ផលិតផលជលផលវៀតណាម

៣ខែវៀតណាមនាំចេញផលិតផលជលផលជាង ១,៦ពាន់លានដុល្លារ


នៅត្រឹមតែរយៈពេល៣ខែ ដំបូងនៃឆ្នាំ២០២១នេះ ប្រទេសវៀតណាមបាននាំចេញផលិតផលជលផលក្នុងតម្លៃជាង ១ពាន់៦រយលានដុល្លារអាមេរិក កើនឡើង៣% ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ អ្វីដែលកត់សម្គាល់នោះ គឺនៅក្នុងខែមីនាការនាំចេញបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់មានដល់ទៅប្រមាណ ៦៤០លានដុល្លារអាមេរិក។ នេះបើតាមការរាយការណ៍ពីភ្នាក់ងារព័ត៌មានវៀតណាម VNA។
រោងចក្រកែច្នៃ និងវេចខ្ចប់ផលិតផលជលផលវៀតណាម រូបភាព៖ Xinhua
ដោយ

បើ​តាម​សមាគម​អ្នក​ផលិត និង​នាំ​ចេញ​គ្រឿង​សមុទ្រ​វៀតណាម​បាន​ឲ្យ​ដឹង​ថា បញ្ហា​កង្វះ​ទូ​កុងតឺន័រ ចាប់ផ្ដើម​ប្រសើរ​ឡើង​វិញ​នៅ​ក្នុង​ពាក់កណ្ដាល​ខែមីនា ហើយ​ប្រទេស​ចិន​បាន​បន្ធូរបន្ថយ​វិធានការ​ត្រួតពិនិត្យ​លើ​ការ​នាំ​ចូល​ទំនិញ​របស់​ខ្លួន​ឡើង​វិញ ដូច្នេះ​ហើយ​វា​បាន​ជំរុញ​ឲ្យ​ការ​នាំ​ចេញ​ផលិតផល​ជលផល​វៀតណាម​រក្សា​បាន​កំណើន​វិជ្ជមាន​នៅ​ត្រីមាស​ទី​១​នៃ​ឆ្នាំ​នេះ​។

បន្ទាប់​ពី​បាន​កើនឡើង​១៦% កាលពី​ខែមករា ការ​នាំ​ចេញ​បង្គារ​វៀតណាម​បាន​ធ្លាក់​ចុះ​វិញ​១០% នៅ​ក្នុង​ខែកុម្ភៈ ប៉ុន្ដែ បាន​ងើបឡើង​មក​វិញ​១០% នៅ​ក្នុង​មីនា​កន្លង​ទៅ​នេះ​។ សរុប​ទៅ​ការ​នាំ​ចេញ​បង្គ​ការ​នៅ​៣​ខែ​មកនេះ សម្រេច​បាន​ជាង ៦៤៦​លាន​ដុល្លារ កើនឡើង​ជិត ៣% ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ការ​នាំ​ចេញ​ត្រី​វិញ ក៏​មានការ​កើនឡើង​ដែរ ពោល​គឺ​នៅ​ខែមីនា​កើនឡើង​១១% បន្ទាប់​ពី​បាន​ធ្លាក់​ចុះ​ជាង​៥% នៅ​អំឡុង​ខែមករា និង​ខែកុម្ភៈ​។ វៀតណាម​រក​ចំណូល​បាន​ពី​ការ​នាំ​ចេញ​ត្រី​ប្រា ក្នុង​តម្លៃ​ជា​ទឹកប្រាក់ ៣៣៦​លាន​ដុល្លារ នៅ​៣​ខែ​ដើមឆ្នាំ​នេះ កើនឡើង​តិចតួច ត្រឹម​០,៦% ប៉ុណ្ណោះ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន​។

ដោយសារ​តែ​មាន​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ជាមួយ​អឺរ៉ុប ការ​នាំ​ចេញ​ផលិត​គ្រឿង​សមុទ្រ​របស់​វៀតណាម​ដូច​ជា​មឹក​ជាដើម ទៅ​កាន់​ទីផ្សារ​ប្លុក​នេះ ក៏​មានការ​កើនឡើង​វិញ​គ្រាន់បើ​ដែរ ដោយនៅ​ក្នុង​ខែមីនា​តម្លៃ​ទឹកប្រាក់​នាំ​ចេញ​កើនឡើង ៨%​។

ក្រុម​អ្នក​រកស៊ី​អាជីវកម្ម​ជលផល​នៅ​វៀតណាម​និយាយ​ថា ការ​រាតត្បាត​នៃ​កូ​វី​ដ​-១៩ នៅ​តែ​បន្ដ​ធ្ងន់ធ្ងរ​នៅ​ក្នុង​ទីផ្សារ​នាំ​ចេញ​របស់​វៀតណាម ដែល​បណ្ដាល​ឲ្យ​តម្រូវការ​ផលិតផល​ជលផល​មួយ​ចំនួន​មានការ​ធ្លាក់​ចុះ ប៉ុន្ដែ​វា​ក៏​បាន​បើកឱកាស​សម្រាប់​ផលិតផល​ជលផល​ក្រៀម និង​កំប៉ុង​ជាដើម​។

សមាគម​អ្នក​ផលិត និង​នាំ​ចេញ​គ្រឿង​សមុទ្រ​វៀតណាម​បាន​ព្យាករ​ថា ការ​នាំ​ចេញ​នឹង​មិន​មានការ​ងើបឡើង​វិញ​ខ្លាំង​នោះ​ទេ នៅ​ក្នុង​ខែមេសា​នេះ ដោយ​កំណើន​អាច​នឹង​កើនឡើង​ត្រឹម​១០%​ប៉ុណ្ណោះ ដោយ​មាន​តម្លៃ​ទឹកប្រាក់​នាំ​ចេញ​ប្រមាណ ៦៨០​លាន​ដុល្លារ​អា​មេ​រិ​ក​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


តើក្រុមហ៊ុនបារាំង Air France អាចឆ្លងផុតពីវិបត្តិកូវីដ-១៩ដែរទេក្រោយទទួលបានប្រាក់ជិត៥ពាន់លានដុល្លារពីអឺរ៉ុប?

ព័ត៌មាន
សហភាពអឺរ៉ុបបានអនុម័តផែនការ ដែលបានលើកឡើងដោយរដ្ឋាភិបាលបារាំងក្នុងការចាក់បញ្ចូលសាច់ប្រាក់ ៤ពាន់លានអឺរ៉ូ ឬស្មើនឹងជាង ៤ពាន់៧រយលានដុល្លា…

អ្នកជំនាញ៖ ការជួញដូរផ្សារភាគហ៊ុនប្រសើរជាងឆ្នាំមុនទៅទៀត នៅត្រីមាសទី១ឆ្នាំនេះ

ព័ត៌មាន
នៅត្រីមាសទី១ ឆ្នាំ២០២១នេះ ថ្វីត្បិតតែ ការរីករាលដាលឆ្លងនៅសហគមន៍ បាននិងកំពុងធ្វើទុក្ខបុកម្នេញទៅដល់អាជីវកម្មជាច្រើនក៏ពិតមែន ប៉ុន្តែព្រឹត្តិក…

ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ