ក្រុមហ៊ុនបារាំង Air France

តើក្រុមហ៊ុនបារាំង Air France អាចឆ្លងផុតពីវិបត្តិកូវីដ-១៩ដែរទេក្រោយទទួលបានប្រាក់ជិត៥ពាន់លានដុល្លារពីអឺរ៉ុប?


សហភាពអឺរ៉ុបបានអនុម័តផែនការ ដែលបានលើកឡើងដោយរដ្ឋាភិបាលបារាំងក្នុងការចាក់បញ្ចូលសាច់ប្រាក់ ៤ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ៤ពាន់៧រយលានដុល្លារអាមេរិក ទៅក្នុងក្រុមហ៊ុនអាកាសចរណ៍របស់បារាំង Air France ដែលកំពុងប្រឈមនឹងបញ្ហាដួលរលំដោយសារតែការធ្លាក់ចុះការធ្វើដំណើរ អំឡុងពេលនៃមេរោគរាតត្បាតកូវីដ-១៩។ នេះបើតាមការរាយការណ៍មួយ ដោយសារព័ត៌មានបារាំង AFP។
ក្រុមហ៊ុនបារាំង Air France
ដោយ

កិច្ចព្រមព្រៀង​លើ​កញ្ចប់​ថវិកា​ជាង​៤​ពាន់​៧​រយ​លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ផ្ដល់​ជូន​ក្រុមហ៊ុន អាកាសចរណ៍​បារាំង​នេះ ត្រូវ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​ចរចា​ជា​ច្រើន​ស​ប្ដា​ហ៍​មក​ហើយ រវាង​បារាំង​នឹង​គណៈកម្មការ​សហភាព​អឺរ៉ុប​។

ស្នងការ​ពាណិជ្ជកម្ម​អឺរ៉ុប លោកស្រី ម៉ាក​ក្រេស (Margrethe) បាន​និយាយ​ថា «​ការ​ផ្ដល់​ជូន​កញ្ចប់​ថវិកា​នេះ នឹង​ផ្ដល់​នូវ​ឱកាស​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​បារាំង ក្នុង​ការ​ពង្រីក​សកម្មភាព និង​ធ្វើ​ឲ្យ​ប្រា​កថា​តម្លៃ​គឺ​យុត្តិធម៌ និង​បង្កើន​ជម្រើស​សម្រាប់​អតិថិជន​អឺរ៉ុប​។​»

រដ្ឋមន្ត្រី​ហិរញ្ញវត្ថុ​បារាំង បាន​និយាយ​ថា សហភាព​អឺរ៉ុប​ក៏​បាន​អនុញ្ញាត​ឲ្យ​រដ្ឋ​បារាំង បង្កើន​ចំណែក​ភាគហ៊ុន​នៅ​ក្នុង​ក្រុមហ៊ុន​អាកាសចរណ៍​អន្តរជាតិ​មួយ​នេះ​ឲ្យ​បាន​ដល់ ៣០% កើន​ពី​ជាង​១៤% ដែល​មាន​នា​ពេល​បច្ចុប្បន្ន​ផង​ដែរ​។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​អាកាសចរណ៍​បារាំង Air France បាន​ប្រកាស​ពី​ការ​ខាតបង់​ជាង ៨​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំ​២០២០ ដែល​ហេតុផល បណ្ដាល​ឲ្យ​ខាតបង់​នេះ គឺ​មិន​ខុស​អ្វី​ពី​ក្រុមហ៊ុន​អាកាសចរណ៍​ជា​ច្រើន​ផ្សេង​ទៀត​នោះ​ទេ គឺ​ព្រោះតែ​រង​ផល​ប៉ះពាល់​ដោយសារ​តែ​ការ​រឹត​ត្បឹ​ត​ការ​ធ្វើ​ដំណើរ​នៅ​នៅ​អំឡុង​វិបត្តិ​កូ​វី​ដ​-១៩​។

បារាំង​ថ្មី​ៗ​នេះ​ដែរ ក៏​ទើបតែ​បាន​ប្រកាស​បិទ​ប្រទេស​របស់​ខ្លួន​ជា​លើក​ទី​៣​ហើយ ក្រោយ​ពេល​មាន​ករណី​ឆ្លង​កូ​វី​ដ​-១៩ ក្នុង​ប្រទេស​កើនឡើង​កាន់តែ​ច្រើន​ឡើង​ៗ ខណៈ​ដែល​ប្រទេស​នៃ​សហភាព​អឺរ៉ុប​មួយ​នេះ មាន​ភាព​យឺតយ៉ាវ​ជាងគេ​ក្នុង​ការ​ចាក់​វ៉ាក់សាំង​កូ​វី​ដ​-១៩៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ឧស្សាហកម្មទេសចរណ៍ក្នុងស្រុកចិន ស្ទុះងើបឡើងខ្លាំង នៅអំឡុងពិធីបុណ្យសែនឆេងម៉េង

ព័ត៌មាន
វិស័យឧស្សាហកម្មក្នុងស្រុករបស់ចិន បានបង្ហាញពីការស្ទុះងើបឡើងវិញខ្លាំង ពិសេសនៅអំឡុងរយៈពេល៣ថ្ងៃ នៃបុណ្យឈីងមីញនៅក្នុងប្រទេសចិន ដែលខ្មែរយើងជាប…

៣ខែវៀតណាមនាំចេញផលិតផលជលផលជាង ១,៦ពាន់លានដុល្លារ

ព័ត៌មាន
នៅត្រឹមតែរយៈពេល៣ខែ ដំបូងនៃឆ្នាំ២០២១នេះ ប្រទេសវៀតណាមបាននាំចេញផលិតផលជលផលក្នុងតម្លៃជាង ១ពាន់៦រយលានដុល្លារអាមេរិក កើនឡើង៣% ធៀបនឹងរយៈពេ…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ