អាណាព្យបាល​សិស្ស​ស្នើឲ្យ​មានការ​បញ្ចុះថ្លៃសាលា​

អាណាព្យាបាលសិស្ស នៃសាលាអន្តរជាតិធំមួយទៀតហើយ ស្នើឲ្យបញ្ចុះតម្លៃសិក្សាអំឡុងពេលកូវីដ-១៩


មាតាបិតា និងអាណាព្យាបាលសិស្សនៃសាលាអន្តរជាតិ Paragon International School (អតីតសាលាហ្សាម៉ាន់) បានរួមគ្នាស្នើសុំសាលា មិនឲ្យដំឡើងថ្លៃសិក្សានិងពន្យារពេលចុះឈ្មោះសម្រាប់ឆ្នាំសិក្សា២០២០-២០២១ ព្រមទាំងសុំឲ្យមានការបន្ថយការបង់ថ្លៃសាលា ៣០% ក្នុងករណីសិក្សាតាមអនឡាញ នៅអំឡុងពេលវិបត្តិកូវីដ-១៩នេះ រហូតដល់មានការជូនដំណឹងជាថ្មីពីរាជរដ្ឋាភិបាល និងក្រសួងអប់រំ អំពីភាពធូរស្រាលនៃជំងឺនេះ។
អាណាព្យាបាលសិស្ស នៃសាលាអន្តរជាតិធំមួយទៀតហើយ ស្នើឲ្យបញ្ចុះតម្លៃសិក្សាអំឡុងពេលកូវីដ-១៩ (រូបភាពពីហ្វេសប៊ុក)
ដោយ

នៅថ្ងៃទី ២២ មេសា ម្សិលមិញនេះ គេឃើញ​មានការប្រមូល​ផ្តុំគ្នា​នៅជិត​សាលាអន្តរជាតិ Paragon អមជាមួយ​នឹងលិខិត​ស្នើសុំ​មួយច្បាប់ ដែលអាណាព្យាបាល​សិស្ស​នៃសាលា​អន្តរជាតិ​មួយនេះ បានបង្ហាញ​ពីមូលហេតុ​ជាច្រើន ដែលនាំឲ្យមាន​ការស្នើសុំនូវ​ចំណុច​មួយចំនួន​ខាងលើនេះ។ នៅក្នុងលិខិត​រួមរបស់​អាណាព្យាបាល​សិស្ស​នៃសាលា​អន្តរជាតិនេះ បានឲ្យដឹងទៀតថា ​ក្រោយពីបានទទួល​សេចក្តី​ជូនដំណឹង​ពីតារាង​ថ្លៃសិក្សា​ឆ្នាំ២០២០-២០២១ របស់សាលា​ ដែលមានការ​ដំឡើងថ្លៃ​យ៉ាងខ្លាំង បើប្រៀបធៀប​នឹងឆ្នាំសិក្សា​២០១៩-២០២០ ខណៈដែល​ស្ថានភាព​សេដ្ឋកិច្ច​ជាសកល និងស្ថានភាព​សេដ្ឋកិច្ច​គ្រួសារ​កំពុងតែធ្លាក់​ចុះ​យ៉ាងខ្លាំង។

ក្នុងលិខិត​ដដែលនេះ ក៏បានលើក​ឡើង​ពីការ​ចំណាយបន្ថែម ទៅលើសម្ភារៈ​សិក្សា ដោយសារតែ​ការរៀន​តាមអនឡាញ​នេះដែរ។

យ៉ាងណាមិញ មកដល់ពេលនេះ គេមិនទាន់ឃើញ​មានលិខិត​ឆ្លើយតប​ជាផ្លូវការ​ណាមួយ​ពីសាលា​អន្តរជាតិ Paragon ថានឹង​ត្រូវធ្វើតាម​សំណូមពរ​របស់​អាណាព្យាបាល ឬយ៉ាងណានោះទេ។

គួរបញ្ជាក់ថា នៅមុននេះ​ក៏មាន​សាលាអន្តរជាតិ​មួយដែរ គឺសាលា​អន្តរជាតិ ស៊ី អាយ អេ ហ្វឺសត៍​ ដែលបាន​ធ្វើការបន្ធូរ​បន្ថយ​ថ្លៃសិក្សាខ្លះ ក្រោយពី​មានការស្នើ​សុំពី​អាណាព្យាបាល​សិស្ស បើទោះបីជា​មិនបាន​តាមស្នើ​សុំទាំង​ស្រុង​ក៏ដោយ៕ 

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ការនាំចេញទំនិញរបស់ថៃកើនឡើងជាង ៤% ខុសពីការព្យាករណ៍ជាច្រើន

ព័ត៌មាន
នៅក្នុងខែមីនា កន្លងទៅនេះ ប្រទេសថៃ បានធ្វើការនាំចេញទំនិញប្រមាណ ២២ពាន់លានដុល្លារអាមេរិក ដែលមានកើនឡើងដ៏គួរឲ្យភ្ញាក់ផ្អើល គឺប្រមាណ ៤% ផ្ទុយ…

ក្រសួង​មហាផ្ទៃ​អំពាវនាវ​ដល់​ពលករ​កុំ​ឱ្យ​“ពុះ​កញ្រ្ជោល”​ត្រលប់​ទៅ​​រក​ការងារ​ក្រៅ​ប្រទេស ប៉ុន្តែ គួរតែ​ចាប់ផ្តើម​បង្ក​បង្កើន​ផល​ឧបត្ថម្ភ​ខ្លួន​ឯង

ព័ត៌មាន
ពលករ​ដែល​បាត់បង់​ការងារ​ថ្មីៗ​នេះ​ដោយសារ​តែ​ការរីក​រាលដាល​នៃ​ជំងឺ​កូវីដ១៩ ពុំ​គួរ​“ពុះ​កញ្រ្ជោល ឬ​មួយ​ក៏ ជ្រួល​ច្រាល់” វិល​ត្រលប់​…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ