ភាពតានតឹងនៅឧបទ្វីបកូរ៉េស្ថិតនៅមាត់ជ្រោះនៃការផ្ទុះសង្គ្រាមសាជាថ្មី!

កូរ៉េខាងជើងព្រមានឆ្លើយតបខ្លាំងក្លា ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងមិនព្រមបញ្ឈប់សមយុទ្ធយោធាជាបន្ទាន់


រដ្ឋនុយក្លេអ៊ែរកូរ៉េខាងជើងកាលពីថ្ងៃចន្ទ ទី ៣១ តុលា បានស្រែកប្រកាសទាមទារយ៉ាងដាច់ខាតឱ្យសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូងបញ្ឈប់សមយុទ្ធយោធាទ្រង់ទ្រាយធំរបស់ខ្លួនជាបន្ទាន់ ដែលរបបក្រុងព្យុងយ៉ាងចាត់ទុកថា វាជាការបង្កហេតុ ហើយបើពុំនោះទេខ្លួននឹងអាចចាត់ «វិធានការយោធាខ្លាំងក្លាឆ្លើយតបវិញ» យ៉ាងពិតប្រាកដ។
កូរ៉េខាងជើងព្រមានឆ្លើយតបខ្លាំងក្លា ប្រសិនបើអាមេរិក និងកូរ៉េខាងត្បូងមិនព្រមបញ្ឈប់សមយុទ្ធយោធាជាបន្ទាន់

ការចេញមកប្រតិកម្មទាមទាររបស់កូរ៉េខាងជើងនេះ ធ្វើឡើងនៅចំពេលដែលកូរ៉េខាងត្បូង និងសម្ព័ន្ធមិត្តចាក់ទឹកមិនលិចសហរដ្ឋអាមេរិក កំពុងតែធ្វើសមយុទ្ធយោធាដ៏ធំបំផុតមួយរបស់ខ្លួនមិនធ្លាប់មានពីមុន ដែលជាការឆ្លើយតបទៅនឹងទង្វើបាញ់មីស៊ីលជាច្រើនលើកច្រើនសាររបស់កូរ៉េខាងជើងនាមួយរយៈចុងក្រោយនេះ។ នេះបើតាមាការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ KCNA បានឱ្យដឹងថា ក្រសួងការបរទេសកូរ៉េខាងជើងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ស្ថានការណ៍នៅឧបទ្វីបកូរ៉េ និងតំបន់ជុំវិញនេះបានឈានចូលដល់ដំណាក់កាលប្រឈមមុខដាក់គ្នាយ៉ាងខ្លាំងក្លាផ្នែកយោធាម្តងទៀត ដោយសារតែចលនាយោធាឥតឈប់ឈរ និងមិនប្រុងប្រយ័ត្នរបស់សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង»។

ជាការពិត សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើសមយុទ្ធដែនអាកាសរួមគ្នាទ្រង់ទ្រាយធំបំផុតមិនធ្លាប់មាននៅថ្ងៃចន្ទ ទី ៣១ តុលា ដែលមានយន្តហោះចម្បាំងរាប់រយគ្រឿងនៃប្រទេសទាំងពីរបាននិងកំពុងសម្ញែងសាច់ដុំយោធា ឲ្យកូរ៉េខាងជើងបានឃើញ ក្នុងរយៈពេល២៤ម៉ោងមកនេះ។

យោងតាមកងទ័ពអាកាសអាមេរិកបាននិយាយថា ប្រតិបត្តិការនោះមានឈ្មោះថា «សមយុទ្ធខ្យល់ព្យុះប្រុងជើងការ» ដែលនឹងប្រព្រឹត្តទៅដល់ថ្ងៃសុក្រសប្តាហ៍នេះ ដែលមានយន្តហោះចម្បាំងប្រហែល ២៤០គ្រឿង និងសព្វាវុធ ១៦០០ ប្រភេទនឹងដាក់ឱ្យធ្វើប្រតិបត្តិការ។

មែនទែនទៅ ទីក្រុងវ៉ាស៊ីនតោន និងសេអ៊ូលមានការជឿជាក់ថា ទីក្រុងព្យុងយ៉ាងអាចប្រហែលជានឹងធ្វើការសាកល្បងគ្រាប់បែកនុយក្លេអ៊ែរឡើងវិញជាលើកដំបូងចាប់តាំងពីឆ្នាំ ២០១៧។ ការណ៍នេះហើយបានជាប្រទេសទាំងពីរដាក់ចេញនូវ «យុទ្ធសាស្ត្ររារាំង» ប្រឆាំងនឹងទីក្រុងព្យុងយ៉ាងតាមរយៈការធ្វើសមយុទ្ធទាំងនោះ។ ដោយឡែក អតីតមន្ត្រីកូរ៉េខាងត្បូងខ្លះបាននិយាយថា ការធ្វើបែបនេះ រឹតតែបង្កើនភាពតឹនតឹងលើសដើមសម្រាប់ស្ថានការណ៍នៅឧបទ្វីបកូរ៉េ។

សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសកូរ៉ខាងជើងបានគូសបញ្ជាក់ដែរថា៖ «កូរ៉េខាងជើងបានត្រៀមខ្លួនជាស្រេចដើម្បីចាត់វិធានការចាំបាច់ទាំងអស់សម្រាប់ការពារអធិបតេយ្យភាព សន្តិសុខរបស់ប្រជាជន និងបូរណភាពទឹកដីរបស់ខ្លួនពីការគំរាមកំហែងពីខាងក្រៅ ហើយប្រសិនបើសហរដ្ឋអាមេរិកនៅតែបន្តការបង្កហេតុផ្នែកយោធាតទៅទៀតនោះ កូរ៉េខាងជើងនឹងត្រូវគិតគូរពីវិធានការតបតយោធាវិញដោយខានមិនបាន»។

យ៉ាងណាមិញ អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price កាលពីថ្ងៃច័ន្ទ បានរំលឹកឡើងវិញដោយបានអំពាវនាវឱ្យកូរ៉េខាងជើងត្រឡប់ទៅរកតុចរចាវិញ ខណៈដែលលោកបានបន្ថែមថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ក្នុងការធ្វើយ៉ាងណារំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េគឺមិនមានការផ្លាស់ប្តូរនោះទេ៕




អត្ថបទបន្ទាប់


មេផ្សារមូលបត្រកម្ពុជារមពឹងថា ទំហំជួញដូរភាគហ៊ុននៅកម្ពុជាកើនដល់១លានដុល្លារក្នុង១ថ្ងៃនៅឆ្នាំក្រោយ

ព័ត៌មាន
ថ្នាក់ដឹកនាំផ្សារមូលបត្រកម្ពុជាសង្ឃឹមខ្ពស់ថា ទីផ្សារជួញដូរភាគហ៊ុននៅកម្ពុជានឹងអាចកើនដល់ទំហំ១លានដុល្លារក្នុង១ថ្ងៃនៅឆ្នាំ២០២៣ ខាងមុខ ក្រោយពី…

កត្តាអ្វីខ្លះជំរុញឲ្យអតិផរណានៅតំបន់ចាយប្រាក់អឺរ៉ូលោតឡើងពីរខ្ទង់ដល់កំរិតខ្ពស់បំផុតក្នុងខែតុលាឆ្នាំនេះ?

ព័ត៌មាន
ទិន្នផលមូលបត្របំណុលរបស់រដ្ឋាភិបាលតាមប្រទេសនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានកើនឡើងខ្ពស់ បន្ទាប់ពីទិន្នន័យអតិផរណាក្នុងខែតុលាឆ្នាំនេះ បង្ហាញពីក…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ