហួត គ្រុប នាំយកវគ្រឿងឧបភោគបរិភោគ សម្ភារសិក្សា និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ឧបត្ថម្ភដល់វិទ្យាល័យអប់រំពិសេសកំពង់ចាម

ចាប់តាំងពីមានឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការផ្អាកដំណើរការសាលារៀន សិស្សមិនបានទទួលទានអាហារពេលព្រឹកដែលមានជីវជាតិទៀតទេ។ បញ្ហានេះបានជះ…

មានប្រាក់ជាង ១០ម៉ឺនដុល្លារ ចង់ទិញផ្ទះស្ថិតក្នុងទីប្រជុំជន គួររកនៅឯណាបាន ហើយមិនខកបំណង?

ទន្ទឹមនឹងការអភិវឌ្ឍគេហដ្ឋានបែបប្រណីតៗ ស្កឹមស្កៃលំដាប់ខ្ពស់ គេហដ្ឋានដែលមានតម្លៃសមរម្យ និងទំហំតូចល្មមនៅតែជាតម្រូវការដ៏ពេញនិយមរបស់ប្រជាពលរដ្ឋ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ