អត្ថបទពាណិជ្ជកម្ម

យុទ្ធនាការលុបបំបាត់សំបកធុងហ្គាសចាស់ ដើម្បីសុវត្តិភាពប្រជាជនកម្ពុជា


រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃសៅរ៏ ទី២២ ខែមីនា នេះក្រុមហ៊ុន D Smart Gaz គឺជាក្រុមហ៊ុនកូនខ្មែរដំបូងគេបំផុតដែលបានបង្កើត App សម្រាប់កុម្ម៉ង់ហ្គាសមុនគេបង្អស់នៅព្រះរាជាណាចក្រកម្ពុជាដែរមានឈ្មោះថា D Smart Gaz ។ នៅក្នុងថ្ងៃនេះដែលក្រុមហ៊ុនបានចាប់ផ្តើមនូវយុទ្ធនាការថ្មីមួយគឺការលុបបំបាត់សំបកធុងហ្គាសចាស់ៗ ដែលហួសកាលកំណត់ប្រើប្រាស់ និងគ្មានស្តង់ដារដែលជាកត្តាងាយបង្កហានិភ័យដល់យើងទាំងអស់គ្នាព្រមទាំងសហគមយើងរស់នៅផងដែរ ។
យុទ្ធនាការលុបបំបាត់សំបកធុងហ្គាសចាស់ ដើម្បីសុវត្តិភាពប្រជាជនកម្ពុជា
ដោយ
អំពី D Smart Gaz

នៅក្នុងកម្មវិធីនេះ លោក ចែម ចាន់រ៉ា ហៅ នាយ ពាក់មី ដែលជាទូតសុឆន្ទៈរបស់ក្រុមហ៊ុន D Smart Gaz បានលើកឡើងថា លោកមានការគាំទ្រយ៉ាងពេញទំហឹងលើយុទ្ធនាការមួយនេះ ព្រោះថាប្រជាពលរដ្ឋរបស់យើងស្ទើរទាំងអស់គ្នាទៅហើយដែលប្រើប្រាស់ហ្គាសប្រចាំថ្ងៃ ហើយយើងគ្រប់គ្នាតែងតែបារម្ភពីសុវត្ថិភាពរបស់យើង និងគ្រួសារ ព្រោះថាពេលខ្លះការទិញហ្គាសទូទៅមិនបានត្រួតពិនិត្យលើសំបកធុងហ្គាសនោះទេ ពេលខ្លះមានសភាពចាស់ ឬហួសការបរិច្ឆេទប្រើប្រាស់ ប៉ុន្តែយើងគ្មានជម្រើស។

ក្នុងឳកាសយុទ្ធនាការលុបបំបាត់ធុងហ្គាសចាស់នេះ ក្រុមហ៊ុន D Smart Gaz បានត្រៀមធុងហ្គាសថ្មីៗ ដែលមានការត្រួតពិនិត្យច្បាស់លាស់តាមស្តង់ដារ ដើម្បីផ្តល់ជូនធុងហ្គាសថ្មីសម្រាប់អតិថិជនប្រើប្រាស់រហូតដល់ ៥,០០០ធុង ដោយឥតគិតថ្លៃ ដើម្បីជួយពង្រឹង នៅសុខសុវត្ថិភាពសម្រាប់បងប្អូន។​​ ដើម្បីបានធុងហ្គាសដ៏ថ្មីស្រឡាងនេះបងប្អូនគ្រាន់តែ Download App D Smart Gaz នៅ Play Store និង App Store ដោយធ្វើការបញ្ជាទិញហ្គាសពីក្នុង Appផ្ទាល់។

លើសពីនេះ អេប D smart Gaz មានមុខងារពិសេស ដែលមិនធ្លាប់មាន គឺ អាចមើលឃើញកំរិតទឹកហ្គាស ដែលនៅសល់ក្នុងធុងហើយក៏មានឧបករណ៏ចាប់ក្លិនហ្គាសពេលលិចធ្លាយនិងកាត់ផ្តាច់ការបញ្ចេញហ្គាសដោយស័្វយប្រវត្តិ។​ លោកអ្នកអស់កង្វល់រឿងកម្ម៉ង់ហ្គាស ព្រោះយើងមានការដឹកជញ្ជូនឆាប់រហ័សមិនលើសពី ៣០នាទី រួមជាមួយបុគ្គលិកមានវិជ្ជាជីវៈ និងប្រកបដោយស្តង់ដារ​មិនបង្កហានិភ័យទៅទីសាធារណៈក្នុងកំឡុងពេលបើកបរ។​

សម្រាប់ព័៏ត៍មានបន្ថែមអាចទំនាក់ទំនងតាម Facebook Page D Smart Gaz - ឌី ស្មាតហ្គាស​

https://www.facebook.com/dsmartgaz/




អត្ថបទបន្ទាប់


អង្គការ FOUR PAWS អំពាវនាវឱ្យមានការចូលរួម «យុទ្ធនាការបញ្ឈប់ការជួញដូរសាច់សត្វឆ្កែនៅប្រទេសកម្ពុជា»

អង្គការសុខុមាលភាពសត្វពិភពលោក FOUR PAWS នៅថ្ងៃទី ២២ ខែ មីនា ឆ្នាំ២០២៥ បានបើកដំណើរការយុទ្ធនាការបន្ទាន់មួយ ដើម្បីអំពាវនាវ និងជំរុញឱ្យមា…

តើមានកត្តាអ្វីជួយឱ្យគ្រាប់ស្វាយចន្ទីស្រស់នៅតែរក្សាបានតម្លៃលើស៥០០០រៀល ក្នុង១គីឡូក្រាម ទោះដល់រដូវប្រមូលផល?

តម្លៃគ្រាប់ស្វាយចន្ទីស្រស់នៅមួយរយៈចុងក្រោយនេះ ហាក់មានស្ថិរភាពល្អប្រសើរ ពោលគឺនៅតែអាចរក្សាបានតម្លៃលើស៥,០០០រៀល ក្នុង១គីឡូក្រាម បើទោះបីបច្ចុប្ប…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ