កម្ពុជា ប្រកាសបើកប្រទេសឡើងវិញ

សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា ប្រកាសបើកប្រទេសឡើងវិញលើគ្រប់វិស័យចាប់ពីថ្ងៃទី០១វិច្ឆិកាតទៅ


នៅទីបំផុត កម្ពុជាសម្រេចបើកប្រទេសឡើងវិញលើគ្រប់វិស័យ និង ការរស់នៅជាមួយកូវីដ-១៩ តាមបែបគន្លងថ្មី ចាប់ពីថ្ងៃទី១ ខែ វិច្ឆិកា នេះតទៅ បន្ទាប់ពីអាក់ខានដោយសារការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ អស់រយៈពេលជិត ២ឆ្នាំកន្លងមកនេះ។
សម្តេចតេជោ ហ៊ុន សែន នៅក្នុងកម្មវិធីបិទយុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ-១៩ សម្រាប់អ្នកមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់ក្មេងអាយុ៥ឆ្នាំ

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា កម្ពុជា សម្រេចបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ ក្រោយពេលដែលកម្ពុជាសម្រេចបាន ១០០ភាគរយ នៃ ផែនការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនពលរដ្ឋកម្ពុជា ដែលមានអាយុចាប់ ១៨ឆ្នាំ ឡើងទៅ ខណៈដែលបច្ចុប្បន្នអត្រានៃការចាក់វ៉ាក់សាំងនៅកម្ពុជា គឺមានខ្ពស់ជាងគេបំផុតធៀបនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅតំបន់អាស៊ាន។

ថ្លែងនាឱកាសបិទយុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជុំទី១ សម្រាប់កុមារមានអាយុ ៦ឆ្នាំឡើង និងបើកយុទ្ធនាការចាក់សម្រាប់​ក្មេងអាយុ ៥ឆ្នាំ នៅថ្ងៃទី១ ខែវិច្ឆិកា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ចាប់ពីថ្ងៃនេះ កម្ពុជា ចាប់ផ្ដើមបើកដំណើរការប្រទេស​ពេញលេញឡើងវិញ​លើគ្រប់វិស័យ និងការរស់នៅ​​ជាមួយ​កូវីដ១៩ តាមគន្លងថ្មី។ ការប្រកាស​បើក​សេដ្ឋកិច្ច និងសង្គមឡើងវិញ​ បន្ទាប់ពីសម្ដេច ហ៊ុន សែន បានសង្កេតឃើញថា នៅតាម​ដងផ្លូវ និងហាងនីមួយៗ សុទ្ធតែមាន​មនុស្ស​ពាសពេញ។ ជុំវិញ​ការបើកប្រទេសឡើងវិញនេះដែរ ត្រូវបានសម្ដេច ហ៊ុន សែន សង្កត់ធ្ងន់បែបនេះ កម្ពុជា មិនមែនបើកប្រទេសដោយប្រថុយប្រថានឡើយ ពោលគឺបើកដោយការទទួលខុសត្រូវខ្ពស់។

គួរបញ្ជាក់ថា ថ្មីៗនេះ  រាជរដ្ឋាភិបាលកម្ពុជា ក៏មានផែនការបើកប្រទេសទទួល​ទេសចរអន្តរជាតិ​ចាក់វ៉ាក់សាំងរួច ចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខតទៅផងដែរ។ ក៏ប៉ុន្តែ ក្រោយកម្ពុជា សម្រេចផែនការ ១០០ភាគរយ នូវផែនការចាក់វ៉ាក់សាំងជូនពលរដ្ឋ ដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្រេចបើកប្រទេសឡើងវិញ ចាប់ពីថ្ងៃទី១ ខែវិច្ឆិកា នេះតទៅ។ ទន្ទឹមនោះ សម្ដេច ហ៊ុន សែន បានគូសបញ្ជាក់ថា​ ផែនការចាក់វ៉ាក់សាំង​របស់​កម្ពុជា នាពេលនេះ គឺបានបង្ហាញពី​ភាពជោគជ័យ​ដ៏ធំបំផុត​សម្រាប់​កម្ពុជា ក្នុងការទប់ស្កាត់​និងប្រយុទ្ធប្រឆាំងកូវីដ-១៩។ ជាមួយគ្នានេះ សម្ដេច​ ហ៊ុន សែន ក៏បានជំរុញ និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជា ដើរកម្សាន្តនៅតាមតំបន់រមណីយដ្ឋាននានា ទូទាំងប្រទេស ដើម្បីចូលរួមស្ដារវិស័យទេសចរណ៍ និងសង្គម សេដ្ឋកិច្ចឡើងវិញ។

យោងតាមរបាយការណ៍របស់ក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌសរុបទូទាំងប្រទេសកម្ពុជា សរុប ជាង ១៣លាននាក់ហើយ ដែលបានចាក់វ៉ាក់សាំងបង្ការកូវីដ-១៩ ខណៈប្រជាពលរដ្ឋ កម្ពុជា សរុបមានប្រមាណ ១៦លាននាក់៕

None



អត្ថបទបន្ទាប់


ធនាគារ អេស៊ីលីដា ៖ «អតិថិជនរីកចម្រើន ធនាគាររីកចម្រើន យើងរីកលូតលាស់ជាមួយគ្នា !»

អេស៊ីលីដា គឺ​ជា​ធនាគារ​ពាណិជ្ជ​ខ្មែរ​ឈាន​មុខ​មួយ​នៅ​កម្ពុជា ដែល​មាន​ទស្សនៈ​និង​បេសកកម្ម ក្នុងការផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​ល្អ​បំផុត ជូ…

ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-កូរ៉េខាងត្បូងកើនជាង ១១% នៅ៩ខែឆ្នាំ២០២១

នៅ៩ខែឆ្នាំនេះ ទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានទំហំទឹកប្រាក់ជិត ៦០០លានដុល្លារកើនឡើងជាង ១១% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ប៉ុ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ