ធនាគារកណ្ដាលថៃ

ធនាគារកណ្ដាលថៃព្យាករថា អតិផរណាថៃនឹងប៉ោងឡើងពី១,៧% ដល់ ៤.៩%នៅឆ្នាំនេះ


ធនាគារកណ្តាលថៃ (BoT) បានព្យាករណ៍រថា អត្រាអតិផរណានៅក្នុងប្រទេសថៃ នឹងមានការកើនឡើងខ្ពស់សម្រាប់ឆ្នាំនេះ ពី ១,៧% ដល់ ៤,៩% ដោយសារតែការកើនឡើងនៃតម្លៃថាមពល និងតម្លៃស្បៀងអាហារ ដែលបណ្តាលមកពីសង្គ្រាមរុស្ស៊ី និង អ៊ុយក្រែន។ បន្ថែមពីនេះ ឥទ្ធិពលនៃសង្គ្រាមនេះ ក៏បានបានបន្ទច់បង្អាក់ដល់ដំណើរលូតលាស់នៃសេដ្ឋកិច្ចថៃ នៅឆ្នាំនេះផងដែរ ពោលគឺកំណើនសេដ្ឋកិច្ចថៃ នឹងកើនឡើងទាបជាងអ្វីដែលបានព្យាករទុក។ នេះបើតាមការចុះផ្សាយសារព័ត៌មាន Bangkok Post។
រូបតំណាង ៖ ធនាគារកណ្ដាលថៃព្យាករថា អតិផរណាថៃនឹងប៉ោងឡើង

អតិផរណា​របស់​ថៃ​ត្រូវ​បាន​ធនាគារកណ្ដាល​ថៃ​ព្យាករ​ថា​នឹង​ឡើង​ដល់ ៤,៩% ក្នុង​ឆ្នាំ ២០២២ ដែល​ខ្ពស់​ជាង​អ្វី​ដែល​បាន​ដៅ​ទុក ១% ទៅ ៣% កាលពី​ពេល​កន្លង​ទៅ​ទៅ​ទៀត​។ ទន្ទឹម​នឹង​ការ​កើនឡើង​អតិផរណា ធនាគារកណ្តាល​ថៃ ក៏​បាន​បន្ទាប​ការ​ព្យាករ​កំណើន GDP ឆ្នាំ ២០២២ ពី ៣,៤% មក​នៅ​ត្រឹម ៣,២% ខណៈ​ឆ្នាំ ២០២៣ សេដ្ឋកិច្ច​ថៃ​រំពឹង​នឹង​កើនឡើង ៤,៤%​។

លោក Piti Disyatat លេខា​គណៈកម្មាធិការ​គោលនយោបាយ​រូបិយ​វត្ថុ​របស់​ធនាគារកណ្តាល​ថៃ (MPC) បាន​និយាយ​ថា អតិផរណា​នៅ​ក្នុង​ប្រទេស​ថៃ អាច​នឹង​មាន​លើស​ពី ៥% នៅ​ក្នុង​ត្រីមាស​ទី ២ និង​ទី ៣ នៅ​ឆ្នាំ​នេះ ដែល​ជំរុញ​ភាគច្រើន​ដោយ​ការ​កើនឡើង​តម្លៃ​ថាមពល និង តម្លៃ​ម្ហូបអាហារ​។ ទន្ទឹម​នឹង​នេះ ហានិភ័យ​កើនឡើង​ចំពោះ​អតិផរណា​នៅ​តែ​មាន​ជា​ចម្បង ទាក់ទង​នឹង​តម្លៃ​ប្រេង​ខ្ពស់​ជាង​ការ​រំពឹង​ទុក និង​ផលិតផល​ផ្សេង​ៗ​សម្រាប់​តម្រូវការ​ប្រើប្រាស់​ប្រចាំ​ថ្ងៃ ។

ទោះ​យ៉ាងណា អតិផរណា​របស់​ថៃ​ត្រូវ​បាន​ព្យាករ​ថា នឹង​ធ្លាក់​ចុះ​មក​រក​កម្រិត​គោលដៅ​ដើម​វិញ នៅ​ឆ្នាំ​២០២៣ ដោយ​រំពឹង​ថា តម្លៃ​ថាមពល​នឹង​មិន​បន្ដ​កើនឡើង​ខ្ពស់​ថែម​ទៀត​។

បើ​ទោះបីជា​កំពុង​ប្រឈម​នឹង​បញ្ហា​មិន​ច្បាស់លាស់​ជា​ច្រើន​ទាក់ទង​នឹង​កូ​វី​ដ​១៩ និង​វិបត្តិ​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ក៏​ដោយ ប៉ុន្ដែ មន្ត្រីជាន់ខ្ពស់​ធនាគារកណ្ដាល​ថៃ អះអាង​ថា សេដ្ឋកិច្ច​របស់​ប្រទេស​ថៃ​មិន​ស្ថិត​ក្នុង​ភាព​ជាប់​គាំង​ទេ ដោយសារ​វា​បាន​និង​កំពុង​កើន​ឡើងជា​បណ្តើរ​ៗ ហើយ​កំពុង​ស្ថិត​ក្នុង​ទស្សនវិស័យ​ស្ទុះ​ងើបឡើង​វិញ ហើយ​អត្រា​អតិផរណា​ខ្ពស់​ត្រូវ​បាន​គេ​រំពឹង​ទុក​សម្រាប់​តែ​រយៈពេល​ខ្លី​ប៉ុណ្ណោះ​។ ធនាគារកណ្តាល​ថៃ គូសបញ្ជាក់​ថា សេដ្ឋកិច្ច​ថៃ​អាច​ជាប់​គាំង​ទៅ​បាន គឺ​នៅ​ពេល​ដែល​សេដ្ឋកិច្ច​មានដំណើរ​យឺត ហើយ​និន្នាការ​អត្រា​អតិផរណា​កើនឡើង​នៅ​ក្នុង​រយៈពេល​វែង​។

គួរ​កត់​សម្គាល់ថា គណៈកម្មាធិការ​ថៃ​បាន​លើក​ឡើង​ថា ការ​ដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​រុ​ស្ស៊ី​បាន​ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​ឡើងថ្លៃ ប៉ុន្តែ​មិន​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ទាំងមូល​នោះ​ទេ​។

វិធានការ​សារពើពន្ធ​គួរតែ​គាំទ្រ​ដល់​ការ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច ដោយ​ផ្តោត​លើ​ការ​បង្កើត​ប្រាក់​ចំណូល និង​កាត់​បន្ថយ​ការ​ចំណាយ​លើ​ការ​រស់នៅ​សម្រាប់​ក្រុម​ប្រជាពលរដ្ឋ​ថៃ ដែល​ងាយ​រង​គ្រោះ​៕

អត្ថបទ វ៉ា​ន់ ស្រី​រ័​ត្ន 

© 2022 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


យន្តការធានាហានិភ័យបរធនបាលកិច្ច នឹងជួយកៀរគរទុន និងទាក់ទាញវិនិយោគិន

ព័ត៌មាន
និយ័តករបរធនបាលកិច្ចនៅព្រឹកថ្ងៃទី៣១ មីនា ឆ្នាំ២០២២ បានរៀបចំសិក្ខាសាលាស្តីពីការឈ្វេងយល់ពីកិច្ចដំណើរការអភិវឌ្ឍន៍វិស័យបរធនបាលកិច្ចនៅកម្ពុជា…

រុស្ស៊ីត្រៀមវាយលុកជាថ្មីនៅភាគខាងកើតអ៊ុយក្រែន ក្រោយបន្ធូរដៃវាយប្រហារនៅរដ្ឋធានីកៀវ

ព័ត៌មាន
ប្រធានាធិបតីអ៊ុយក្រែនលោក ហ្សេលេនស្គី បានប្រកាសឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា កងកម្លាំងអ៊ុយក្រែនកំពុងរៀបចំទប់ទល់នឹងការវាយប្រហារថ្មីរបស់រុស្ស៊ី…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ