ទីផ្សាររថយន្ត

តើមានកត្តាអ្វីជំរុញឱ្យថៃ កាត់បន្ថយគោលដៅផលិតរថយន្តមកនៅត្រឹម១,៧លានគ្រឿង នៅឆ្នាំ២០២៤ នេះ?


សហព័ន្ធឧស្សាហកម្មថៃ (FTI) បានសម្រេចកាត់បន្ថយគោលដៅផលិតកម្មរថយន្តពី១,៩លានគ្រឿងមកនៅត្រឹម១,៧លានគ្រឿង ពោលគឺកាត់បន្ថយរហូតដល់ទៅ២០ម៉ឺនគ្រឿង សម្រាប់ឆ្នាំ២០២៤ ក្រោយការធ្លាក់មានការលក់ធ្លាក់ចុះខ្លាំង។ នេះបើយោងតាមការចុះផ្សាយរបស់កាសែតបាងកកប៉ុស្តិ៍។
ទីផ្សាររថយន្ត
ដោយ

ទិន្នន័យផ្លូវការពីសហព័ន្ធឧស្សាហកម្មថៃ (FTI) បានបង្ហាញថា នៅក្នុងឆមាសទី១ ឆ្នាំ២០២៣ ផលិតកម្មរថយន្តក្នុងប្រទេសថៃ បានធ្លាក់ចុះ១៧,៣% មកនៅត្រឹមជាង៧៦ម៉ឺនគ្រឿង ដោយក្នុងនោះជាង២៤ម៉ឺនគ្រឿង សម្រាប់ការលក់ក្នុងស្រុក និងជាង៥១ម៉ឺនគ្រឿង សម្រាប់ការនាំចេញ។ ទិន្នន័យដដែលបង្ហាញទៀតថា ផលិតកម្មរថយន្តក្នុងប្រទេសនេះ ក្នុងខែមិថុនា ក៏បានធ្លាក់ចុះ២០,១% ផងដែរ​។

សហព័ន្ធឧស្សាហកម្មថៃ (FTI) បានកាត់បន្ថយគោលដៅលក់ក្នុងស្រុករបស់ខ្លួនពី៧៥ម៉ឺនគ្រឿង មកនៅត្រឹម៥៥ម៉ឺនគ្រឿង ដោយសារការលក់នៅតែបន្តធ្លាក់ចុះជាបន្តបន្ទាប់ ដែលបណ្ដាលមកពីបំណុលគ្រួសារពលរដ្ឋហក់ឡើងខ្ពស់ខ្លាំងគួរឱ្យបារម្ភ និងកំណើនសេដ្ឋកិច្ចធ្លាក់ចុះសន្ទុះ។

ទិន្នន័យបង្ហាញថា បំណុលគ្រួសារពលរដ្ឋថៃ បានហក់ឡើងរហូតដល់៩១%នៃផលិតផលក្នុងស្រុកសរុប (GDP) គួរឱ្យព្រួយបារម្ភដែលបណ្តាលឱ្យធនាគារនានារឹតបន្តឹងការអនុម័តប្រាក់កម្ចីទិញរថយន្ត ជាហេតុបណ្ដាលឱ្យការលក់រថយន្តធ្លាក់ចុះ។

សូមបញ្ជាក់ផងដែរថា ការលក់រថយន្តក្នុងប្រទេសថៃ បានធ្លាក់ចុះ៨,៦% ក្នុងឆ្នាំ២០២៣ និងបានធ្លាក់ចុះ២៤,១%ក្នុងឆមាសទី១ ដើមឆ្នាំ២០២៤៕

ដោយ: តែម សុខុម

None



អត្ថបទបន្ទាប់


វិស័យអចលនទ្រព្យថៃ នៅត្រីមាសទី២ បន្តស្ថិតនៅក្នុងស្ថានភាពអាក្រក់បំផុតក្នុងរយៈពេល១២ឆ្នាំ

ស្ថានភាពវិស័យអចលនទ្រព្យនៅក្នុងប្រទេសថៃ នៅក្នុងត្រីមាសទី២ ឆ្នាំ២០២៤នេះ បានបន្តធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានក្នុងរយៈពេល១២ឆ្នាំចុងក្រោយនេះរ…

Google ជួបរបស់ពិតហើយ ក្រោយ OpenAI ប្រកាសដាក់មុខងារស្វែងរកព័ត៌មានដូច Search Engine របស់Google ដែរ

ក្រុមហ៊ុន Google ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សរបស់សហរដ្ឋអាម៉េរិក កំពុងតែជួបរបស់ពិតហើយនៅពេលនេះ ក្រោយក្រុមហ៊ុនបច្ចេកវិទ្យាបញ្ញាសិប្បន…
More

Related Stories


ផ្សេងទៀត


ច្រើនទៀត

ពេញនិយមបំផុត


ច្រើនទៀត

ថ្មីៗ