សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន

លោកពូទីន៖ «ប្រតិបត្តិការយោធានៅអ៊ុយក្រែនជារឿងចាំបាច់ ព្រោះលោកខាងលិចកំពុងរៀបចំផែនការឈ្លានពានរុស្ស៊ី»


ប្រធានាធិបតីវ្ល៉ាឌីមៀ ពូទីន បានធ្វើជាអធិបតីនៃការប្រារព្ធខួបជ័យជម្នះរបស់សហភាពសូវៀតលើពួកណាហ្ស៊ីអាល្លឺម៉ង់អំឡុងសង្គ្រាមលោកលើកទី២ នៅថ្ងៃចន្ទទី០៩ឧសភានេះ ខណៈដែលកងកម្លាំងរុស្ស៊ីខ្លួនឯង កំពុងបន្តប្រយុទ្ធឈ្លានពានយ៉ាងខ្លាំងក្លាលើអ៊ុយក្រែននៅក្នុងប្រវត្តិសាស្ត្រសង្គ្រាមក្នុងតំបន់អឺរ៉ុប ដ៏ឃោរឃៅបំផុតមួយចាប់តាំងពីការបញ្ចប់សង្គ្រាមលោកលើកទីពីរកាលពី៧៧ឆ្នាំមុន។ នេះបើតាមការចុះផ្សាយពីសារព័ត៌មានរ៉យទ័រ។
ប្រធានាធិបតីរុស្ស៊ី លោកពូ ទីន ថ្លែងសារក្នុងទីវាជ័យជំនះខួបលើកទី៧៧ កាលពីថ្ងៃទី០៩ឧសភា ឆ្នាំ២០២២
ដោយ

លោកពូ​ទី​ន ដែល​ជា​មេដឹកនាំ​កំពូល​របស់​រុ​ស្ស៊ី ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក នៅ​ប៉ុន្មាន​ឆ្នាំ​ថ្មី​ៗ​នេះ បាន​ប្រើប្រាស់​ទិវា​ជ័យ​ជំនះ ៩​ឧសភា​ដើម្បី​និយាយ​ចាក់​ដោត​លើ​ប្រទេស​លោក​ខាងលិច ចំពោះ​មុខ​ក្បួនព្យុៈហយាត្រា​ដង្ហែរ​ដោយ​កងទ័ព កងរថក្រោះ រ៉ុក្កែត និង​មី​ស៊ី​ល​ផ្លោង​អន្តរទ្វីប​។

នៅ​ទិវា​ជ័យ​ជំនះ ៩​ឧសភា ឆ្នាំ​២០២២​នេះ ដែល​ជា​ខួប​លើក​ទី​៧៧​ឆ្នាំ កងទ័ព​រុ​ស្ស៊ី​ប្រមាណ ១​ម៉ឺន​១​ពាន់​នាក់ យន្តហោះ​ជិត​៨០​គ្រឿង និង​រថក្រោះ រថពាសដែក​ជាង ១៣០​គ្រឿង​ផ្សេង​ទៀត បាន​បង្ហាញ​វត្តមាន​ក្នុង​ព្យុៈហយាត្រា​នៅ​ចំពោះ​មុខ​បុរស​ខ្លាំង​ពូ​ទី​ន​។

លោកពូ​ទី​ន បាន​ថ្លែង​ទៅ​កាន់​កងទ័ព​ទាំងអស់​ថា សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​បច្ចុប្បន្ន គឺ​កងទ័ព​ទាំងអស់​កំពុង​ប្រយុទ្ធ​ដើម្បី​សន្តិសុខ​របស់​រុ​ស្ស៊ី​។ លោក​បន្ត​ថា ប្រតិបត្តិការ​យោធា​របស់​រុ​ស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​គឺ ជា​រឿង​ចាំបាច់​ណាស់ ពីព្រោះ​លោក​ខាងលិច​កំពុង​រៀបចំ​ផែនការ​ឈ្លានពាន​ទឹកដី​របស់​រុ​ស្ស៊ី រួម​ទាំង​នៅ​ដែនដី​គ្រី​មៀ​ផង​ដែរ​។ លោកពូ​ទី​ន​គ្រាន់តែ​បាន​និយាយ​បែប​នេះ តែ​មិន​បាន​ផ្តល់​ភស្តុ​តាង​សម្រាប់​អំណះអំណាង​របស់​លោក​នោះ​ទេ​។

ក្នុង​ក្បួនព្យុៈហយាត្រា​នោះ ក៏​មាន​ដែរ​ការ​បើក​ហោះហើរ​របស់​យន្តហោះ​ចម្បាំង កាត់​ពីលើ​ដំបូល​នៃ​ព្រះ​វិហារ Basil ក្នុង​នោះ រួម​មាន​យន្តហោះ​ចម្បាំង​ល្បឿន​លឿន​ជាង​សំឡេង យន្តហោះ​ទម្លាក់​គ្រាប់បែក​យុទ្ធសាស្ត្រ និង​ជា​លើក​ដំបូង​ហើយ​ចាប់តាំងពី​ឆ្នាំ ២០១០​មក ដែល​រុ​ស្ស៊ី​បាន​បង្ហាញ​យន្តហោះ​ដ៏​ទំនើប​មួយ​ប្រភេទ​នេះ ហើយ​វា​មាន​សមត្ថភាព​អាច​ដឹក​ជញ្ជូន​ថ្នាក់ដឹកនាំ​កំពូល​របស់​រុ​ស្ស៊ី​ទៅ​កន្លែង​សុវត្ថិភាព ក្នុង​ករណី​មានការ​វាយប្រហារ​អាវុធ​នុយក្លេអ៊ែរ​ផង​ដែរ​។

លោក ពូ​ទី​ន ជា​រឿយ​ៗ​បាន​ប្រៀបប្រដូច​សង្គ្រាម​នៅ​អ៊ុយ​ក្រែ​ន​ទៅ​នឹង​ការ​ប្រយុទ្ធ​រំដោះ​អ៊ុយ​ក្រែ​ន​ចេញពី​ពួក "​ណា​ហ្ស៊ី​" ដ៏​គ្រោះថ្នាក់ ហើយ​វា​គឺជា​ការ​គំរាមកំហែង​ដល់​សន្តិសុខ​រុ​ស្ស៊ី ដូច​កាលដែល សហភាព​សូ​វៀតបាន​ជួប​ប្រទះ​នៅ​ពេល​ដែល​របប​របស់​លោក អា​ដុល ហ៊ី​ត្លែរ​បាន ឈ្លានពាន​សហភាព​សូ​វៀត​កាលពី​ឆ្នាំ​១៩៤១​។

ដោយឡែក នៅ​ក្នុង​សារ​អបអរ​ថ្ងៃជ័យ​ជំនះ​៩​ឧសភា ដែល​បាន​ផ្ញើរ​ទៅ​កាន់​ប្រទេស​អតីត​សហ​ភា​សូ​វៀត​ទាំង ១២​ប្រទេស​រួម​ទាំង​អ៊ុយ​ក្រែ​ន​ផង​ដែរ លោកពូ​ទី​ន​បាន​និយាយ​ថា​៖ កាតព្វកិច្ច​រួម​របស់​ទីក្រុង​ម៉ូ​ស្គូ គឺ​ការពារ​ការ​កុំ​ឲ្យ​មានការ​រស់​ឡើង​វិញ​នៃ​លទ្ធិ​ណា​ហ្ស៊ី ដែល​បាន​នាំ​មក​នូវ​ទុក្ខវេទនា​ជា​ច្រើន​ដល់​ប្រជាជន​នៃ​ប្រទេស​រុ​ស្ស៊ី​។ សម្រាប់​លោកពូ​ទី​ន អ៊ុយ​ក្រែ​ន​គ្រាន់តែ​ជា​ឧបករណ៍​មួយ ដែល​ត្រូវ​បាន​សហរដ្ឋអាមេរិក​ប្រើប្រាស់ ដើម្បី​គំរាមកំហែង​រុ​ស្ស៊ី​តែ​ប៉ុណ្ណោះ​។

អ៊ុយ​ក្រែ​ន និង​សម្ព័ន្ធមិត្ត បាន​ច្រាន​ចោលការ​ចោទប្រកាន់​របស់​លោកពូ​ទី​ន ដែល​ចាត់​ទុក​ពួក​គេ​ជា​ក្រុម​ណា​ហ្ស៊ី​និយម​នៅ​អ៊ុយ​ក្រែ​ន​។ លោក​ខាងលិច​ចោទប្រកាន់ រុ​ស្ស៊ី​វិញ​ថា កំពុង​ធ្វើសង្គ្រាម ប៉ុនប៉ង​កសាង​សហភាព​សូ​វៀត​ឡើង​វិញ​។

សូម​ជម្រាប​ថា ប្រធានាធិបតី​អា​មេ​រិ​ក លោក​ចូ បៃ​ឌិន​បាន​ចាត់​ទុក​ការ​ឈ្លានពាន​របស់​ពូ​ទី​ន​លើ​អ៊ុយ​ក្រែ​ន ជា​ការ​ប្រយុទ្ធ​នៅ​ក្នុង​សមរភូមិ​រវាង​លទ្ធិប្រជាធិបតេយ្យ និង​លទ្ធិផ្តាច់ការ ហើយ​បាន​ហៅ​លោកពូ​ទី​ន​ជា​ឧក្រិដ្ឋជន​សង្គ្រាម​ជា​ច្រើន​ដង​ផង​ដែរ​៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


ប្រទេសសមាជិក G7 នឹងបញ្ឈប់ការទិញប្រេងរុស្ស៊ី និងដាក់ទណ្ឌកម្មលើថ្នាក់ដឹកនាំធនាគារ Gazprombank

ព័ត៌មាន
បន្ទាប់ពីសហភាពអឺរ៉ុបបានដាក់ស្នើឲ្យមានការកាត់ផ្ដាច់ការនាំចូលប្រេងពីរុស្ស៊ីរួចមក ឥឡូវនេះ ក្រុមប្រទេសសេដ្ឋកិច្ចជឿនលឿនទាំង ៧ ឬ ហៅថា G7 បា…

រាជរដ្ឋាភិបាលសម្រេចដោះដូរដី៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុនឯកជន

ព័ត៌មាន
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចកាត់ដី ៨០០ហិកតានៅតំបន់ភ្នំតាម៉ៅ ទៅឲ្យក្រុមហ៊ុន ខ្មែរ ហ្វ្រេស មីល ឯ.ក(Khmer Fresh Milk) ដើម្បីអភិវឌ្ឍន៍ ដោយ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ