ការនាំចេញកម្ពុជាទៅថៃធ្លាក់ចុះ

ការនាំចេញរបស់កម្ពុជាទៅថៃធ្លាក់ចុះ២៨% ខណៈនាំចូលពីថៃកើន ១៤% នៅ៩ខែឆ្នាំនេះ


នៅ៩ខែក្នុងឆ្នាំ២០២១ ការនាំចេញរបស់កម្ពុជាកាន់ទៅប្រទេសក្បែរខាងមួយនេះសម្រេចបានតែប្រមាណ ៦៨៧លានដុល្លារតែប៉ុណ្ណោះ ធ្លាក់ចុះរហូតដល់២៨% បើធៀបនឹងរយៈ ពេលដូចគ្នាកាលពីឆ្នាំមុខ។ ប៉ុន្តែការនាំចូលទំនិញពីថៃមកកម្ពុជានៅតែរក្សាបានកំណើន១៤% ជាមួយទំហំទឹកប្រាក់ជាង៥ពាន់៦រយលានដុល្លារ។ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរនៅ៩ខែក្នុងឆ្នាំនេះ មានទំហំជិត៦ពាន់លានដុល្លារ កើនឡើង១៨% បើធៀបនឹង៩ខែកាលពីឆ្នាំ២០២០។ នេះបើតាម ទិន្នន័យពីនាយកដ្ឋានគយថៃ។
ការនាំចេញរបស់កម្ពុជាទៅថៃធ្លាក់ចុះ
ដោយ

ទិន្នន័យពីនាយកដ្ឋានគយថៃបានបង្ហាញឲ្យឃើញថា ការនាំចេញទំនិញពីកម្ពុជាទៅកាន់ទីផ្សារថៃ នៅ៩ក្នុងឆ្នាំ២០២១ សម្រេចបាន៦៨៧លានដុល្លារ ធ្លាក់ចុះ២៨% បើធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំមុខ ដែលមានទឹកប្រាក់ចំនួន៩៥៨លានដុល្លារ។ ប៉ុន្តែបើយើងមើលទៅលើតួលេខនាំចូលពីថៃមកកម្ពុជាវិញ គឺនៅតែបង្ហាញសញ្ញាវិជ្ជមាន ជាមួយទំហំទឹកប្រាក់ជាង៥ពាន់២រយលានដុល្លារកើនឡើង១៤% បើធៀបនឹង៩ខែកាលពីឆ្នាំ២០២០ ដែលមានតែជាង៤ពាន់៦រយលានដុល្លារ តែប៉ុណ្ណោះ។ 

ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅ៩ខែក្នុងឆ្នាំ២០២១ មានទំហំជាង៥ពាន់៩រយលានដុល្លារមានការកើនឡើង១៨% បើធៀបនឹងទំហំពាណិជ្ជកម្មនៅ៩ខែកាលពីឆ្នាំ២០២០ ដែលសម្រេចបានប្រមាណ៥ពាន់លានដុល្លារតែប៉ុណ្ណោះ។ ដោយឡែកបើយើងក្រឡេកមកមើលទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរនៅក្នុងខែកញ្ញា សម្រេចបាន៧៣២លានដុល្លារ កើនឡើង៤៨% បើធៀបនឹង៤៩៥លានដុល្លារកាលពីឆ្នាំមុន។ 

បើតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយថៃខាងលើ មុខទំនិញដែលកម្ពុជានាំចេញទៅថៃ រួមមានផលិតផលវាយនភណ្ឌ កសិផល ត្បូងថ្មមានតម្លៃ វត្ថុធាតុដើម និងប្រភេទពាក់កណ្តាលសម្រេច ខណៈកម្ពុជានាំចូលទំនិញពីថៃវិញរួមមានថាមពល ត្រី សាច់ រថយន្ត ជីសរីរាង្គ ស៊ីម៉ង់តិ៍ គ្រឿងឧបភោគ-បរិភោគ គ្រឿងសំអាង និងសម្ភារៈសំណង់៕

None



អត្ថបទបន្ទាប់


ក្រសួងសុខាភិបាលកម្ពុជា អនុញ្ញាឲ្យប្រើប្រាស់វ៉ាក់សាំង Covaxin របស់ឥណ្ឌាក្នុងក្របខណ្ឌបន្ទាន់

ក្រសួងសុខាភិបាលកម្ពុជា នៅថ្ងៃទី ៥ខែវិច្ឆកានេះ បានប្រកាសអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងឈ្មោះ កូវ៉ាក់ស៊ីន(Covaxin) របស់ឥណ្ឌាក្នុងក្របខណ្ឌបន្ទា…

វីឡាទោលប្រណីត ១៥ម៉ឺនដុល្លារ ក្នុងតំបន់ផ្លូវជាតិលេខ៦អា

គម្រោង​អភិវឌ្ឍន៍​លំនៅដ្ឋាន​ដ៏​ធំមួយ​នៅ​ក្នុង​តំបន់​ផ្លូវជាតិលេខ ៦អា ដែល​កំពុង​ទទួល​បាន​ការចាប់​អារម្មណ៍​និង​គាំទ្រពី​សំណាក់​អតិថិជន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ