វិស័យទេសចរណ៍កម្ពុជា

ទេសចរជនជាតិចិន អាចជួយស្ដារវិស័យទេសចរណ៍កម្ពុជាឲ្យស្ទុះងើបឡើងវិញទេ


វិស័យទេសចរណ៍កម្ពុជា ហាក់កំពុងមានក្ដីសង្ឃឹមកាន់តែខ្ពស់ជាងមុន ក្រោយពេលក្រសួងទេសចរណ៍បានបង្ហើបឲ្យដឹង ពីផែនការនឹងបើកទទួលភ្ញៀវទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួច នៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ ខណៈដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេច តេជោ ហ៊ុន សែន បានអះអាងនាពេលថ្មីៗនេះថា កម្ពុជាក៏នឹងផ្ដល់អាទិភាពបើកទទួលភ្ញៀវទេសចរជនជាតិចិនសម្រាប់គម្រោងសាកល្បងបើកទទួលទេសចរអន្តរជាតិនេះ។
ភ្ញៀវទេសចរចិន កំពុងដើរទស្សនានៅព្រះបរមរាជវាំង

ក្រុម​អ្នកជំនាញ ក្នុង​វិស័យ​ទេសចរណ៍​វិញ បាន​ចាត់​ទុក​ថា ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន គឺជា​ទេសចរ​សក្ដានុពល​របស់​កម្ពុជា ដែល​កាលពី​មិន​ទាន់​មាន​កូ​វី​ដ​-១៩ ភ្ញៀវ​ទេសចរ​ជនជាតិ​ចិន គឺ​ឈរ​លំដាប់​កំពូល​តារាង​ដែល​បាន​មក​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​កម្ពុជា ហើយ​បើ​តាម​ការ​សិក្សា​ពី​ក្រសួងទេសចរណ៍ នា​ពេល​កន្លង​មក​ក៏​បា​នប​ង្ហ​ញ​ដែរ​ថា ភ្ញៀវ​ទេសចរ​ចិន គឺ​មានការ​ចំណាយ​ច្រើន​ជាងគេ សម្រាប់​ការ​ធ្វើ​ដំណើរ​កម្សាន្ដ​នៅ​កម្ពុជា​។ ដូច្នេះ អ្នកជំនាញ ជឿជាក់​ថា ភ្ញៀវ​ទេសចរ​ចិន គឺ​ស័ក្ដិសម​បំផុត​ដើម្បី​ចូលរួម​ជួយ​ស្ដារ​វិស័យ​ទេសចរ​របស់​កម្ពុជា​ឲ្យ​ងើប​រលាស់​ខ្លួន​ចេញ​វិបត្តិ​ដែល​បាន​និង​កំពុង​អូស​បន្លាយ ជិត​២​ឆ្នាំ​កន្លង​មកនេះ​។ 

តាម​ផែនការ​របស់​ក្រសួងទេសចរណ៍ បើ​ពុំ​មាន​អ្វី​ប្រែប្រួល​នោះ​ទេ កម្ពុជា អាច​នឹង​ចាប់ផ្ដើម​បើក​ទទួល​ទេសចរ​បរទេស​ឡើង​វិញ នា​ចុង​វិច្ឆិកា ឆ្នាំ​២០២១ ខាង​មុខ​។

ជុំវិញ​ផែនការ​បើក​ទទួល​ទេសចរ​បរទេស នៅ​ពេល​ខាង​មុខ​នេះ​ដែរ ត្រូវ​បាន​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​តេ​ជោ ហ៊ុន សែន លើក​ឡើង​កាលពី​ថ្ងៃ​ទី ១៧ ខែកញ្ញា​ថា កម្ពុជា ត្រៀម​នឹង​បើក​ទេសចរ​បរទេស​ឡើង​វិញ​ឆាប់​ៗ ពោល​គឺ​នៅ​ពេល​ស្ថានភាព​ជំងឺ​កូ​វី​ដ​-១៩ បាន​ធូរស្បើយ វិស័យ​សេវាកម្ម គឺ​នឹង​ត្រូវ​ចាប់ផ្ដើម​បើក​ឡើង​វិញ​ជា​បណ្ដើរ​ៗ បន្ទាប់​ពី​វិស័យ​អប់រំ​។ ក្នុង​ន័យ​នេះ សម្ដេច​តេ​ជា ហ៊ុន សែន ក៏​បាន​សង្កត់ធ្ងន់​ដែរ ថា​ការ​បើក​ឡើង​វិញ​នូវ​វិស័យ​សេវាកម្ម គឺ​មាន​ពីរ​ជំហាន ដែល​ជំហាន​ទី​១ គឺ​ការ​បើក​ទេសចរណ៍​ក្នុងស្រុក និង​ជំហាន​ទី​២ ហៅ​ថា វ៉ាក់សាំង​ទេសចរណ៍​។ បើ​តាម​ការ​បញ្ជាក់​របស់​សម្ដេច ហ៊ុន សែន កម្ពុជា នឹង​កំណត់​ទេសចរ​ចិន ជា​អាទិភាព​លើ​ផែនការ​បើក​ទេសចរ​អន្តរជាតិ​ឡើង​វិញ នា​ពេល​ខាង​មុខ​។

ផ្អែក​តាម​ប្រសាសន៍​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ការ​បើក​ទទួល​ទេសចរ​បទេស​ឡើង​វិញ គឺ​តម្រូវ​ឱ្យ​ជនបរទេស​ទាំងនោះ​បាន​ចាក់​វ៉ាក់សាំង​បង្កា​កូ​វី​ដ​-១៩ រួចរាល់ និង​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​តែ ៧​ថ្ងៃ ប៉ុណ្ណោះ​។ ការ​ធ្វើ​ច​ត្តា​ឡី​ស័ក​របស់​ជនបរទេស​នេះ​ទៀត​សោត គឺ​មិន​តម្រូវ​ឲ្យ​ពួក​គេ​ស្នាក់​នៅ​បន្ទប់​នោះ​ទេ មាន​ន័យ​ថា បើ​ភ្ញៀវ​ទេសចរ​មក​លេង​ខេត្ត​ណា ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​នៅ​ខេត្ត​នោះ ដោយ​ពួក​គេ​អាច​ដើរ​កម្សាន្ត ក្នុង​ខេត្ត​នោះ​ដោយ​សេរី គ្រាន់តែ​មិន​ត្រូវ​អនុញ្ញាត​ឲ្យ​ឆ្លងខេត្ត​នោះ​ឡើយ​។

ពាក់ព័ន្ធ នឹង​ការ​កំណត់​យក​ទេសចរ​ជនជាតិ​ចិន ជា​អាទិភាព​លើ​ផែនការ​បើក​ទេសចរ​អន្តរជាតិ​ឡើង​វិញ របស់​រាជរដ្ឋាភិបាល​កម្ពុជា​នេះ ត្រូវ​បាន​លោក ធួន ស៊ី​ណា​ន ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ា​ស៊ី​ហ្វិ​ក គាំទ្រ​យ៉ាង​ពេញទំហឹង​។ អ្នកជំនាញ​រូប​នេះ​បន្ថែម​ថា ស្ថិត​ក្នុង​កាលៈទេសៈ​ដ៏​លំបាក​នេះ គឺ​មាន​តែ​ប្រទេស​ចិន​ទេ ដែល​អាច​គ្រប់គ្រង​ជំងឺ​កូ​វី​ដ​-១៩ បាន​ល្អ ដូច្នេះ ទេសចរ​ចិន ស័ក្ដិសម​បំផុត​សម្រាប់​កម្ពុជា ដែល​កំណត់​យក​ភ្ញៀវ​ទេសចរ​ចិន ជា​ទិស​ដៅ​អាទិភាព ក្រោយ​ពេល​កម្ពុជា បើក​ទេសចរ​អន្តរជាតិ​ឡើង​វិញ​។

សូម​បញ្ជាក់​ថា រយៈពេល​ជិត ២​ឆ្នាំ​ហើយ ដែល​វិស័យ​ទេសចរណ៍​ត្រូវ​ជាប់​គាំង និង​អាក់ខាន ក្នុង​ការ​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​។ ដោយឡែក យោង​តាម​របាយការណ៍​របស់​ក្រសួងទេសចរណ៍ នៅ​ឆមាស​ទី​១ ក្នុង​ឆ្នាំ​២០២១ កម្ពុជា ទទួល​បាន​ភ្ញៀវ​ទេសចរ​អន្តរជាតិ ប្រមាណ​១០​ម៉ឺន​នាក់ ថយ​ចុះ ៩១% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា កាលពី​ឆ្នាំ​មុន​។ ទោះ​យ៉ាងណា នៅ​រយៈពេល​ថ្មី​ៗ​នេះ វិស័យ​ទេសចរណ៍ ពិសេស​ចរន្ដ​ទេសចរណ៍​ផ្ទៃក្នុង​របស់​កម្ពុជា​ហាក់​មានការ​កម្រើក​ឡើង​វិញ​ជា​បណ្ដើរ​ៗ​ហើយ ដែល​វា​គឺជា​ការ​បង្ហាញ​ពី​ភាព​វិជ្ជមាន​សម្រាប់​ការ​ឈាន​ទៅ​បើក​ទទួលភ្ញៀវ​ទេសចរ​អន្តរជាតិ​ឡើង​វិញ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​៕

None



អត្ថបទបន្ទាប់


បាន១០%មកវិញ ពេល​​កុម្ម៉ង់ម្ហូប​ឬទំនិញ​តាម nham24 ដោយទូទាត់តាមបណ្ណវីសាអេស៊ីលីដា

ពិតជាឡូយមែន! ឥឡូវនេះ លោកអ្នក​កុម្ម៉ង់​អាហារ​និង​ទំនិញ​គ្រប់មុខ​ដែល​លោកអ្នក​ត្រូវការ​ តាម​ nham24 និង​ទូទាត់​តាមបណ្ណវីសាគ្រប់ប្រភេទ​​…

តើទីផ្សារចិន អាចនឹងជួយសង្គ្រោះបញ្ហានាំចេញអង្ករកម្ពុជាដែលកំពុងដាំក្បាលចុះបានដែរ ឬយ៉ាងណា

ថ្នាក់ដឹកនាំសហព័ន្ធស្រូវអង្ករកម្ពុជាបានអះអាងថា កម្ពុជា នឹងពង្រីកការនាំចេញទៅអង្ករទៅកាន់ទីផ្សារប្រទេសចិន ដើម្បីជួយស្តារការនាំចេញអង្កររបស់កម្…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ