ទំហំជួញដូរភាគហ៊ុននៅកម្ពុជា

មេផ្សារមូលបត្រកម្ពុជារមពឹងថា ទំហំជួញដូរភាគហ៊ុននៅកម្ពុជាកើនដល់១លានដុល្លារក្នុង១ថ្ងៃនៅឆ្នាំក្រោយ


ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាសង្ឃឹមខ្ពស់ថា ទីផ្សារជួញដូរភាគហ៊ុននៅកម្ពុជានឹងអាចកើនដល់ទំហំ១លានដុល្លារក្នុង១ថ្ងៃនៅឆ្នាំ២០២៣ ខាងមុខ ក្រោយពីរំពឹងទទួលបានក្រុមហ៊ុនបញ្ជីមួយបន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំ២០២២ ខណៈបច្ចុប្បន្នការជួញដូរភាគហ៊ុនជាមធ្យមមានទំហំប្រមាណ៦០ម៉ឺនដុល្លារក្នុង១ថ្ងៃ។
មេផ្សារមូលបត្រកម្ពុជារមពឹងថា ទំហំជួញដូរភាគហ៊ុននៅកម្ពុជាកើនដល់១លានដុល្លារក្នុង១ថ្ងៃនៅឆ្នាំក្រោយ
ដោយ

ការដាក់ក្តីរំពឹងបែបនេះ ធ្វើឡើងក្រោយផ្សារមូលបត្រកម្ពុជាទទួលបានអ្នកស្នើសុំបើកគណនីជួញដូរភាគហ៊ុនជាង២ពាន់នាក់ត្រឹមរយៈពេល៣ថ្ងៃក្នុងពិធីពិព័រណ៍ភាគហ៊ុនកម្ពុជាកាលពីពេលថ្មីៗ និងស្របពេលដែលទីផ្សារភាគហ៊ុនកម្ពុជានៅតែមានសក្ដានុពលខ្ពស់សម្រាប់ការវិនិយោគ និងការចុះបញ្ជីបោះផ្សាយលក់មូលបត្រ។ ផ្សារភាគហ៊ុនមិនត្រឹមតែជាប្រភពទុន និងប្រាក់ចំណេញសម្រាប់អ្នកវិនិយោគនោះទេ ថែមទាំងជាវិស័យ ដែលរួមចំណែកជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាផងដែរ។

ឯកឧត្តម ហុង សុហួរ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកផ្សារមូលបត្រកម្ពុជាបានបង្ហាញក្តីរំពឹងខ្ពស់ចំពោះភាពរីកចម្រើននៃវិស័យផ្សារមូលបត្រនៅកម្ពុជានាពេលអនាគត។ ឯកឧត្តមរំពឹងថា ទំហំជួញដូរភាគហ៊ុនក្នុងផ្សារមូលបត្រកម្ពុជានឹងអាចកើនដល់១លានដុល្លារក្នុង១ថ្ងៃនៅត្រឹមឆ្នាំ២០២៣ បន្ទាប់ពីទទួលបានការជួញដូរប្រមាណ៦០ម៉ឺនដុល្លារក្នុង១ថ្ងៃនៅឆ្នាំ២០២២ នេះ។ ការរំពឹងបែបនេះធ្វើឡើងក្រោយផ្សារមូលបត្រកម្ពុជាទើបទទួលបានការចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុលពីក្រុមហ៊ុនរ៉ូយ៉ាល់ រេលវេ កាលពីថ្ងៃទី៣១ ខែតុលា ជាមួយការរំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី១បន្ថែមទៀតនៅត្រឹមដំណាច់ឆ្នាំ២០២២។

ម្យ៉ាងទៀត ឯកឧត្តម មើលឃើញពីសន្ទុះនៃចំនួនអ្នកបើកគណនីជួញដូរថ្មីមានការកើនឡើងខ្លាំងនៅប៉ុន្មានថ្ងៃចុងក្រោយ។ ជាក់ស្តែងក្នុងកម្មវិធីពិព័រណ៍ផ្សារភាគហ៊ុនកម្ពុជា និងពិព័រណ៍ការងារកាលពីពេលថ្មីៗផ្សារមូលបត្រកម្ពុជាទទួលបានអ្នកបើកគណនីជួយដូរភាគហ៊ុនជិត៣ពាន់នាក់ ដែលបង្ហាញពីភាពរីកចម្រើន និងការចាប់អារម្មណ៍របស់អ្នកវិនិយោគមកលើវិស័យជួញដូរភាគហ៊ុននៅកម្ពុជា។

ក្រៅពីផ្តល់ជាប្រភពទុននិងប្រាក់ចំណូលដល់វិនិយោគិន ផ្សារភាគហ៊ុន ក៏ជាវិស័យសំខាន់មួយក្នុងការរួមចំណែកជួយអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាផងដែរ។ សម្រាប់ឯកឧត្តម ហុង សុហួរ វិស័យធនាគារនិងមីក្រូហិរញ្ញវត្ថុតែមួយមុខនឹងមិនអាចជួយអភិវឌ្ឍសេដ្ឋកិច្ចប្រទេសមួយឲ្យឈានដល់កម្រិតបានឡើយ ប្រសិនបើគ្មានការចូលរួមពីវិស័យមូលបត្រ។

គួរជម្រាបថា បច្ចុប្បន្នផ្សារមូលបត្រកម្ពុជាទទួលបានក្រុមហ៊ុនចុះបញ្ជីចំនួន១៧ ក្នុងនោះក្រុមហ៊ុនចំនួន៨បានចុះបញ្ជីបោះផ្សាយលក់មូលបត្របំណុល ខណៈ៩ក្រុមហ៊ុនទៀតបោះផ្សាយលក់មូលបត្រកម្មសិទ្ធិ។ នៅឆ្នាំ២០២២ នេះផ្សារមូលបត្រកម្ពុជាទើបទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មីចំនួនពីរប៉ុណ្ណោះ ខណៈកន្លងមកថ្នាក់ដឹកនាំរំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីយ៉ាងហោចណាស់ចំនួន៤។ តែយ៉ាងណានៅសល់ពីរខែខាងមុខនេះ ផ្សារមូលបត្ររំពឹងទទួលបានក្រុមហ៊ុនចុះបញ្ជីថ្មី១បន្ថែមទៀត៕




អត្ថបទបន្ទាប់


អ៊ីរ៉ង់និងរុស្ស៊ីព្រមព្រៀងគ្នាលើកិច្ចសន្យាទិញឧស្ម័នក្នុងតម្លៃ ៦,៥ពាន់លានដុល្លារ ខណៈទីផ្សារអឺរ៉ុបកំពុងជាប់គាំង

ប្រទេសអ៊ីរ៉ង់ និងរុស្ស៊ី ថ្មីៗនេះបានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការក្នុងវិស័យឧស្ម័នដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៦ពាន់៥រយលា…

កូរ៉េខាងជើងព្រមានឆ្លើយតបខ្លាំងក្លា ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងមិនព្រមបញ្ឈប់សមយុទ្ធយោធាជាបន្ទាន់

រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើងកាលពីថ្ងៃចន្ទ ទី ៣១ តុលា បានស្រែកប្រកាសទាមទារយ៉ាងដាច់ខាតឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធយោធាទ្រង…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ