បំណុល

អង្គការសហប្រជាជាតិស្នើឲ្យប្រទេសម្ចាស់បំណុលសម្រាលបន្ទុកបំណុល៣០% សម្រាប់៥២ប្រទេសដែលងាយរងគ្រោះ


ក្រោយពីមើលឃើញបន្ទុកបំណុលរបស់ប្រទេសក្រីក្រកាន់តែរីកប៉ោងខ្លាំងឡើង ជាមួយនឹងវិធានការបន្ធូរបន្ថយនានា ហាក់បីដូចជាមិនមានផ្លែផ្កាទល់តែសោះនោះ អង្គការសហប្រជាជាតិបានចេញមុខស្នើឱ្យប្រទេសម្ចាស់បំណុលទាំងអស់ លៃលកសម្រាលបន្ទុកបំណុលប្រមាណ៣០% ដល់ ៥២ប្រទេសដែល UN ចាត់ទុកថាជាប្រទេសងាយរងគ្រោះ។ នេះបើតាមការចុះផ្សាយដោយសារព័ត៌មានអន្តរជាតិធំៗជាច្រើន។
អង្គការសហប្រជាជាតិស្នើឲ្យប្រទេសម្ចាស់បំណុលសម្រាលបន្ទុកបំណុល៣០% សម្រាប់៥២ប្រទេសដែលងាយរងគ្រោះ
ដោយ

តាមរយៈកម្មវិធីរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍបានស្នើទៅកាន់ប្រទេសម្ចាស់បំណុល ក្នុងការសម្រាលបន្ទុកបំណុលប្រមាណ៣០%សម្រាប់ប្រទេសចំនួន៥២។ ជាក់ស្តែងក្នុងចំណោមប្រទេសទាំងជាង ៥០ មាន ២៣ប្រទេសមកពីតំបន់អាហ្វ្រិកផងដែរ។

បើតាមកម្មវិធីរបស់ UN ដដែល ប្រទេសដែលបានរាប់បញ្ចូលទាំងអស់នេះសុទ្ធតែកំពុងយ៉ាប់យ៉ឺន ជាប់ជំពាក់បំណុលវណ្ឌក ពិបាកក្នុងការស្រោចស្រង់សេដ្ឋកិច្ចដែលទាមទារឱ្យមានការបន្ធួរបន្ថយបំណុលជាបន្ទាន់។

របាយកាណ៍កម្មវិធីរបស់អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍបង្ហាញថា ផលិតផលសរុបក្នុងស្រុករបស់ក្រុមប្រទេសទាំងនេះតំណាងឲ្យតែប៉ុន្មានភាគរយប៉ុណ្ណោះនៃផលិតផលសរុបរបស់លោក។ ផ្ទុយទៅវិញ ក្រុមប្រទេសដដែលនេះតំណាងឲ្យជាង៤០%នៃចំនួនប្រទេសក្រីក្រសរុបក្នុងពិភពលោក។

នាយកកម្មវិធីអង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍលោក អេជីម ស្តេនណឺ (Achim Steiner) ព្រមានថា បើមិនមានវិធានការឲ្យទាន់ពេលវេលា ដើម្បីដោះស្រាយវិបត្តិបំណុលនៅក្នុងបណ្តាប្រទេសទាំងអស់នេះទេ ពិភពលោកអាចប្រឈមនឹងវិបត្តិនៃការអភិវឌ្ឃន៍ទ្រង់ទ្រាយធំ។ លោកបានផ្តល់ជាអនុសាសន៍ថា គេត្រូវដាក់លុយចូលទៅក្នុងប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ ពិនិត្យមើលឡើងវិញនូវបំណុលរបស់ក្រុមប្រទេសងាយរងគ្រោះ និងកាត់បន្ថយអត្រាប្រាក់កម្ចីណាដែលមានរយៈពេលយូរ។

សូមជម្រាបថា ក្រៅតែពីបំណុលរបស់ប្រទេសក្រីក្រនិងងាយរងគ្រោះ អង្គការសហប្រជាជាតិដើម្បីអភិវឌ្ឍក៏បានទាមទារឲ្យគិតគូរឡើងវិញលើបំណុលសម្រាប់ប្រទេសកំពុងអភិវឌ្ឍទាំងអស់ផងដែរ។ គួរបញ្ជាក់ថា បញ្ហាបំណុលនៅក្នុងប្រទេសកំពុងអភិវឌ្ឍបានធ្លាក់ក្នុងរណ្តៅធ្ងន់ធ្ងរអស់រយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ។ ជាក់ស្តែងក្នុងឆ្នាំ ២០២២ មានរហូតដល់ទៅ ២៥ប្រទេសបានប្រើប្រាស់ថវិការបស់ខ្លួនជាង ២០% ដើម្បីសងបំណុលគេ ពោលច្រើនជាងកាលពី ៦ឆ្នាំមុនដែលមានតែ ៦ប្រទេសប៉ុណ្ណោះ៕

© 2024 រក្សាសិទ្ធិ​គ្រប់​បែប​យ៉ាង​ដោយ ខេមបូណូមីស។ សម្រាប់​ការ​ប្រើ​ប្រាស់ ឬ​ផ្សាយ​បន្ត សូមទាក់ទង​មក អ៊ីម៉េល sothea[at]cambonomist.com ឬទូរស័ព្ទលេខ​ 089 777 076។



អត្ថបទបន្ទាប់


អាមេរិកនឹងបន្ថែមចំនួនទ័ពនៅកោះតៃវ៉ាន់ ដើម្បីជួយបង្កើនការហ្វឹកហ្វឺនកម្លាំងយោធាពីការគំរាមកំហែងរបស់ចិន

ព័ត៌មាន
សហរដ្ឋអាមេរិកគ្រោងនឹងបង្កើនចំនួនទ័ពដាក់ពង្រាយទៅកាន់កោះតៃវ៉ាន់ ពោលគឺច្រើនជាងដល់ទៅ៤ដង បើធៀបនឹងចំនួនទ័ពដែលមានក្នុងពេលបច្ចុប្បន្ន។ ការបន្ថ…

ថៃនឹងឈប់នាំចូលកាកសំណល់ប្លាស្ទិកចាប់ពីឆ្នាំ២០២៥តទៅ ដើម្បីប្រឆាំងនឹងការបំពុលបរិស្ថាន

ព័ត៌មាន
ចាប់ពី ឆ្នាំ២០២៥ ខាងមុខនេះតទៅ ពិភពលោកនឹងលែងបានឃើញប្រទេសថៃនាំចូលកាកសំណល់ប្លាស្ទិកមួយចំនួនទៀតហើយ។ ការសម្រេចរបស់រដ្ឋាភិបាលក្រុងបាងកក គ…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ