វិស័យអចលនទ្រព្យ

តើវិស័យអចលនទ្រព្យកម្ពុជា ត្រូវចាយពេលប៉ុន្មានឆ្នាំទៀត ទើបអាចវិលមករកប្រក្រតីភាពឡើងវិញ?


មកទល់ពេលនេះចរន្តទិញលក់ក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា ពុំទាន់មានសកម្មភាពផុសផុលដូចមុនពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩ នៅឡើយទេ បន្ទាប់ពីវិស័យដែលជាជន្ទល់សេដ្ឋកិច្ចដ៏សំខាន់មួយនេះបានរងផលប៉ះពាល់យ៉ាងដំណំដោយសារវិបត្តិកូវីដ-១៩ និងបញ្ហាសកលនានា។ តែយ៉ាងណាអ្នកជំនាញក្នុងវិស័យនេះ អះអាងថា នៅឆ្នាំ២០២៤នេះ វិស័យអចលនទ្រព្យនៅកម្ពុជា មានសកម្មភាពល្អជាងឆ្នាំមុន។ តើវិស័យអចលនទ្រព្យកម្ពុជា ត្រូវចាយពេលប៉ុន្មានឆ្នាំទៀត ទើបអាចវិលមករកប្រក្រតីភាពឡើងវិញ?
វិស័យអចលនទ្រព្យ
ដោយ

លោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ចាត់ទុកឆ្នាំនេះ គឺជាឆ្នាំចាប់ផ្តើម នៃការងើបឡើងវិញរបស់វិស័យអចលនទ្រព្យកម្ពុជា បន្ទាប់ពីវិស័យនេះបានជួបវិបត្តិធ្ងន់ធ្ងរដោយសារការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។ ទោះបីមកទល់ពេលនេះ វិស័យអលចនទ្រព្យនៅតែបន្តដើរអូសជើង និងមិនទាន់ងើបចេញពីសន្លប់យ៉ាងណាក្តី តែអ្នកជំនាញរូបនេះវាយតម្លៃថា នៅក្នុងរយៈពេល៤ឆ្នាំខាងមុខ ពោលគឺនៅអំឡុងឆ្នាំ២០២៨ វិស័យដែលធ្លាប់ជាជន្ទល់គាំទ្រកំណើនសេដ្ឋកិច្ចដ៏សំខាន់របស់កម្ពុជាមួយនេះ អាចនឹងវិលមករកប្រក្រតីភាពឡើងវិញដូចឆ្នាំ២០១៩ ដែលជាពេលមិនទាន់ផ្ទុះវិបត្តិកូវីដ-១៩។

​ជាការកត់សម្គាល់របស់អ្នកជំនាញរូបនេះ វិស័យអចលនទ្រព្យអាចមានភាពល្អប្រសើរ ឬមិនល្អប្រសើរវាអាចអាស្រ័យលើការប្រែប្រួលស្ថានភាពសេដ្ឋកិច្ច និងស្ថានភាពនយោបាយភូមិសាស្ត្ររបស់ពិភពលោក ពោលគឺប្រសិនបើស្ថានភាពសេដ្ឋកិច្ចបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នោះ ចង់ ឬមិនចង់វិស័យអចលនទ្រព្យកម្ពុជា ក៏អាចបន្តស្ថិតក្នុងភាពមិនច្បាស់លាស់នៃការងើបឡើងវិញទៅតាមនឹងដែរ។ ជាក់ស្តែងនៅពេលសេដ្ឋកិច្ចពិភពលោកធ្លាក់ក្នុងវិបត្តិកាលពីអំឡុងឆ្នាំ២០០៨ វិស័យអចលនទ្រព្យនៅលើពិភពលោក រួមទាំងកម្ពុជា បានដាំក្បាលចុះយ៉ាងគំហុក តែ៤ឆ្នាំក្រោយមកវិស័យនេះបានរើបឡើងវិញគួរឱ្យកត់សម្គាល់។

​បើតាមការអះអាងរបស់លោក សន សៀប បើទោះបីជាទីផ្សារអចលនទ្រព្យកម្ពុជា បច្ចុប្បន្នហាក់មិនទាន់ងើបឡើងវិញដូចមុនពេលមិនទាន់មានវិបត្តិកូវីដ-១៩ យ៉ាងណាក្តី ប៉ុន្តែលោកសង្កេតឃើញថា នៅក្នុងរយៈពេល៦ខែដំបូងឆ្នាំ២០២៤នេះ ចរន្តទិញលក់នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជាហាក់មានសកម្មភាពល្អប្រសើរ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣៕

អត្ថបទ៖ បូ ដូឡា​

None



អត្ថបទបន្ទាប់


អ្នកជំនាញព្រមានថា សេដ្ឋកិច្ចអាម៉េរិកនឹងធ្លាក់ចូលក្នុងវិបត្តិក្នុងពេលដ៏ខ្លីខាងមុខ ហើយការបញ្ចុះអត្រាការប្រាក់ពីរបីលើកនឹងមិនអាចរារាំងវិបត្តិនេះបានឡើយ

ក្រុមហ៊ុនស្រាវជ្រាវការវិនិយោគ BCA Research ដែលមានការិយាល័យកណ្ដាលនៅប្រទេសកាណាដា បានប្រមើលឃើញ និងព្រមានថា សេដ្ឋកិច្ចរបស់សហរដ្ឋអាម៉េរិក …

តើវិស័យ SME បានហែលឆ្លងបញ្ហាអ្វីខ្លះ ហើយអ្វីដែលនៅតែជាបញ្ហាប្រឈមសម្រាប់វិស័យនេះ?

រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកវិស័យសហគ្រាសធុនតូច និងមធ្យម(SME) គឺជាវិស័យអាទិភាពមួយ ដែលជាឆ្អឹងខ្នងក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចជាតិ លើ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ