អចលនទ្រព្យ

តើបញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុអាចនឹងអាចដោះសា្រយបញ្ចប់បាននៅឆ្នាំនេះទេ?


ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកបញ្ហាជាប់គាំងដំណើរការសាងសង់នៃអគារមួយចំនួនក្នុងខេត្តព្រះសីហនុ ជាបញ្ហារាំងស្ទះសម្រាប់ដំណើរការនៃការអភិវឌ្ឍរបស់ខេត្តជាប់មាត់សមុទ្រមួយនេះ ក៏ដូចជាសេដ្ឋកិច្ចកម្ពុជាទាំងមូល។ កត្តានេះហើយទើបរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការបន្តបន្ទាប់ ដើម្បីដោះស្រាយបញ្ហាជាប់គាំងនេះ ដោយបានដាក់ចេញនូវវិធានការជាកញ្ចប់ ដើម្បីដោះស្រាយបញ្ហាអគារជាប់គាំងដ៏ចាក់ស្រេះមួយនេះ។
អចលនទ្រព្យ
ដោយ

ទន្ទឹមនឹងដាក់ចេញវិធានការជាកញ្ចប់ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាកាលពីពេលថ្មីៗនេះ ក៏បានសម្រេចកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការជំរុញការវិនិយោគនៅខេត្តព្រះសីហនុ សំដៅជួយទាក់ទាញការវិនិយោគ និងដោះស្រាយបញ្ហាជាប់គាំងមួយចំនួន ពិសេសបញ្ហាសំណង់អគារនៅក្នុងខេត្តនេះតែម្តង។ តើបញ្ហាអគារជាប់គាំងក្នុងខេត្តព្រះសីហនុអាចនឹងដោះស្រាយបញ្ចប់នៅក្នុងឆ្នាំ២០២៤ នេះឬទេ?

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជានឹងដាក់ចេញនូវកម្មវិធីពិសេសមួយសម្រាប់ខេត្តព្រះសីហនុ ពោលគឺប្រមុខរាជរដ្ឋាភិបាលបានកំណត់យកឆ្នាំ២០២៤នេះ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដើម្បីដោះស្រាយបញ្ហាមួយចំនួន ជាពិសេសបញ្ហាអគារជាប់គាំងនៅខេត្តនេះតែម្តង។ បើតាមការបញ្ជាក់របស់សម្តេចធិបតី ការកំណត់យកឆ្នាំ២០២៤ សម្រាប់ដោះស្រាយបញ្ហានានាក្នុងខេត្តព្រះសីហនុនេះ គឺបន្ទាប់ពីកាលពីពេលកន្លងទៅថ្មីៗនេះ សម្តេចក៏បានប្រកាសដាក់ចេញកម្មវិធីទស្សនាសៀមរាបឆ្នាំ២០២៤ ដែលជាឆ្នាំសម្រាប់ការស្តារ និងជំរុញការលើកស្ទួយការអភិវឌ្ឍវិស័យទេសចរណ៍នៅខេត្តសៀម។

ជុំវិញបញ្ហានេះដែរ ឯកឧត្តម ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានគូសបញ្ជាក់ថា ការសម្រេចកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការជំរុញការវិនិយោគនៅខេត្តព្រះសីហនុ គឺជាការបោះជំហ៊ានថ្មីមួយទៀតសម្រាប់សេដ្ឋកិច្ចខេត្តព្រះសីហនុ និងសេដ្ឋកិច្ចកម្ពុជាទាំងមូល។ សម្រាប់ថ្នាក់ដឹកនាំខេត្តរូបនេះ ការជំរុញការដោះស្រាយបញ្ហានានានៅក្នុងខេត្តព្រះសីហនុ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជា ការកំណត់យកឆ្នាំ២០២៤ ជាឆ្នាំនៃការជំរុញការវិនិយោគនៅខេត្តព្រះសីហនុ គឺជាការបើកឱកាសបន្ថែមសម្រាប់ខេត្តក្នុងការទាក់ទាញវិនិយោគិនបរទេសឱ្យមកវិនិយោគនៅខេត្តនេះ។ ឯកឧត្តមរំពឹងថា តាមរយៈការរៀបចំផែនការមេ​អភិវឌ្ឍន៍ខេត្តព្រះសីហនុ នឹងមិនត្រឹមតែតែជួយជំរុញឲ្យខេត្តនេះអាចទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមក្រៅពីវិនិយោគិនចិនប៉ុណ្ណោះទេ ថែមទាំងជាការផ្ដល់ក្ដីសង្ឃឹមថ្មីសម្រាប់ដោះស្រាយបញ្ហាអគារជាប់គាំងនៅក្នុងខេត្តជាប់មាត់សមុទ្រមួយនេះ។

បើតាមឯកឧត្តម ឡុង ឌីម៉ង់ ខេត្តព្រះសីហនុ គឺជាខេត្តដែលមានសក្ដានុពលសម្រាប់សេដ្ឋកិច្ចទាំងមូល ដោយសារតែខេត្តនេះមិនត្រឹមតែជាច្រកដឹកជញ្ជូនទំនិញយ៉ាងសំខាន់ក្នុងការធ្វើពាណិជ្ជកម្មរវាងប្រទេសកម្ពុជា ជាមួយអន្តរជាតិ ប៉ុណ្ណោះទេ តែក៏ជាខេត្តដែលមានសក្ដានុពលក្នុងការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិផងដែរ។ ជាក់ស្ដែង ដោយមើលឃើញនូវសក្ដានុពលរបស់ខេត្តជាប់មាត់សមុទ្រមួយនេះ រាជរដ្ឋាភិបាលបានដាក់ចេញនូវផែនការមេរៀបចំខេត្តព្រះសីហនុឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង និងប្រែក្លាយខេត្តនេះទៅជាតំបន់ឧស្សាហកម្មដ៏មានសក្ដានុពល។ សម្រាប់ឯកឧត្តម ឡុង ឌីម៉ង់ ការអភិវឌ្ឍ​ខេត្តព្រះសីហនុ នឹងកាន់តែជួយឲ្យវិនិយោគិនចាប់អារម្មណ៍កាន់តែខ្លាំងមកលើប្រទេសកម្ពុជា និងជួយជំរុញការអភិវឌ្ឍ​សេដ្ឋកិច្ចរបស់កម្ពុជាទាំងមូល។

សូមបញ្ជាក់ថា បច្ចុប្បន្នខេត្តព្រះសីហនុមានអាគារខ្ពស់ៗសរុបប្រមាណ១ពាន់អាគារ ក្នុងនោះអាគារប្រមាណជិត៥០% បានបញ្ចប់ការសាងសង់ និងមានប្រតិបត្តិការ។ ចំណែកមួយចំនួនបានបញ្ចប់ការសាងសសង់ តែមិនមានប្រតិបត្តិការ និងអគារប្រមាណ ៣៧០​កំពុងជាប់គាំង ដែលរដ្ឋបាលខេត្តកំពុងស្វែងរកដំណោះស្រាយ និងចាត់វិធានការនានា ដើម្បីដោះស្រាយលើបញ្ហានេះ។ យ៉ាងណាក៏ដោយ កាលពីពេលថ្មីៗ គណៈកម្មការអន្តរក្រសួងបានជួបពិភាក្សាគ្នាជាថ្មីម្ដងទៀត ដោយមានការចូលរួមដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រួមជាមួយនឹងក្រសួង-ស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីស្វែងរកវិធីសាស្រ្តសម្រាប់ដោះស្រាយ និងជំរុញការអនុវត្ត «វិធានការជាកញ្ចប់» សម្រាប់ដោះស្រាយគម្រោងវិនិយោគដែលជាប់គាំងក្នុងខេត្តព្រះសីហនុ។ ជាក់ស្ដែង កន្លងមកគណៈកម្មការអន្តរក្រសួងបានកំណត់គោលនយោបាយ និងយន្តការដោះស្រាយ ក៏ដូចជា ផែនទីតម្រង់ទិសនៃកញ្ចប់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលរួចហើយ ដោយមានការដោះស្រាយដោយការលើកទឹកចិត្តផ្នែកពន្ធ និងមិនមែនពន្ធទៅដល់ម្ចាស់ទីតាំង និងក្រុមហ៊ុនអភិវឌ្ឍន៍ ដើម្បីឈានទៅរកការដោះស្រាយក្រៅប្រព័ន្ធតុលាការ ជាដើម៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


កម្ពុជាប្តេជ្ញាពង្រីកប្រភពថាមពលបៃតង និងកាត់បន្ថយការបញ្ចេញកាបូន ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ

ព័ត៌មាន
កម្ពុជាប្តេជ្ញាពង្រីក និងបង្កើនប្រភពថាមពលបៃតង និងកាត់បន្ថយការបញ្ចេញកាបូនទៅក្នុងបរិយាកាស ដើម្បីឈានទៅសម្រេចគោលដៅគ្មានការបញ្ចេញកាបូន ឬកាបូនស…

តើសកលលោកប្រឈមមុខនឹងហានិភ័យធំៗអ្វីខ្លះនៅក្នុងឆ្នាំ២០២៤ នេះ?

ព័ត៌មាន
ព័ត៌មានក្លែងក្លាយ ការកើនឡើងនៃជម្លោះ និងស្ថានការណ៍មិនប្រាកដប្រជាផ្នែកសេដ្ឋកិច្ច ស្ថិតក្នុងចំណោមហានិភ័យធំៗបំផុតដែលសកលលោកប្រឈមនៅក្នុងឆ្នាំ២០២…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ