វិស័យអចលនទ្រព្យ

តើវិស័យអចលនទ្រព្យកម្ពុជា មានការប្រែប្រួលយ៉ាងណានៅក្នុងរយៈពេល៣ខែកន្លងមកនេះ?


វិស័យអចលនទ្រព្យកម្ពុជា បានរងភាពរង្គោះរង្គើយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារការជះឥទ្ធិពលនៃជំងឺកូវីដ-១៩ បញ្ហាសង្គ្រាម និងបញ្ហាសេដ្ឋកិច្ចសកលជាដើម។ តើក្រុមអ្នកជំនាញមានការវាយតម្លៃបែបណាចំពោះស្ថានភាពវិស័យអចលនទ្រព្យកម្ពុជា នៅក្នុងរយៈពេល៣ខែដំបូងដើមឆ្នាំ២០២៥នេះ ហើយអនុវិស័យអចលនទ្រព្យណាខ្លះ ដែលមានការកម្រើកឡើងវិញ?
វិស័យអចលនទ្រព្យ
ដោយ

ឧកញ៉ា សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានគូសបញ្ជាក់ថា ទីផ្សារទិញលក់ក្នុងវិស័យអចលនទ្រព្យនៅក្នុងរយៈពេល៣ខែ ឆ្នាំ២០២៥ នេះ ហាក់មានកំណើនវិជ្ជមានច្រើន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ប៉ុន្តែសម្រាប់តម្លៃអចលនទ្រព្យវិញហាក់ពុំមានការប្រែប្រួលគួរឱ្យកត់សម្គាល់នោះទេ ពោលគឺស្ថិតក្នុងតម្លៃទាបនៅឡើយ។

បើតាមការបញ្ជាក់របស់ប្រធានសមាគមរូបនេះ ទីផ្សារទិញលក់អចលនទ្រព្យដែលមានសញ្ញាល្អប្រសើរនៅដើមឆ្នាំ២០២៥នេះ មានដូចជាទីផ្សារខុនដូរ និងទីផ្សារលំនៅឋាន ដែលមានតម្លៃក្នុងរង្វង់១០ ទៅ២០ម៉ឺនដុល្លារ។ ឧកញ៉ា សន សៀប បានចាត់ទុកទីផ្សារអចលនទ្រព្យដែលបម្រើដល់វិស័យឧស្សាហកម្ម គឺជាទីផ្សារដែលមានភាពរឹងមាំល្អជាងគេនាពេលបច្ចុប្បន្ននេះ ដោយសារមានតម្រូវការច្រើនលើការបើករោងចក្រសហគ្រាស តំបន់ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិសេសជាដើម ពិសេសទីតាំងនៅក្នុងខេត្តដែលមានកំពង់ផែតែម្តង។ ទន្ទឹមនេះ សម្រាប់អចលនទ្រព្យដែលបម្រើដល់វិស័យកសិកម្ម ក៏មានសញ្ញាវិជ្ជមានផងដែរ នៅដើមឆ្នាំនេះ។ យ៉ាងណាមិញសម្រាប់អចលនទ្រព្យដែលនៅបន្តរងផលលំបាករួមមានប្រភេទបុរីលំនៅឋាន អគារការិយាល័យ និងអគារពាណិជ្ជកម្មជាដើម។

​​ជាមួយគ្នានេះ ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន CPL បានគូសបញ្ជាក់ថា ចរន្តទិញលក់អចលនទ្រព្យនៅដើមឆ្នាំ២០២៥នេះ ពិតជាបានបញ្ហាញសញ្ញាល្អប្រសើរច្រើនបើធៀបនឹងឆ្នាំមុន ពិសេសសម្រាប់អ្នកដែលយល់ច្បាស់អំពីតម្លៃលក់ក្នុងទីផ្សារអចលនទ្រព្យបច្ចុប្បន្នតែម្តង​។ ជាក់ស្តែង សម្រាប់ក្រុមហ៊ុន CPL គឺមានអតិថិជនច្រើនបានមកទទួលសេវាកម្មទិញលក់អចលន្រព្យ ជាមួយនឹងគម្រោងធំៗ នៅក្នុងវិស័យឧស្សាហកម្ម ពីសំណាក់វិនិយោគិនបរទេស ដូចជាចិន និងអឺរ៉ុប។

​តាមរយៈស្ថានភាពល្អប្រសើររបស់វិស័យអចលនទ្រព្យកម្ពុជា នៅដើមឆ្នាំនេះ ក្រុមអ្នកជំនាញមានក្តីរំពឹងខ្ពស់ និងជឿជាក់ថា វិស័យអចលនទ្រព្យកម្ពុជា នៅក្នុងឆ្នាំ២០២៥នេះ នឹងកាន់តែមានភាពល្អប្រសើរថែមទៀត ដ្បិតថា អ្នកដែលមកវិនិយោគក្នុងវិស័យអចលនទ្រព្យកម្ពុជា នៅឆ្នាំនេះ សុទ្ធសឹងតែជាអ្នកដែលមានតម្រូវការពិតប្រាកដ៕




អត្ថបទបន្ទាប់


ក្រោយបង្រួមក្រសួង រដ្ឋាភិបាលវៀតណាមដាក់គោលដៅកាត់បន្ថយចំនួនមន្ត្រីរាជការឱ្យបាន៧០ម៉ឺននាក់បន្ថែមទៀត

ការធ្វើកំណែទម្រង់តាមអភិក្រមបង្រួមដើម្បីពង្រឹងរបស់វៀតណាម កំពុងដើរទៅមុខក្នុងផែនការកាត់បន្ថយបុគ្គលិក១០ម៉ឺននាក់ឲ្យបានមុនខែសីហា មុនឈានទៅដល់…

តើលោក ដូណាល់ ត្រាំ អាចរក្សាអំណាចជាប់ដែរឬទេ ក្រោយពលរដ្ឋផ្ទុះបាតុកម្មស្ទើរពេញផ្ទៃប្រទេសប្រឆាំងនឹងរូបលោក?

បាតុកររាប់ម៉ឺននាក់ បានប្រមូលផ្តុំគ្នានៅវ៉ាស៊ីនតោន ឌីស៊ី និងទីក្រុងផ្សេងៗទៀត កាលពីថ្ងៃទី៥ ខែមេសា ខណៈដែលបាតុកម្មបានផ្ទុះឡើងនៅប្រមាណ១,២០…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ