កំណើន​វិស័យសំណង់

ទុនវិនិយោគក្នុងវិស័យសំណង់កើនឡើង ឬ ដាំក្បាលចុះរយៈពេល ៨ខែឆ្នាំនេះ?


នៅក្នុងរយៈពេល៨ខែដំបូងដើមឆ្នាំ ២០១៩នេះ ទំហំទុនវិនិយោគវិស័យសំណង់ទូទាំងប្រទេសមានតម្លៃសរុបប្រមាណជិត ៦ ពាន់លានដុល្លារអាមេរិក ជាមួយនឹងគម្រោងវិនិយោគប្រមាណជាង ៣ ពាន់គម្រោង។ នេះបើតាមរបាយការណ៍ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។
សំណង់អគារ​ដែលបាន​និងកំពុង​សាងសង់​ឡើង​ជាបន្ដបន្ទាប់​នៅ​ក្រុង​​ព្រះសីហនុ (រូបភាព៖ ហ្វេសប៊ុក​ក្រសួងសាធារណៈការ និងដឹកជញ្ជូន)
ដោយ

ឯកឧត្ដម លាង មុនីរិទ្ធ រដ្ឋលេខាធិការ​ក្រសួងរៀប​ចំដែនដី នគរូបនីយកម្ម និងសំណង់ បាន​អះអាងថា ​ការរីកចម្រើនវិស័យ​សំណង់​នៅក្នុងឆ្នាំ​២០១៩នេះ ដោយសារតែ​មានការស្នើ​សុំវិនិយោគ​ពីគម្រោង​ធំៗ មានដូចជា អគារណិជ្ជកម្ម សណ្ឋាគារ​ រមណីយដ្ឋាន ​ផ្សារទំនើប​ អគារខ្ពស់ៗ​ ទីក្រុងរណប ​បុរីលំនៅដ្ឋាន សំណង់ផ្ទះល្វែង និងភូមិគ្រឹះ រោងចក្រផលិត​គ្រឿង​អេឡិចត្រូនិក រោងចក្រកាត់ដេរ សំលៀកបំពាក់ និងស្បែកជើង រោងចក្រម៉ាស៊ីន​កិនស្រូវ និងឡត៌សម្ងួត តំបន់​ឧស្សាហកម្ម និងតំបន់​សេដ្ឋកិច្ចពិសេស។

ជាមួយគ្នានេះដែរ លោក ច្រឹក សុខនីម ប្រធានសមាគម​អ្នកវាយតម្លៃ និងភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា​បានឲ្យដឹង​ដែរថា វិស័យសំណង់ ​និងអចលទ្រព្យ​គិតរហូត​មកពេលបច្ចុប្បន្ននេះ​នៅតែបង្ហាញ​ទស្សនៈ​វិស័យមួយ​ប្រកប​ដោយ​សុទិដ្ឋិនិយម ដោយបានឆ្លុះបញ្ចាំង​ឲ្យឃើញ​ពីភាពវិជ្ជមាន​នៃកត្តា​នយោ​បាយ សន្តិសុខ និងសេដ្ឋកិច្ច​របស់កម្ពុជា ដែលជាការទាក់ទាញ​ដ៏សំខាន់​សម្រាប់​អ្នកវិនិយោគ។

ផ្អែកលើរបាយការណ៍ ការអភិវឌ្ឍ​វិស័យសំណង់​កម្ពុជា ឃើញថា​មានការស្នើ​សុំចំពោះ​គម្រោង សំណង់​សាធារណៈ​មានប្រមាណ ៥៦ គម្រោង ​ដោយបាន​ប្រើប្រាស់​ថវិកា​រាជរដ្ឋាភិបាល​មាន ១៨ គម្រោង ថវិកា​វិស័យឯកជន ៣៦ គម្រោង និង គម្រោងសាងសង់​លំនៅឋាន និងភូមិគ្រឹះ​ជាង ២ ពាន់គម្រោង។ សំណង់​ឧស្សាហកម្ម ១៣៨ គម្រោង។ សំណង់​ពាណិជ្ជកម្ម ១៧៦ គម្រោង។ សំណង់ទេសចរណ៍ ៨២ គម្រោង និងសំណង់​ផ្សេងៗទៀត​មានចំនួន ១៨គម្រោង ។

យោងតាមសេចក្តី​ព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ​សម្រាប់ការគ្រប់គ្រង​ឆ្នាំ២០២០ វិស័យសំណង់​ត្រូវបានព្យាករថា នឹង បន្តកំណើន​រឹងមាំ​ក្នុងអត្រា​រង្វង់ជាង ១៧​ភាគរយ នៅក្នុងឆ្នាំ​២០១៩ និង ជាង១៦​ភាគរយ​ នៅក្នុងឆ្នាំ២០២០ ក្នុងនោះ​មានការរំពឹងទុក នៃការកើនឡើង អគារលំនៅឋាន​ដែលមាន​តម្លៃទាប និងមធ្យម ព្រមទាំង​សំណង់​អគារពាណិជ្ជកម្ម ជំនួស​ឲ្យកំណើនយឺត នៃសំណង់អគារ​លំនៅឋាន​ដែលមានតម្លៃខ្ពស់៕

None



អត្ថបទបន្ទាប់


ក្រុមកសិករចិញ្ចឹមទាយកពងខេត្តតាកែវ មានមហិច្ឆតានាំចេញពងទាទៅលក់នៅក្រៅប្រទេស

សមាគមកសិករភ្ញាស់ពងទាកូន ស្រែរនោង ខេត្តតាកែវ បានបង្ហាញពីមហិច្ឆតារបស់ខ្លួន ដោយចង់ពង្រីកការផ្គត់ផ្គង់ពងទាមិនត្រឹមតែនៅទីផ្សារក្នុងស្រុកប៉ុណ្ណោ…

ពាក់កណ្ដាលឆ្នាំ២០១៩ ចំណូលពីវិស័យធានារ៉ាប់រងកើនជិត ១២០លានដុល្លារអាមេរិក

វិស័យធានារ៉ាប់រងនៅកម្ពុជានៅតែបន្តភាពរឹងមាំនៅក្នុងទីផ្សារដោយក្នុងរយៈពេលកន្លះឆ្នាំ ដំបូងឆ្នាំ២០១៩នេះ ប្រាក់ចំណូលនៅក្នុងវិស័យនេះមានប្រមាណ …
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ